Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 51:14 - ព្រះគម្ពីរខ្មែរសាកល

14 ឱ​ព្រះ​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ការបង្ហូរឈាម​ផង នោះ​អណ្ដាត​របស់ទូលបង្គំ​នឹង​ច្រៀងដោយអំណរ អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឱ​ព្រះ ជា​ព្រះដ៏​ជួយ​សង្គ្រោះរបស់​ទូល‌បង្គំ​អើយ សូម​រំ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទោស​កម្ចាយ​ឈាម នោះ​អណ្ដាត​ទូល‌បង្គំ​នឹង​ស្រែក​ច្រៀង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់ នោះ​ទូលបង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឱ​ព្រះ‌អង្គ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ សូម​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ទោស​កំចាយ​ឈាម នោះ​អណ្តាត​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឱ​អុលឡោះ​ជា​ម្ចាស់‌សង្គ្រោះ​នៃ​ខ្ញុំ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ទោស​ព្រោះ​តែ​បាន​បង្ហូរ​ឈាម​ នោះ​ខ្ញុំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ដោយ​អំណរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 51:14
27 ការដាក់ឲ្យឆ្លើយតបគ្នា  

រូបេន​ក៏​តប​នឹង​ពួកគេ​ថា​៖ “តើ​ខ្ញុំ​មិន​បាន​ប្រាប់​ពួកឯង​ថា​: ‘កុំ​ប្រព្រឹត្តបាប​ទាស់នឹង​ក្មេង​នោះ​ឡើយ’ ទេ​ឬ​? ប៉ុន្តែ​ពួកឯង​មិន​បាន​ស្ដាប់​ទេ​។ មើល៍! ឥឡូវនេះ ឈាម​របស់វា​ត្រូវបាន​ទាមទារ​ពីពួកយើងវិញ​ហើយ​!”។


អ្នកដែល​បង្ហូរ​ឈាម​មនុស្ស ឈាម​របស់អ្នកនោះ​នឹង​ត្រូវបាន​បង្ហូរ​ដោយ​មនុស្ស​វិញ ដ្បិត​ព្រះ​បាន​បង្កើត​មនុស្ស​តាម​រូបរាង​របស់ព្រះអង្គ​។


សូម​នាំ​ទូលបង្គំ​ឲ្យដើរ​ក្នុង​សេចក្ដីពិត​របស់ព្រះអង្គ ហើយ​បង្រៀន​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​; ទូលបង្គំ​ទន្ទឹងរង់ចាំ​ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច​។


សូម​កុំ​ប្រមូល​ព្រលឹង​របស់ទូលបង្គំ​ទៅ​ជាមួយ​ពួក​មនុស្សបាប សូម​កុំ​ប្រមូល​ជីវិត​របស់ទូលបង្គំ​ទៅ​ជាមួយ​ពួក​មនុស្ស​បង្ហូរឈាម​ឡើយ​។


អណ្ដាត​របស់ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ហើយ​សរសើរតម្កើង​ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច​!​៕


ព្រះអម្ចាស់​ដ៏ជា​សេចក្ដីសង្គ្រោះ​នៃទូលបង្គំ​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!​៕


ឱ​ព្រះ​អើយ ព្រះអង្គ​នឹង​ទម្លាក់​ពួកគេ​ចុះ​ទៅក្នុង​រណ្ដៅ​នៃ​សេចក្ដីអន្តរាយ​! ពួក​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត នឹង​មិន​រស់បានពាក់កណ្ដាល​អាយុជីវិត​របស់ខ្លួន​ឡើយ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ​៕


ព្រះ​របស់​យើង​ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ ហើយ​ការរួច​ពី​ស្លាប់​ក៏​ជារបស់​ព្រះអម្ចាស់​យេហូវ៉ា​ដែរ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ ទូលបង្គំ​បាន​ស្រែកឡើង​នៅចំពោះ​ព្រះអង្គ ទាំងយប់ទាំងថ្ងៃ​!


មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


រីឯ​អ៊ីស្រាអែល​នឹង​ត្រូវ​ព្រះយេហូវ៉ា​សង្គ្រោះ​ដោយ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្ប​; អ្នករាល់គ្នា​នឹង​មិន​អាម៉ាស់មុខ ឬ​អៀនខ្មាស​ឡើយ គឺ​រហូតអស់កល្បជាអង្វែងតរៀងទៅ​។


ព្រះអម្ចាស់​អើយ ស្របតាម​គ្រប់ទាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ សូមឲ្យ​ព្រះពិរោធ​របស់ព្រះអង្គ និង​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​បាន​បែរចេញ​ពី​យេរូសាឡិម​ជា​ទីក្រុង​របស់ព្រះអង្គ គឺ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ផង ដ្បិត​ដោយសារតែ​បាប​របស់យើងខ្ញុំ និង​អំពើទុច្ចរិត​របស់​ដូនតា​យើងខ្ញុំ យេរូសាឡិម និង​ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​អស់អ្នក​ដែលនៅ​ជុំវិញ​យើងខ្ញុំ​។


“ព្រះអម្ចាស់​អើយ សេចក្ដីសុចរិតយុត្តិធម៌​ជារបស់​ព្រះអង្គ រីឯ​យើងខ្ញុំ​វិញ ដូច​សព្វថ្ងៃនេះ ការអាម៉ាស់មុខយ៉ាងខ្លាំង​ជារបស់​យើងខ្ញុំ គឺ​ជារបស់​មនុស្ស​នៃ​យូដា របស់​អ្នកដែល​រស់នៅ​យេរូសាឡិម និង​របស់​អ៊ីស្រាអែល​ទាំងមូល ដែល​នៅជិត​នៅឆ្ងាយ នៅក្នុង​អស់ទាំង​ស្រុក​ដែល​ព្រះអង្គ​បាន​បណ្ដេញ​ពួកគេ​ទៅ​នោះ ដោយព្រោះ​អំពើក្បត់​របស់ពួកគេ​ដែល​ពួកគេ​បាន​ក្បត់​នឹង​ព្រះអង្គ​។


ប៉ុន្តែ​នៅពេល​ពួកគេ​ប្រឆាំង និង​ជេរប្រមាថ ប៉ូល​ក៏​រលាស់​សម្លៀកបំពាក់ ទាំង​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរឲ្យ​ឈាម​របស់អ្នករាល់គ្នា​ធ្លាក់លើ​ក្បាល​របស់អ្នករាល់គ្នា​ចុះ! ខ្ញុំ​គ្មានទោសទេ​។ ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍ដទៃ​វិញ”។


ដូច្នេះ ខ្ញុំ​សូម​ធ្វើបន្ទាល់​ដល់​អ្នករាល់គ្នា​នៅ​ថ្ងៃនេះ​ថា ខ្ញុំ​គ្មានទោស​ចំពោះ​ឈាម​របស់​អ្នក​ទាំងអស់គ្នា​ទេ


ពោលគឺ ពួកគេ​មិន​បាន​ចុះចូល​នឹង​សេចក្ដីសុចរិត​របស់​ព្រះ ដោយ​មិនយល់​សេចក្ដីសុចរិត​របស់​ព្រះ ហើយ​ព្យាយាម​តាំង​សេចក្ដីសុចរិត​របស់ខ្លួនឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម