ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 33:10 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ផែនការ​របស់​ប្រជាជាតិ​នានា​ខ្ទេចសូន្យ ព្រះអង្គ​បាន​ធ្វើឲ្យ​គម្រោង​របស់​ប្រជាជន​ទាំងឡាយ​បរាជ័យ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ការ​ប្រឹក្សា របស់​ជាតិ​សាសន៍​នានា ទៅ​ជា​អសារ​ឥត​ការ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គំនិត​របស់​ប្រជាជន​ទាំង‌ឡាយ អសារ​បង់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​រំលំ​ផែន‌ការ​របស់​ប្រជា‌ជាតិ​នានា! ព្រះអង្គ​រំលាយ​គម្រោង‌ការ​របស់ ប្រជា‌ជន​ទាំង‌ឡាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​ប្រឹក្សា​នៃ​អស់​ទាំង​នគរ បាន​ថ្លស់​ការ ទ្រង់​ធ្វើ​ឲ្យ​គំនិត​នៃ​ជន​ទាំង‌ឡាយ​បាន​ទៅ​ជា​ឥត​ការ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​រំលំ​ផែន‌ការ​របស់​ប្រជា‌ជាតិ​នានា! ទ្រង់​រំលាយ​គម្រោង‌ការ​របស់ ប្រជា‌ជន​ទាំង‌ឡាយ។

សូមមើលជំពូក



ទំនុកតម្កើង 33:10
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះយេហូវ៉ា​ទ្រង់​ធ្វើឲ្យ​ពួកគេ​បែកខ្ញែក​គ្នា​ចេញពី​ទីនោះ​ទៅលើ​ផ្ទៃ​ផែនដី​ទាំងមូល នោះ​ពួកគេ​ក៏​ឈប់​សង់​ទីក្រុង​នោះ​។


ព្រះយេហូវ៉ា​អើយ សូម​កុំ​ប្រទានឲ្យ​មនុស្ស​អាក្រក់​តាម​បំណងប្រាថ្នា​របស់គេ​ឡើយ​; សូម​កុំឲ្យ​ផែនការអាក្រក់​របស់គេ​បាន​ជឿនទៅមុខ​ឡើយ ក្រែងលោ​គេ​លើក​ខ្លួន​ឡើង​! សេឡា


ទោះបីជា​ពួកគេ​ប៉ុនប៉ង​ការអាក្រក់​ទាស់នឹង​ព្រះករុណា ហើយ​បង្កើត​កលល្បិច​ក៏ដោយ ក៏​ធ្វើមិនបានដែរ


ប្រជាជាតិ​នានា​បាន​លិច​ទៅក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ធ្វើ ជើង​របស់ពួកគេ​បាន​ជាប់​ក្នុង​សំណាញ់​ដែល​ខ្លួន​បាន​បង្កប់​។


គ្មាន​ប្រាជ្ញា​ណា គ្មាន​ការយល់ដឹង​ណា ហើយ​គ្មាន​ការប្រឹក្សា​ណា ដែលអាច​ទាស់នឹង​ព្រះយេហូវ៉ា​ឡើយ​។


ជនជាតិអេហ្ស៊ីប​នឹង​បាត់​ស្មារតី ហើយ​យើង​នឹង​បំភាន់​ផែនការ​របស់ពួកគេ​។ ពួកគេ​នឹង​សួររក​រូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និង​គ្រូខាបព្រលឹង​។


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើ​រួចហើយ​! ទីជម្រៅ​នៃ​ផែនដី​អើយ ចូរ​ស្រែកហ៊ោសប្បាយ​! ភ្នំ និង​ព្រៃ ព្រមទាំង​ដើមឈើ​ទាំងអស់​នៅ​ទីនោះ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ដោយ​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រោសលោះ​យ៉ាកុប ហើយ​លើកតម្កើងសិរីរុងរឿង​ដល់អង្គទ្រង់​នៅក្នុង​អ៊ីស្រាអែល​ហើយ​។


យើងជា​អ្នកដែល​បញ្ឈប់​ទីសម្គាល់​របស់​ព្យាការីក្លែងក្លាយ ហើយ​ធ្វើឲ្យ​គ្រូទាយ​ទៅជាឆ្កួត​; យើងជា​អ្នកដែល​បង្វែរ​មនុស្ស​មានបញ្ញា ហើយ​ធ្វើឲ្យ​ចំណេះដឹង​របស់ពួកគេ​ទៅជាល្ងីល្ងើ​;


ថ្វីត្បិតតែ​អេដំ​ពោលថា​៖ “ទោះបីជា​ពួកយើង​ត្រូវបាន​កម្ទេច​ក៏ដោយ ក៏​ពួកយើង​នឹង​ត្រឡប់មក​សង់​ទីបាក់បែក​ឡើងវិញ” ប៉ុន្តែ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​៖ “ពួកគេ​នឹង​សង់ឡើងវិញ​មែន តែ​យើង​នឹង​រំលំ ហើយ​មនុស្ស​នឹង​ហៅ​ពួកគេ​ថា ‘តំបន់​នៃ​សេចក្ដីអាក្រក់’ និង ‘សាសន៍​ដែល​ព្រះយេហូវ៉ា​ទ្រង់​ព្រះពិរោធ​ជារៀងរហូត’”។