យ៉ាងណាមិញ កាលណាព្រះអង្គទ្រង់ឮសម្រែករបស់ពួកគាត់ ព្រះអង្គក៏យកចិត្តទុកដាក់នឹងទុក្ខវេទនារបស់ពួកគាត់
ទំនុកតម្កើង 22:5 - ព្រះគម្ពីរខ្មែរសាកល ពួកគាត់បានស្រែកយំទៅកាន់ព្រះអង្គ នោះពួកគាត់ត្រូវបានរំដោះ ពួកគាត់បានជឿទុកចិត្តលើព្រះអង្គ នោះពួកគាត់មិនបានអាម៉ាស់មុខឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកលោកបានអំពាវនាវរកព្រះអង្គ ហើយក៏បានរួច ពួកលោកបានទុកចិត្តដល់ព្រះអង្គ ហើយមិនត្រូវខ្មាសឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកលោកបានស្រែកអង្វររកព្រះអង្គ ពួកលោកក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានអំពាវនាវដល់ទ្រង់ ហើយបានរួចចេញ គេបានទុកចិត្តនឹងទ្រង់ ហើយមិនត្រូវខ្មាសឡើយ អាល់គីតាប ពួកគាត់បានស្រែកអង្វររកទ្រង់ ពួកគាត់ក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើទ្រង់ ពួកគាត់នឹងមិនខកចិត្តសោះឡើយ។ |
យ៉ាងណាមិញ កាលណាព្រះអង្គទ្រង់ឮសម្រែករបស់ពួកគាត់ ព្រះអង្គក៏យកចិត្តទុកដាក់នឹងទុក្ខវេទនារបស់ពួកគាត់
ព្រះយេហូវ៉ាអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ គឺជារៀងរហូត! សូមរំដោះទូលបង្គំដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង។
ព្រះយេហូវ៉ាអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ គឺជារៀងរហូត!
រីឯអ៊ីស្រាអែលនឹងត្រូវព្រះយេហូវ៉ាសង្គ្រោះដោយសេចក្ដីសង្គ្រោះដ៏អស់កល្ប; អ្នករាល់គ្នានឹងមិនអាម៉ាស់មុខ ឬអៀនខ្មាសឡើយ គឺរហូតអស់កល្បជាអង្វែងតរៀងទៅ។
ស្ដេចនឹងធ្វើជាឪពុកចិញ្ចឹមរបស់អ្នក ហើយមហេសីនឹងធ្វើជាមេដោះរបស់អ្នក; ពួកគេនឹងក្រាបមុខដល់ដីនៅចំពោះអ្នក ហើយលិទ្ធធូលីនៅជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាយេហូវ៉ា។ អ្នកដែលទន្ទឹងរង់ចាំយើងនឹងមិនអាម៉ាស់មុខឡើយ”។
នេប៊ូក្នេសាមានរាជឱង្ការថា៖ “សូមឲ្យមានព្រះពរដល់ព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ! ព្រះអង្គបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះពួកអ្នកបម្រើរបស់ព្រះអង្គ។ ពួកគេបានទុកចិត្តលើព្រះអង្គ ហើយប្រឆាំងនឹងសេចក្ដីបង្គាប់របស់ស្ដេច ព្រមទាំងលះបង់រូបកាយរបស់ខ្លួន ដើម្បីមិនគោរពបម្រើ និងមិនថ្វាយបង្គំព្រះណាឡើយ លើកលែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។
ដ្បិតព្រះគម្ពីរចែងថា:“អស់អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ”។
ដូចដែលមានសរសេរទុកមកថា: “មើល៍! នៅស៊ីយ៉ូនយើងដាក់ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល; ប៉ុន្តែអ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ” ៕
ដ្បិតមានចែងទុកមកក្នុងព្រះគម្ពីរថា: “មើល៍! យើងនឹងដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មគ្រឹះដែលត្រូវបានជ្រើសរើសដ៏មានតម្លៃ អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខសោះឡើយ”។