វាល់ព្រឹកវាល់ល្ងាច ពួកសត្រូវរបស់ទូលបង្គំបានត្មះតិះដៀលទូលបង្គំ ពួកអ្នកចំអកមើលងាយទូលបង្គំ ប្រើឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគេ។
ទំនុកតម្កើង 41:5 - ព្រះគម្ពីរខ្មែរសាកល ពួកសត្រូវរបស់ខ្ញុំនិយាយអាក្រក់ទាស់នឹងខ្ញុំថា៖ “តើពេលណាទើបវាស្លាប់ ហើយឈ្មោះរបស់វាបានវិនាសបាត់ទៅ?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្មាំងសត្រូវរបស់ទូលបង្គំ និយាយអាក្រក់ពីទូលបង្គំថា «តើពេលណាទើបវាស្លាប់ ហើយឈ្មោះវាត្រូវវិនាស?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្រូវរបស់ទូលបង្គំនាំគ្នា និយាយអាក្រក់ពីទូលបង្គំ គេបន់ឲ្យតែទូលបង្គំស្លាប់ គេបន់ឲ្យតែឈ្មោះទូលបង្គំសាបសូន្យទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកខ្មាំងសត្រូវនៃទូលបង្គំ គេនិយាយសេចក្ដីអាក្រក់ពីទូលបង្គំថា តើវេលាណាវានឹងស្លាប់ ហើយឈ្មោះវាវិនាសបាត់ទៅ អាល់គីតាប សត្រូវរបស់ខ្ញុំនាំគ្នា និយាយអាក្រក់ពីខ្ញុំ គេបន់ឲ្យតែខ្ញុំស្លាប់ គេបន់ឲ្យតែឈ្មោះខ្ញុំសាបសូន្យទៅ។ |
វាល់ព្រឹកវាល់ល្ងាច ពួកសត្រូវរបស់ទូលបង្គំបានត្មះតិះដៀលទូលបង្គំ ពួកអ្នកចំអកមើលងាយទូលបង្គំ ប្រើឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគេ។
រីឯពួកដែលស្វែងរកព្រលឹងរបស់ទូលបង្គំក៏ដាក់អន្ទាក់ ហើយពួកដែលប្រឹងរកដើម្បីធ្វើទុក្ខទូលបង្គំក៏និយាយសេចក្ដីអន្តរាយ; ពួកគេប៉ុនប៉ងល្បិចកលវាល់ព្រឹកវាល់ល្ងាច។
ដ្បិតទូលបង្គំស្គាល់ការបំពានរបស់ទូលបង្គំ ហើយបាបរបស់ទូលបង្គំនៅចំពោះទូលបង្គំជានិច្ច។
មើល៍! ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិតត្រង់នៅផ្នែកខាងក្នុងនៃចិត្ត ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំយល់ប្រាជ្ញា នៅក្នុងទីសម្ងាត់នៃចិត្ត!
វាល់ព្រឹកវាល់ល្ងាច ពួកសត្រូវជាន់ឈ្លីទូលបង្គំ ដ្បិតមនុស្សជាច្រើនវាយប្រហារទូលបង្គំដោយអំនួត!
ធ្វើដូច្នេះ មាគ៌ារបស់ព្រះអង្គនឹងត្រូវបានស្គាល់នៅលើផែនដី ហើយសេចក្ដីសង្គ្រោះរបស់ព្រះអង្គនឹងត្រូវបានស្គាល់ក្នុងចំណោមប្រជាជាតិទាំងអស់។
សូមបែរមករកទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង; សូមប្រទានភាពរឹងមាំរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គ ហើយសង្គ្រោះកូនរបស់ស្រីបម្រើព្រះអង្គផង។
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំស្រែកហៅព្រះអង្គវាល់ព្រឹកវាល់ល្ងាច!