គេនិយាយក្នុងចិត្តថា៖ “អញនឹងមិនរង្គើឡើយ ពីជំនាន់មួយទៅជំនាន់មួយ ក៏មិនជួបការអាក្រក់ដែរ”។
ទំនុកតម្កើង 30:6 - ព្រះគម្ពីរខ្មែរសាកល ចំណែកឯទូលបង្គំវិញ កាលទូលបង្គំមានសេចក្ដីសុខស្រួល ទូលបង្គំបាននិយាយថា៖ “ទូលបង្គំនឹងមិនរង្គើជារៀងរហូត”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯទូលបង្គំ ទូលបង្គំបានពោល ក្នុងគ្រាចម្រុងចម្រើន របស់ទូលបង្គំថា «ទូលបង្គំនឹងមិនត្រូវរង្គើឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា ទូលបង្គំនឹងមិនត្រូវរលំឡើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកខាងទូលបង្គំៗបានពោលក្នុងគ្រានៃសេចក្ដី ចំរើនរបស់ទូលបង្គំថា ទូលបង្គំមិនត្រូវរង្គើឡើយ អាល់គីតាប នៅពេលខ្ញុំបានសុខសាន្ត ខ្ញុំពោលថា ខ្ញុំនឹងមិនត្រូវរលំឡើយ!។ |
គេនិយាយក្នុងចិត្តថា៖ “អញនឹងមិនរង្គើឡើយ ពីជំនាន់មួយទៅជំនាន់មួយ ក៏មិនជួបការអាក្រក់ដែរ”។
សូមទ្រទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានសង្គ្រោះ នោះទូលបង្គំនឹងយកចិត្តទុកដាក់នឹងបទបញ្ញត្តិរបស់ព្រះអង្គជានិច្ច។
អ្នកដែលយកគ្រាប់ពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ អ្នកនោះប្រាកដជាត្រឡប់មកវិញដោយសម្រែកហ៊ោសប្បាយ ទាំងយកកណ្ដាប់ស្រូវរបស់ខ្លួនមកផង៕
គាត់មិនឲ្យគេខ្ចីលុយដើម្បីយកការប្រាក់ឡើយ ក៏មិនយកសំណូកទាស់នឹងមនុស្សឥតទោសដែរ។ អ្នកដែលប្រព្រឹត្តសេចក្ដីទាំងនេះហើយ ដែលមិនរង្គើជារៀងរហូត!៕
ទូលបង្គំបានតាំងព្រះយេហូវ៉ានៅមុខទូលបង្គំជានិច្ច; ដោយសារព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំមិនរង្គើឡើយ។
អ្នកបានពោលថា: ‘យើងនឹងធ្វើជាចៅហ្វាយស្រីជារៀងរហូតអស់កល្ប!’។ អ្នកមិនបានយកចិត្តទុកដាក់នឹងការទាំងនេះ ក៏មិនបាននឹកចាំអំពីចុងបញ្ចប់របស់ការទាំងនេះដែរ។
“យើងបានបោះបង់អ្នកចោលមួយរយៈខ្លី ប៉ុន្តែយើងនឹងប្រមូលអ្នកមកវិញ ដោយសេចក្ដីមេត្តាដ៏ធំធេង។
ពួកគេនិយាយថា៖ “មក៍! ឲ្យខ្ញុំយកស្រាទំពាំងបាយជូរមក ហើយឲ្យយើងផឹកគ្រឿងស្រវឹងជោកជាំទៅ! ថ្ងៃស្អែកនឹងបានដូចជាថ្ងៃនេះដែរ គឺកាន់តែល្អទៅទៀត”៕
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
បន្ទាប់មក អញនឹងប្រាប់ព្រលឹងរបស់អញថា: ព្រលឹងអើយ ឯងមានភោគទ្រព្យជាច្រើន ទុកសម្រាប់ច្រើនឆ្នាំទៅមុខទៀត ចូរនៅឲ្យស្រួល ស៊ីផឹក និងសប្បាយរីករាយទៅ!’។
ហើយក្រែងលោខ្ញុំលើកតម្កើងខ្លួន ដោយព្រោះការបើកសម្ដែងនោះអស្ចារ្យពន់ពេក បានជាមានបន្លាមួយប្រទានមកក្នុងរូបកាយខ្ញុំ ជាទូតរបស់សាតាំងដែលវាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនឡើយ។