Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:54 - ព្រះគម្ពីរខ្មែរសាកល

54 ក៏​ចាំឱកាស​ដើម្បី​ចាប់កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

54 ហើយ​លប​ចាប់​កំហុស​នូវ​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 ដោយ​ចាំ​ចាប់​កំហុស​ព្រះ‌អង្គ ដើម្បីរក​ហេតុ​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 ដែល​សុទ្ធ‌សឹង​តែ​ជា​កល‌ល្បិច​រក​ចាប់​កំហុស​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 ដោយ​ចាំ​ពិនិត្យ​ពិចារណា​មើល ទាំង​រក​ហេតុ​នឹង​ចាប់​ព្រះ‌បន្ទូល​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

54 ដែល​សុទ្ធ​សឹង​តែ​ជា​កល‌ល្បិច​រក​ចាប់​កំហុស​អ៊ីសា។

សូមមើលជំពូក ចម្លង




លូកា 11:54
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ពួកផារិស៊ី​ក៏​ចេញទៅ​ពិគ្រោះគ្នា ដើម្បី​ដាក់អន្ទាក់​ចាប់​ព្រះយេស៊ូវ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ​។


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិតអាក្រក់​របស់​ពួកគេ ក៏​មានបន្ទូលថា​៖“ពួក​មនុស្សមានពុត​អើយ‍! ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​?


មាន​អ្នកច្បាប់​ម្នាក់​ក្នុង​ពួកគេ​បាន​ល្បងល​ព្រះអង្គ ដោយ​ទូល​សួរថា​៖


បន្ទាប់មក ពួកគេ​ចាត់​ពួកផារិស៊ី និង​ពួកគណៈហេរ៉ូឌ​ខ្លះ​ឲ្យទៅ​រក​ព្រះយេស៊ូវ ដើម្បី​ចាប់កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ​។


គេ​ឃ្លាំមើល​ព្រះអង្គ ថា​តើ​ព្រះអង្គ​នឹង​ប្រោស​បុរសនោះ​ឲ្យជា​នៅ​ថ្ងៃសប្ប័ទ​ឬអត់ ដើម្បីឲ្យ​បាន​ចោទប្រកាន់​ព្រះអង្គ​។


នៅពេល​ព្រះយេស៊ូវ​យាង​ចេញ​ពីទីនោះ ពួកគ្រូវិន័យ និងពួកផារិស៊ី​ក៏​ចាប់ផ្ដើម​ប្រឆាំង​នឹងព្រះអង្គ​យ៉ាងខ្លាំង ហើយ​សួរដេញដោល​ព្រះអង្គ​អំពី​ការ​ជាច្រើន


បន្ទាប់មក ពួកគេ​ឃ្លាំមើល​ព្រះយេស៊ូវ ហើយ​ចាត់​អ្នកស៊ើបការណ៍​ដែល​បន្លំ​ខ្លួន​ជា​មនុស្ស​ស្មោះត្រង់ ឲ្យទៅ​ចាប់​កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​របស់ព្រះអង្គ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅក្នុង​ការគ្រប់គ្រង និង​អំណាច​របស់​អភិបាល។


ពួកគេ​ចាប់​កំហុសព្រះយេស៊ូវតាមរយៈ​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅមុខ​ប្រជាជន​មិន​បាន ពួកគេ​ក៏​នៅស្ងៀម​ដោយ​ស្ងើច​ចំពោះ​ចម្លើយ​របស់​ព្រះអង្គ​។


ដូច្នេះ សូម​លោក​កុំ​ព្រមតាម​ពួកគេ​ឡើយ ដ្បិត​មាន​មនុស្ស​ជាង​សែសិប​នាក់​ពីចំណោម​ពួកគេ​កំពុង​ពួនស្ទាក់​គាត់​។ អ្នកទាំងនោះ​បាន​ស្បថ​ថា មិន​ហូប​មិន​ផឹក រហូតទាល់តែ​បាន​សម្លាប់​ប៉ូល​។ ឥឡូវនេះ ពួកគេ​បាន​ត្រៀមជាស្រេច ហើយ​កំពុង​រង់ចាំ​ការយល់ព្រម​ពី​លោក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម