ទំនុកតម្កើង 37:32 - ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយស្វែងរកដើម្បីធ្វើឲ្យគេត្រូវបានសម្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយសម្លាប់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយចាំសម្លាប់គេផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយក៏រកសំឡាប់គេ អាល់គីតាប មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត ហើយរកមធ្យោបាយចាំសម្លាប់គេផង។ |
តើពួកគេអាចគេចរួចទាំងមានអំពើទុច្ចរិតបានឬ? ឱព្រះអើយ សូមបង្ក្រាបបណ្ដាប្រជាជនដោយព្រះពិរោធផង!
មនុស្សអាក្រក់អើយ! កុំសម្ងំចាំទាស់នឹងផ្ទះរបស់មនុស្សសុចរិតឡើយ ក៏កុំបំផ្លាញលំនៅរបស់គេដែរ
មនុស្សទាំងនោះក៏និយាយថា៖ “ពួកយើងរកមិនឃើញទោសអ្វីទាស់នឹងដានីយ៉ែលនេះឡើយ លុះត្រាតែរកអ្វីទាស់នឹងវា ទាក់ទងនឹងក្រឹត្យវិន័យនៃព្រះរបស់វា”។
នៅថ្ងៃសប្ប័ទមួយ មានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវយាងចូលទៅសោយអាហារក្នុងផ្ទះរបស់មេគ្រប់គ្រងម្នាក់ខាងផារិស៊ី ពួកគេក៏តាមឃ្លាំមើលព្រះអង្គ។
បន្ទាប់មក ពួកគេឃ្លាំមើលព្រះយេស៊ូវ ហើយចាត់អ្នកស៊ើបការណ៍ដែលបន្លំខ្លួនជាមនុស្សស្មោះត្រង់ ឲ្យទៅចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីប្រគល់ព្រះអង្គទៅក្នុងការគ្រប់គ្រង និងអំណាចរបស់អភិបាល។
ពួកគ្រូវិន័យ និងពួកផារិស៊ីឃ្លាំមើលព្រះអង្គ ថាតើព្រះអង្គនឹងប្រោសបុរសនោះឲ្យជានៅថ្ងៃសប្ប័ទឬអត់ ដើម្បីរកហេតុផលចោទប្រកាន់ព្រះអង្គ។
ប៉ុន្តែផែនការសម្ងាត់របស់ពួកគេបានដឹងដល់សូល។ ពួកគេឃ្លាំមើលទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់គាត់។