វិសុទ្ធជនរបស់ព្រះយេហូវ៉ាអើយ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូរអរព្រះគុណដល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!
ទំនុកតម្កើង 50:5 - ព្រះគម្ពីរខ្មែរសាកល “ចូរប្រមូលវិសុទ្ធជនរបស់យើងមកឯយើង គឺអ្នកដែលតាំងសម្ពន្ធមេត្រីជាមួយយើងដោយយញ្ញបូជា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់យើង ឲ្យមកជួបយើង គឺពួកអ្នកដែលបានតាំងសញ្ញាជាមួយយើង ដោយថ្វាយយញ្ញបូជា!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរប្រមូលពួកអ្នកជឿឲ្យមកជួបយើង គឺអស់អ្នកដែលបានថ្វាយយញ្ញបូជា ដើម្បីចងសម្ពន្ធមេត្រីជាមួយយើង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់អញ ឲ្យមកឯណេះ គឺជាពួកដែលបានតាំងសញ្ញានឹងអញ ដោយថ្វាយយញ្ញបូជា អាល់គីតាប ទ្រង់មានបន្ទូលថា៖ «ចូរប្រមូលពួកអ្នកជឿឲ្យមកជួបយើង គឺអស់អ្នកដែលបានធ្វើគូរបាន ដើម្បីចងសម្ពន្ធមេត្រីជាមួយយើង!»។ |
វិសុទ្ធជនរបស់ព្រះយេហូវ៉ាអើយ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូរអរព្រះគុណដល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!
អ្នកដែលស្រឡាញ់ព្រះយេហូវ៉ាអើយ ចូរស្អប់ការអាក្រក់! ព្រះអង្គទ្រង់រក្សាព្រលឹងនៃវិសុទ្ធជនរបស់ព្រះអង្គ ព្រះអង្គនឹងរំដោះពួកគេពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។
ដើម្បីបំពេញឲ្យសម្រេចនូវកំហឹងរបស់យើង យើងបានបញ្ជាពួកអ្នកដែលត្រូវបានញែកជាវិសុទ្ធរបស់យើង យើងបានកោះហៅពួកមនុស្សខ្លាំងពូកែរបស់យើង ជាអ្នកដែលរីករាយចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើង។
អ្នករាល់គ្នានឹងរត់គេចតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនោះលាតសន្ធឹងរហូតដល់អ័សេល។ អ្នករាល់គ្នានឹងរត់គេច ដូចជារត់គេចពីរញ្ជួយផែនដីក្នុងរជ្ជកាលរបស់អូសៀសស្ដេចនៃយូដា។ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំនឹងយាងមក មានទាំងអ្នកវិសុទ្ធទាំងអស់នៅជាមួយព្រះអង្គផង។
លោកនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅដោយសំឡេងត្រែយ៉ាងកងរំពង ហើយទូតទាំងនោះនឹងប្រមូលអ្នកដែលត្រូវបានជ្រើសតាំងរបស់លោកពីទិសទាំងបួន ចាប់ពីជើងមេឃម្ខាងដល់ជើងមេឃម្ខាងទៀត។
ដ្បិតនេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសម្ពន្ធមេត្រីដែលបង្ហូរសម្រាប់មនុស្សជាច្រើន គឺសម្រាប់ការលើកលែងទោសបាប។
ដើម្បីពង្រឹងចិត្តរបស់អ្នករាល់គ្នា ឲ្យឥតបន្ទោសបាននៅចំពោះព្រះដែលជាព្រះបិតារបស់យើង ដោយសេចក្ដីវិសុទ្ធ នៅពេលព្រះយេស៊ូវព្រះអម្ចាស់នៃយើងយាងមកវិញជាមួយវិសុទ្ធជនទាំងអស់របស់ព្រះអង្គ! អាម៉ែន៕
បងប្អូនអើយ ចំពោះការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងការដែលយើងជួបជុំគ្នានៅចំពោះព្រះអង្គ នោះយើងសូមអង្វរអ្នករាល់គ្នា
បានមកដល់ព្រះយេស៊ូវដែលជាអ្នកកណ្ដាលនៃសម្ពន្ធមេត្រីថ្មី និងបានមកដល់ព្រះលោហិតនៃការប្រោះ ដែលប្រកាសសេចក្ដីដែលប្រសើរជាងឈាមរបស់អេបិល។
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ដែលប្រោសព្រះយេស៊ូវព្រះអម្ចាស់នៃយើង ជាអ្នកគង្វាលដ៏ធំឧត្ដមនៃហ្វូងចៀម ឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដោយព្រះលោហិតនៃសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច
ហេណុកដែលជាតំណទីប្រាំពីរក្រោយពីអ័ដាម ក៏បានព្យាករអំពីអ្នកទាំងនេះដែរថា៖ “មើល៍! ព្រះអម្ចាស់បានយាងមកជាមួយពួកវិសុទ្ធដ៏ច្រើនរាប់មិនអស់របស់ព្រះអង្គ