Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 94:9 - ព្រះគម្ពីរខ្មែរសាកល

9 តើ​ព្រះអង្គដែល​ដាំ​ត្រចៀក ស្ដាប់មិនឮទេ​ឬ​? តើ​ព្រះអង្គដែល​សូន​ភ្នែក មើលមិនឃើញទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អង្គ​ដែល​បាន​បង្កើត​ត្រចៀក​មក តើ​ព្រះ‌អង្គ​មិន​ឮ​ទេ​ឬ? ព្រះ‌អង្គ​ដែល​បាន​សូន​ធ្វើ​ភ្នែក តើ​ព្រះ‌អង្គ​មើល​មិន​ឃើញ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះអង្គ​ដែល​ជា​អ្នក​បង្កើត​ត្រចៀក​មនុស្ស​មក តើ​ព្រះអង្គ​មិន​ចេះ​ស្ដាប់​ឬ? ព្រះអង្គ​ដែល​ជា​អ្នក​បង្កើត​ភ្នែក​មនុស្ស​មក តើ​ព្រះអង្គ​មិន​ចេះ​ទត​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​ព្រះ​ដែល​ទ្រង់​បង្កើត​ត្រចៀក តើ​ទ្រង់​មិន​ឮ​ទេ​ឬ ព្រះ​ដែល​សូន​ធ្វើ​ភ្នែក តើ​ទ្រង់​មិន​ឃើញ​ទេ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទ្រង់​ដែល​ជា​អ្នក​បង្កើត​ត្រចៀក​មនុស្ស​មក តើ​ទ្រង់​មិន​ចេះ​ស្ដាប់​ឬ? ទ្រង់​ដែល​ជា​អ្នក​បង្កើត​ភ្នែក​មនុស្ស​មក តើ​ទ្រង់​មិន​ចេះ​មើល​ឬ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 94:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​គង់នៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ព្រះយេហូវ៉ា​មាន​បល្ល័ង្ក​នៅ​ស្ថានសួគ៌ ព្រះនេត្រ​របស់ព្រះអង្គ​ទត​មើល ត្របកព្រះនេត្រ​របស់ព្រះអង្គ​ពិសោធ​មនុស្សលោក​។


ព្រះអង្គ​បាន​ពិសោធ​ចិត្ត​របស់ទូលបង្គំ ព្រះអង្គ​បាន​ពិនិត្យមើល​ទូលបង្គំ​នៅ​ពេលយប់​; ព្រះអង្គ​បាន​បន្សុទ្ធ​ទូលបង្គំ ក៏​រក​មិន​ឃើញ​ការល្មើស​អ្វីឡើយ​; ទូលបង្គំ​បាន​សម្រេចចិត្ត​ថា​នឹង​មិន​ធ្វើខុស​ដោយ​មាត់​របស់ទូលបង្គំ​ឡើយ​។


ព្រះភក្ត្រ​របស់​ព្រះយេហូវ៉ា​ទាស់នឹង​មនុស្សដែល​ធ្វើ​អាក្រក់ ដើម្បី​កាត់​ការនឹកចាំ​អំពី​ពួកគេ​ចេញ​ពី​ផែនដី​។


តើ​ព្រះ​រក​មិន​ឃើញ​ការនេះ​ទេ​ឬ​? ដ្បិត​ព្រះអង្គ​ទ្រង់​ជ្រាប​អាថ៌កំបាំង​នៃ​ចិត្ត​។


ស្រា​ជា​អ្នកចំអកឡកឡឺយ ហើយ​គ្រឿងស្រវឹង​ជា​អ្នក​ឡូឡា អស់អ្នក​ដែល​វង្វេង​ដោយសារតែ​វា គ្មានប្រាជ្ញាឡើយ​។


ត្រចៀក​ដែល​ស្ដាប់ឮ និង​ភ្នែក​ដែល​មើលឃើញ គឺ​ព្រះយេហូវ៉ា​បាន​បង្កើត​ទាំង​ពីរ​។


មើល៍! ព្រះហស្ត​របស់​ព្រះយេហូវ៉ា​មិនមែន​រួញខ្លី​ដែល​សង្គ្រោះ​មិនបាន ហើយ​ព្រះកាណ៌​របស់ព្រះអង្គ​មិន​ធ្ងន់​ដែល​ស្ដាប់​មិន​ឮ​នោះ​ទេ


ប្រសិនបើ​រូបកាយ​ទាំងមូល​ជា​ភ្នែក តើ​នឹង​ស្ដាប់​នៅ​ត្រង់ណា​? ប្រសិនបើ​រូបកាយ​ទាំងមូល​ជា​ត្រចៀក តើ​នឹង​ដឹងក្លិន​នៅ​ត្រង់ណា​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម