Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 2:1 - ព្រះគម្ពីរខ្មែរសាកល

1 បងប្អូន​អើយ ចំពោះ​ការយាងមកវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ការដែល​យើង​ជួបជុំគ្នា​នៅចំពោះ​ព្រះអង្គ នោះ​យើង​សូម​អង្វរ​អ្នករាល់គ្នា

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 បងប្អូន​អើយ!​ ចំពោះ​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ និង​ការ​ដែល​យើង​ត្រូវ​ជួបជុំ​គ្នា​នៅ​ចំពោះ​មុខ​របស់​ព្រះអង្គ​នោះ​ យើង​អង្វរ​អ្នក​រាល់គ្នា​ថា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បង‌ប្អូន​អើយ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ត្រូវ​យាង​មក ហើយ​យើង​ត្រូវ​ជួប​ជុំ​នៅ​ចំពោះ​ព្រះ‌អង្គ នោះ​យើង​សូម​អង្វរ​អ្នក​រាល់​គ្នា​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បងប្អូន​អើយ ចំពោះ​ពេល​ដែល​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង យាង​មក​យ៉ាង​រុងរឿង ហើយ​ដែល​យើង​ត្រូវ​ជួប‌ជុំ​ជា​មួយ​ព្រះអង្គ​នោះ យើង​សូម​អង្វរ​បងប្អូន​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឥឡូវ​នេះ បង​ប្អូន​អើយ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​ត្រូវ​យាង​មក ហើយ​យើង​រាល់​គ្នា​ត្រូវ​ប្រជុំ​គ្នា​នៅ​ចំពោះ​ទ្រង់ នោះ​យើង​ខ្ញុំ​សូម​អង្វរ​ដល់​អ្នក​រាល់​គ្នា​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បង​ប្អូន​អើយ ចំពោះ​ពេល​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​នៃ​យើង មក​យ៉ាង​រុង‌រឿង ហើយ​ដែល​យើង​ត្រូវ​ជួប‌ជុំ​ជា​មួយ​គាត់​នោះ យើង​សូម​អង្វរ​បង​ប្អូន​ថា

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 2:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបងរាជ្យ​នឹង​មិន​ឃ្លាតចេញ​ពី​យូដា​ឡើយ ហើយ​ដំបងគ្រប់គ្រង​ក៏​នឹងមិនឃ្លាតចេញ​ពី​ចន្លោះ​ជើង​វា​ដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះ​បណ្ដាជន​នឹង​ស្ដាប់បង្គាប់​លោក​។


ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​អ្នកខ្លះ​ដែល​កំពុង​ឈរ​នៅ​ទីនេះ នឹង​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ រហូតដល់​បាន​ឃើញ​កូនមនុស្ស​មក​ជាមួយ​អាណាចក្រ​របស់​លោក”៕


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ដោយ​សំឡេង​ត្រែ​យ៉ាងកងរំពង ហើយ​ទូតទាំងនោះ​នឹង​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ជើងមេឃម្ខាង​ដល់​ជើងមេឃម្ខាង​ទៀត​។


ប្រជាជាតិ​ទាំងអស់​នឹង​ត្រូវបាន​ប្រមូលមក​នៅមុខ​លោក ហើយ​លោក​នឹង​ញែក​ពួកគេ​ចេញពី​គ្នា ដូចដែល​អ្នកគង្វាល​ញែក​ចៀម​ចេញពី​ពពែ​។


លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​ឲ្យទៅ​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ចុងបំផុត​នៃ​ផែនដី​ដល់​ចុងបំផុត​នៃ​ផ្ទៃមេឃ​។


ដូច្នេះ បងប្អូន​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដោយ​សេចក្ដីមេត្តាករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូបកាយ​របស់អ្នករាល់គ្នា​ជា​យញ្ញបូជា​ដ៏​រស់ ទាំង​វិសុទ្ធ និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះហើយ ជា​ការបម្រើ​ដ៏សមគួរ​សម្រាប់​អ្នករាល់គ្នា​។


ដើម្បី​បង្រួបបង្រួម​អ្វីៗ​ទាំងអស់​មកក្នុង​ព្រះ​គ្រីស្ទ ទាំង​អ្វីៗ​នៅលើ​មេឃ និង​អ្វីៗ​នៅលើ​ផែនដី កាលណា​ពេលកំណត់​នៃ​ការបំពេញ​គម្រោង​នោះ​បាន​មកដល់​។


ដ្បិត​តើ​នរណា​ជា​ទីសង្ឃឹម ជា​អំណរ និង​ជា​មកុដ​នៃ​មោទនភាព​របស់យើង​នៅចំពោះ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង នៅពេល​ព្រះអង្គ​យាងមកវិញ​? តើ​មិនមែន​ជា​អ្នករាល់គ្នា​ទេ​ឬ​?


ដើម្បី​ពង្រឹង​ចិត្ត​របស់អ្នករាល់គ្នា ឲ្យ​ឥតបន្ទោសបាន​នៅចំពោះ​ព្រះដែលជាព្រះបិតា​របស់យើង ដោយ​សេចក្ដីវិសុទ្ធ នៅពេល​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​យាងមកវិញ​ជាមួយ​វិសុទ្ធជន​ទាំងអស់​របស់​ព្រះអង្គ​! អាម៉ែន​៕


ជាទីបញ្ចប់ បងប្អូន​អើយ យើង​សូម​អង្វរ និង​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា ដូចដែល​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​នូវ​របៀប​ដែល​អ្នករាល់គ្នា​គួរតែ​ដើរ និង​បំពេញព្រះហឫទ័យ​ព្រះ​យ៉ាងណា​——​គឺ​ដូចដែល​អ្នករាល់គ្នា​កំពុង​ដើរ​មែន​——​នោះ​ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត


បងប្អូន​អើយ យើង​ត្រូវតែ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះ អំពី​អ្នករាល់គ្នា ដ្បិត​ដែលធ្វើដូច្នេះ​ជា​ការ​ស័ក្ដិសម ពីព្រោះ​ជំនឿ​របស់អ្នករាល់គ្នា​កំពុង​ចម្រើនឡើងយ៉ាងខ្លាំង ហើយ​សេចក្ដីស្រឡាញ់​របស់​អ្នក​ទាំងអស់គ្នា​ម្នាក់ៗ​ចំពោះ​គ្នាទៅវិញទៅមក ក៏​កំពុង​ចម្រើនឡើង​ដែរ​។


នៅចំពោះ​ព្រះ និង​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែល​រៀបនឹង​ជំនុំជម្រះ​ទាំង​មនុស្ស​រស់ និង​មនុស្សស្លាប់ ហើយ​ដោយអាង​ការលេចមក​របស់​ព្រះអង្គ និង​អាណាចក្រ​របស់​ព្រះអង្គ ខ្ញុំ​សូម​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​ដល់អ្នកថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម