ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 6:1 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ សូម​កុំ​ស្ដីបន្ទោស​ទូលបង្គំ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ សូម​កុំ​វាយប្រដៅ​ទូលបង្គំ​ដោយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ឡើយ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូល‌បង្គំ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ខ្ញាល់ ក៏​កុំ​វាយ​ផ្ចាល​ទូល‌បង្គំ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ក្រោធ​នោះ​ដែរ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​ក្ដី សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ ទោះ​បី​ព្រះអង្គ​ខ្ញាល់​នឹង​ទូលបង្គំ​ក្ដី ក៏​សូម​កុំ​ធ្វើ​ទោស​ទូលបង្គំ​ដែរ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូលបង្គំ ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ ហើយ​កាល​ណា​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ឃោរ‌ឃៅ នោះ​សូម​កុំ​ផ្ចាញ់‌ផ្ចាល​ទូលបង្គំ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទោះ​បី​ទ្រង់ ខឹង​នឹង​ខ្ញុំ​ក្តី សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ ទោះ​បី​ទ្រង់​ខឹង​នឹង​ខ្ញុំ​ក្តី ក៏​សូម​កុំ​ធ្វើ​ទោស​ខ្ញុំ​ដែរ!

សូមមើលជំពូក



ទំនុកតម្កើង 6:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​បាន​វាយប្រដៅ​ខ្ញុំ​យ៉ាងខ្លាំង ប៉ុន្តែ​ព្រះអង្គ​មិន​បាន​ប្រគល់​ខ្ញុំ​ទៅ​សេចក្ដីស្លាប់​ទេ​។


ព្រះយេហូវ៉ា​អើយ សូម​សង្គ្រោះ​ផង​! ដ្បិត​លែងមាន​វិសុទ្ធជន​ហើយ មនុស្ស​ស្មោះត្រង់​ក៏​បាត់​ពីចំណោម​មនុស្សលោក​ដែរ​។


ពេលនោះ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ពួកគេ​តក់ស្លុត​ដោយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ថា​៖


ព្រះយេហូវ៉ា​អើយ សូម​កុំ​ស្ដីបន្ទោស​ទូលបង្គំ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ ឬ​វាយប្រដៅ​ទូលបង្គំ​ដោយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ឡើយ​!


ព្រះ​នៃ​សេចក្ដីសុចរិត​របស់ទូលបង្គំ​អើយ នៅពេល​ទូលបង្គំ​ស្រែកហៅ សូម​ឆ្លើយ​មក​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ធូរស្បើយ​ពី​ទុក្ខវេទនា​។ សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង​!


“ដ្បិត​ការនេះ​ដូចជា​ទឹកជំនន់​នៅ​គ្រា​ណូអេ​ដល់​យើង គឺ​ដូចដែល​យើង​បាន​ស្បថ​ថា ទឹកជំនន់​នៅ​គ្រា​ណូអេ​នឹង​មិន​គ្រប​លើ​ផែនដី​ទៀត​យ៉ាងណា យើង​ក៏​បាន​ស្បថ​ថា យើង​នឹង​មិន​ខឹង​នឹង​អ្នក ឬ​ស្ដីបន្ទោស​អ្នក​យ៉ាងនោះដែរ​។


ដ្បិត​យើង​មិន​តតាំង​ជារៀងរហូត​ទេ ក៏​មិន​ខឹង​ជាដរាប​ដែរ ក្រែងលោ​វិញ្ញាណ​របស់មនុស្ស​ជា​ខ្យល់ដង្ហើម ដែល​យើង​បាន​បង្កើត បាន​ចុះខ្សោយ​នៅមុខ​យើង​។