ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 34:16 - ព្រះគម្ពីរខ្មែរសាកល

ព្រះភក្ត្រ​របស់​ព្រះយេហូវ៉ា​ទាស់នឹង​មនុស្សដែល​ធ្វើ​អាក្រក់ ដើម្បី​កាត់​ការនឹកចាំ​អំពី​ពួកគេ​ចេញ​ពី​ផែនដី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែន​ដី នឹក​ចាំ​ពី​គេ​ត​ទៅ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​តែងតែ​ប្រឆាំង នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ពេល​ពួក​គេ​ស្លាប់​ទៅ គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ដើម្បី​នឹង​ដក​យក​សេចក្ដី​នឹក​ចាំ​ចំពោះ​គេ​ពី​ផែនដី​ចេញ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​តែងតែ​ប្រឆាំង នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ពេល​ពួក​គេ​ស្លាប់​ទៅ គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។

សូមមើលជំពូក



ទំនុកតម្កើង 34:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​ជារៀងរហូតអស់កល្បជានិច្ច​; ប្រជាជាតិ​នានា​នឹង​ត្រូវ​វិនាស​ពី​ដែនដី​របស់ព្រះអង្គ​។


ពេលនោះ ផែនដី​ក៏​រង្គើ ហើយ​រញ្ជួយ រីឯ​គ្រឹះ​នៃ​ភ្នំ​នានា​ក៏​ញ័រ ហើយ​កក្រើក ដោយសារ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​។


មើល៍! ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​អ្នកដែល​កោតខ្លាច​ព្រះអង្គ គឺ​នៅលើ​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ


តើ​ព្រះអង្គដែល​ដាំ​ត្រចៀក ស្ដាប់មិនឮទេ​ឬ​? តើ​ព្រះអង្គដែល​សូន​ភ្នែក មើលមិនឃើញទេ​ឬ​?


អនុស្សាវរីយ៍​អំពី​មនុស្ស​សុចរិត​ជា​ព្រះពរ រីឯ​ឈ្មោះ​របស់​មនុស្ស​អាក្រក់​នឹង​ស្អុយរលួយ​។


ព្រះយេហូវ៉ា​នៅឆ្ងាយ​ពី​មនុស្ស​អាក្រក់ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សណ្ដាប់​ពាក្យអធិស្ឋាន​របស់​មនុស្ស​សុចរិត​។


បន្ទាប់មក ខ្ញុំ​បាន​ឃើញ​មនុស្ស​អាក្រក់​ត្រូវបាន​បញ្ចុះ​។ ពីមុន​ពួកគេ​បាន​ចេញ​ចូល​ទីវិសុទ្ធ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ភ្លេច​នៅក្នុង​ទីក្រុង​ដែល​ពួកគេ​បាន​ធ្វើ​ដូច្នោះ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​។