Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 12:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ សូម​សង្គ្រោះ​ផង​! ដ្បិត​លែងមាន​វិសុទ្ធជន​ហើយ មនុស្ស​ស្មោះត្រង់​ក៏​បាត់​ពីចំណោម​មនុស្សលោក​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ជួយ​ផង! ដ្បិត​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ គេ​កំពុង​តែ​រួញ​ថយ​ទៅ ហើយ​មនុស្ស​ស្មោះ‌ត្រង់​ក៏​កាន់​តែ​សូន្យ​បាត់ ពី​ចំណោម​មនុស្ស​លោកដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង! ដ្បិត​លែង​មាន​មនុស្ស​ទៀង​ត្រង់​ទៀត​ហើយ រីឯ​មនុស្ស​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ចំណោម មនុស្ស​លោក ក៏​បាត់​បង់​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ជួយ​ផង ដ្បិត​មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ គេ​កំពុង​តែ​រួញ​ថយ​ទៅ ហើយ​ពួក​មនុស្ស​ស្មោះ‌ត្រង់​ក៏​កាន់​តែ​សូន្យ​បាត់ ពី​ចំណោម​មនុស្ស​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង! ដ្បិត​លែង​មាន​មនុស្ស​ទៀង​ត្រង់​ទៀត​ហើយ រីឯ​មនុស្ស​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ចំណោម មនុស្ស​លោក ក៏​បាត់​បង់​អស់​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 12:1
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​ទត​មើល​ផែនដី នោះ​មើល៍! វា​បាន​ខូចអាក្រក់ ដ្បិត​មនុស្ស​ទាំងអស់​បាន​បង្ខូច​ផ្លូវ​របស់ខ្លួន​នៅលើ​ផែនដី​។


ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​! ព្រះ​នៃទូលបង្គំ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង​! មែនហើយ ព្រះអង្គ​បាន​វាយ​ពួក​សត្រូវ​ទាំងអស់​របស់ទូលបង្គំ​ត្រង់​ឆ្អឹងថ្គាម ព្រះអង្គ​បាន​បំបាក់​ចង្កូម​របស់​មនុស្ស​អាក្រក់​។


ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ដោយ​ព្រះនាម​របស់ព្រះអង្គ ហើយ​ការពារក្ដី​ឲ្យ​ទូលបង្គំ​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ​ផង​!


ព្រះយេហូវ៉ា​អើយ សូម​កុំ​ស្ដីបន្ទោស​ទូលបង្គំ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ សូម​កុំ​វាយប្រដៅ​ទូលបង្គំ​ដោយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ឡើយ​!


ព្រះយេហូវ៉ា​អើយ សូម​បែរមកវិញ​! សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង


មនុស្ស​ជាច្រើន​អះអាង​អំពី​ភាពស្មោះត្រង់​របស់ខ្លួន ប៉ុន្តែ​តើ​នរណា​អាច​រកបាន​មនុស្ស​ស្មោះត្រង់​?


ប្រសិនបើ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មិន​បាន​បន្សល់​អ្នកដែលរួចជីវិត​បន្តិចបន្តួច​ឲ្យ​យើង​ទេ ម្ល៉េះសម​យើង​បាន​ដូចជា​សូដុម និង​បាន​ដូចជា​កូម៉ូរ៉ា​ទៅហើយ​។


មនុស្ស​សុចរិត​វិនាស​ទៅ​ដោយ​គ្មាន​អ្នកណា​យកចិត្តទុកដាក់ មនុស្ស​ស្មោះត្រង់​ត្រូវបាន​ដកចេញ​ដោយ​គ្មានអ្នកណា​យល់​។ តាមពិត មនុស្ស​សុចរិត​ត្រូវបាន​ដកចេញ​ពី​មហន្តរាយ


គ្មានអ្នកណា​ប្ដឹង​ដោយ​យុត្តិធម៌​ឡើយ ក៏​គ្មានអ្នកណា​ការពារក្ដី​ដោយ​ពិតត្រង់​ដែរ​; ពួកគេ​ទុកចិត្ត​លើ​សេចក្ដីឥតប្រយោជន៍ ហើយ​និយាយ​សេចក្ដីមិនពិត​; ពួកគេ​មានផ្ទៃពោះ​ជា​សេចក្ដីអន្តរាយ ហើយ​សម្រាល​បាន​សេចក្ដីទុច្ចរិត​;


យើង​ក៏​រំពៃមើល ប៉ុន្តែ​គ្មានអ្នកណា​ជួយ​ទេ យើង​ក៏​នឹកឆ្ងល់​ដែល​គ្មានអ្នកណា​គាំទ្រ​សោះ ដូច្នេះ​ដើមដៃ​របស់យើង​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​យើង ហើយ​សេចក្ដីក្ដៅក្រហាយ​របស់យើង​ក៏​ទ្រទ្រង់​យើង​។


ប៉ុន្តែ​នៅពេល​ឃើញ​ខ្យល់​បក់​ខ្លាំង គាត់​ក៏​ភ័យខ្លាច ហើយ​ចាប់ផ្ដើម​លិចចុះ​។ គាត់​ស្រែកឡើង​ថា​៖ “ព្រះអម្ចាស់​អើយ សង្គ្រោះ​ទូលបង្គំ​ផង​!”។


ដោយសារ​ការឥតច្បាប់​កើនឡើង ធ្វើឲ្យ​សេចក្ដីស្រឡាញ់​របស់​មនុស្ស​ជាច្រើន​រសាយ​ទៅ​។


ពួកសិស្ស​ក៏​ចូលទៅជិត ហើយ​ដាស់​ព្រះអង្គ​ឡើង​ដោយ​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង យើងខ្ញុំ​កំពុង​វិនាស​ហើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម