ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចំពោះអ្នកដែលកោតខ្លាចព្រះអង្គ មានតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គមានដល់កូនចៅនៃកូនចៅរបស់ពួកគេ
ទំនុកតម្កើង 62:12 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលក៏ជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួន៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ ព្រះហឫទ័យសប្បុរសជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គសងដល់មនុស្សទាំងអស់ តាមអំពើដែលគេបានប្រព្រឹត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ សេចក្ដីសប្បុរសក៏ជារបស់ផងទ្រង់ដែរ ដ្បិតទ្រង់សងដល់គ្រប់មនុស្សទាំងអស់ តាមការប្រព្រឹត្តរបស់គេ។ អាល់គីតាប ក៏ប៉ុន្តែ អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយចិត្តមេត្តាករុណា ទ្រង់នឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។ |
ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចំពោះអ្នកដែលកោតខ្លាចព្រះអង្គ មានតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គមានដល់កូនចៅនៃកូនចៅរបស់ពួកគេ
ព្រះយេហូវ៉ាមានសេចក្ដីមេត្តាករុណា និងមានព្រះគុណ ក៏យឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏លើសលប់។
ប៉ុន្តែព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាព្រះដ៏មានសេចក្ដីមេត្តាករុណា និងមានព្រះគុណ ក៏យឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ដ៏លើសលប់!
ដ្បិតព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គទ្រង់ល្អ ហើយប្រុងនឹងលើកលែងទោស; ព្រះអង្គទ្រង់មានសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏លើសលប់ដល់អស់អ្នកដែលស្រែកហៅព្រះអង្គ!
ប្រសិនបើអ្នកនិយាយថា៖ “មើល៍! យើងមិនបានដឹងរឿងនេះទេ” តើព្រះអង្គដែលស្ទង់ចិត្តមិនឈ្វេងយល់ទេឬ? តើព្រះអង្គដែលថែរក្សាព្រលឹងរបស់អ្នកមិនជ្រាបទេឬ? តើព្រះអង្គមិនសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួនទេឬ?
ព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ព្រះអង្គសណ្ដាប់ផង! សូមបើកព្រះនេត្រព្រះអង្គទតមើលការហិនហោចរបស់យើងខ្ញុំ និងទីក្រុងដែលត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គផង ដ្បិតយើងខ្ញុំថ្វាយពាក្យអង្វរកររបស់យើងខ្ញុំនៅចំពោះព្រះអង្គ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គវិញ។
សេចក្ដីមេត្តា និងការលើកលែងទោសជារបស់ព្រះអម្ចាស់ដ៏ជាព្រះនៃយើងខ្ញុំ ទោះបីជាយើងខ្ញុំបានបះបោរនឹងព្រះអង្គ
ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។
រីឯអ្នកដាំ និងអ្នកស្រោចទឹកគឺដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមពលកម្មរបស់ខ្លួន។
ដ្បិតយើងគ្រប់គ្នាត្រូវតែបង្ហាញខ្លួននៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យម្នាក់ៗបានទទួលរង្វាន់តាមអ្វីដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះ មិនថាល្អក្ដី អាក្រក់ក្ដី។
ដ្បិតអ្នករាល់គ្នាដឹងហើយថា ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ គេនឹងទទួលការនោះវិញពីព្រះអម្ចាស់ ទោះបីជាទាសករ ឬមនុស្សមានសេរីភាពក៏ដោយ។
ជាការពិត អ្នកដែលប្រព្រឹត្តអំពើអយុត្តិធម៌ទទួលមកវិញ តាមអំពើអយុត្តិធម៌ដែលខ្លួនបានប្រព្រឹត្ត ហើយចំពោះព្រះអង្គ គ្មានការលំអៀងឡើយ។
ដោយអ្នករាល់គ្នាហៅព្រះអង្គនោះដែលជំនុំជម្រះតាមការប្រព្រឹត្តរបស់ម្នាក់ៗដោយឥតលំអៀង ថាព្រះបិតា ដូច្នេះចូររស់នៅដោយការកោតខ្លាច ក្នុងពេលដែលអ្នករាល់គ្នាជាជនរស់នៅបណ្ដោះអាសន្នចុះ
“មើល៍! យើងនឹងមកក្នុងពេលឆាប់ៗ ទាំងយករង្វាន់របស់យើងមកជាមួយ ដើម្បីតបសងម្នាក់ៗតាមអំពើរបស់ខ្លួន!