ព្រះអម្ចាស់នៃទូលបង្គំអើយ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមឲ្យព្រះកាណ៌របស់ព្រះអង្គផ្ទៀងនឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង។
ទំនុកតម្កើង 61:1 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមសណ្ដាប់សម្រែករបស់ទូលបង្គំ សូមប្រុងស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ សម្រែករបស់ទូលបង្គំ សូមស្តាប់ពាក្យទូលបង្គំអធិស្ឋានផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សម្រែក ទូលអង្វររបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមស្តាប់សេចក្ដីអំពាវនាវ របស់ទូលបង្គំ សូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំអធិស្ឋានផង អាល់គីតាប អុលឡោះអើយ! សូមទ្រង់ស្តាប់សំរែក សូមអង្វររបស់ខ្ញុំ សូមយកចិត្តទុកដាក់ នឹងពាក្យទូរអារបស់ខ្ញុំផង!។ |
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមឲ្យព្រះកាណ៌របស់ព្រះអង្គផ្ទៀងនឹងសំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង។
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង!
សូមសណ្ដាប់សំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង ពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ ពេលទូលបង្គំលើកដៃឡើងឆ្ពោះទៅទីវិសុទ្ធបំផុតរបស់ព្រះអង្គ។
ព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ នៅពេលទូលបង្គំស្រែកហៅ សូមឆ្លើយមកទូលបង្គំផង! ព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយពីទុក្ខវេទនា។ សូមមេត្តាដល់ទូលបង្គំ ហើយសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង!
ឱព្រះអើយ សូមសង្គ្រោះទូលបង្គំដោយព្រះនាមរបស់ព្រះអង្គ ហើយការពារក្ដីឲ្យទូលបង្គំដោយព្រះចេស្ដារបស់ព្រះអង្គផង!
ព្រះយេហូវ៉ាអើយ សូមកុំស្ដីបន្ទោសទូលបង្គំដោយព្រះពិរោធរបស់ព្រះអង្គ សូមកុំវាយប្រដៅទូលបង្គំដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គឡើយ!
ឱព្រះអើយ នៅពេលទូលបង្គំត្អូញត្អែរ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមការពារជីវិតទូលបង្គំពីការភិតភ័យចំពោះសត្រូវផង!
ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ហើយប្រុងស្ដាប់សំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង!
កុំបារម្ភនឹងអ្វីឡើយ ផ្ទុយទៅវិញ ចូរទូលទៅព្រះឲ្យជ្រាបសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ តាមរយៈសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរ ដោយអរព្រះគុណចុះ។