Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 37:12 - ព្រះគម្ពីរខ្មែរសាកល

12 មនុស្ស​អាក្រក់​ប៉ងធ្វើអាក្រក់​ទាស់នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​អ្នកនោះ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ៙ មនុស្ស​អាក្រក់ គេ​បង្កើត​គម្រោង​ការ​អាក្រក់ ទាស់​នឹង​មនុស្ស​សុចរិត ហើយ​សម្ញែង​ធ្មេញ​ដាក់​មនុស្ស​សុចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មនុស្ស​អាក្រក់​តែងតែ​ឃុប‌ឃិត​ប្រឆាំង នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ៙ ចំណែក​មនុស្ស​អាក្រក់ គេ​គិត‌គូរ​ការ​ទាស់​នឹង​មនុស្ស​សុចរិត ក៏​សំញែង​ធ្មេញ​ដាក់​អ្នក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មនុស្ស​អាក្រក់​តែងតែ​ឃុប‌ឃិត​ប្រឆាំង នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 37:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ទុក​អាវ​របស់យ៉ូសែប​នៅក្បែរ​ខ្លួន រហូតដល់​ម្ចាស់​របស់យ៉ូសែប​មកដល់​ផ្ទះ​វិញ


ដ្បិត​ទូលបង្គំ​បាន​ឮ​ពាក្យមួលបង្កាច់​ជាច្រើន ក៏​មាន​សេចក្ដីគួរឲ្យខ្លាច​នៅ​គ្រប់ទិស​; នៅពេល​ពួកគេ​ឃុបឃិត​គ្នា​ទាស់នឹង​ទូលបង្គំ ពួកគេ​ប៉ងធ្វើអាក្រក់​ដើម្បី​យក​ជីវិត​ទូលបង្គំ​។


ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​; អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ នឹង​មិន​ត្រូវ​ទទួលទោស​ឡើយ​៕


ពួកគេ​សង្កៀត​ធ្មេញ​ដាក់​ខ្ញុំ ដូចជា​មនុស្ស​ចំអកឡកឡឺយ​ដែល​មិនគោរពព្រះ​នៅក្នុង​ពិធីជប់លៀង​។


មនុស្ស​អាក្រក់​ឃ្លាំមើល​មនុស្ស​សុចរិត ហើយ​ស្វែងរក​ដើម្បី​ធ្វើឲ្យ​គេ​ត្រូវបាន​សម្លាប់


រីឯ​ពលបរិវារ​ត្រូវបាន​ប្រគល់ទៅ​ជាមួយនឹង​តង្វាយប្រចាំថ្ងៃ ដោយព្រោះ​ការបំពាន​។ វា​ផ្ដួលរំលំ​សេចក្ដីពិត​ដល់​ដី វា​បាន​ប្រព្រឹត្ត ហើយ​ជោគជ័យ​ផង​។


អំណាច​របស់ទ្រង់​នឹង​បានជាខ្លាំង ប៉ុន្តែ​មិនមែន​ដោយ​អំណាច​របស់អង្គទ្រង់​ទេ​។ ទ្រង់​នឹង​បំផ្លាញ​បែបគួរឲ្យស្ញែង ទ្រង់​នឹង​ប្រព្រឹត្ត ហើយ​ជោគជ័យ​ផង ទ្រង់​នឹង​បំផ្លាញ​ពួកមនុស្ស​ខ្លាំងពូកែ និង​ប្រជាជន​ដ៏វិសុទ្ធ​។


តាំងពី​ពេលនោះ​មក យូដាស​ក៏​ចាប់ផ្ដើម​រក​ឱកាស​ប្រគល់​ព្រះយេស៊ូវ​ទៅពួកគេ​។


ពួកគេ​ពិគ្រោះគ្នា​ដើម្បី​ចាប់​ព្រះយេស៊ូវ​ដោយ​ឧបាយកល ហើយ​ធ្វើគុត​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម