ព្រះអម្ចាស់អើយ សូមបើកបបូរមាត់របស់ទូលបង្គំផង នោះមាត់របស់ទូលបង្គំនឹងប្រកាសពាក្យសរសើរតម្កើងព្រះអង្គ។
ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
ព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យបន្លឺសំឡេង ពោលពាក្យសរសើរតម្កើងព្រះអង្គផង។
ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់ ពីសេចក្ដីសរសើររបស់ទ្រង់
អុលឡោះតាអាឡាអើយ សូមជួយខ្ញុំឲ្យបន្លឺសំឡេង ពោលពាក្យសរសើរតម្កើងទ្រង់ផង។
យូដាតបថា៖ “តើយើងខ្ញុំអាចឆ្លើយអ្វីនឹងលោកម្ចាស់នៃខ្ញុំបាន? តើយើងខ្ញុំអាចនិយាយអ្វីបាន? តើយើងខ្ញុំអាចបញ្ជាក់ថាយើងខ្ញុំឥតទោសដូចម្ដេចបាន? ព្រះបានទតឃើញសេចក្ដីទុច្ចរិតរបស់បាវបម្រើលោកម្ចាស់ហើយ។ មើល៍! យើងខ្ញុំនឹងធ្វើជាទាសកររបស់លោកម្ចាស់ គឺទាំងយើងខ្ញុំ ទាំងអ្នកដែលគេបានរកឃើញពែងនោះនៅក្នុងដៃគាត់”។
ដោយបបូរមាត់របស់ទូលបង្គំ ទូលបង្គំបានប្រកាសអស់ទាំងច្បាប់ពីព្រះឱស្ឋរបស់ព្រះអង្គ។
ដើម្បីឲ្យទូលបង្គំបានថ្លែងអស់ទាំងពាក្យសរសើរតម្កើងព្រះអង្គ ហើយត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ តាមទ្វារក្រុងនៃកូនស្រីស៊ីយ៉ូន។
ក៏មានរាជឱង្ការនឹងគាត់ថា: ‘សម្លាញ់អើយ ម្ដេចក៏អ្នកចូលមកទីនេះដោយមិនស្លៀកសម្លៀកបំពាក់មង្គលការដូច្នេះ?’ ប៉ុន្តែគាត់គ្មានវាចាសោះ។
បន្ទាប់មក ព្រះអង្គទ្រង់ងើយមើលទៅមេឃ ដកដង្ហើមធំ រួចមានបន្ទូលនឹងគាត់ថា៖“អិបផាថា!” ដែលមានអត្ថន័យប្រែថា“ចូរបើកឡើង”។
យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។
ដូច្នេះ ចូរឲ្យយើងថ្វាយយញ្ញបូជានៃការសរសើរតម្កើងដល់ព្រះជានិច្ចតាមរយៈព្រះយេស៊ូវ; យញ្ញបូជានេះគឺជាផលផ្លែនៃបបូរមាត់ដែលសារភាពព្រះនាមរបស់ព្រះអង្គ។