ន៏ សំឡេងនៃការហ៊ោសប្បាយ និងជ័យជម្នះ នៅក្នុងរោងរបស់មនុស្សសុចរិត: “ព្រះហស្តស្ដាំរបស់ព្រះយេហូវ៉ាធ្វើកិច្ចការដ៏ខ្លាំងពូកែ!
ទំនុកតម្កើង 149:5 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យវិសុទ្ធជនលោតកញ្ឆេងនៅក្នុងសិរីរុងរឿង សូមឲ្យពួកគេច្រៀងដោយអំណរនៅលើគ្រែរបស់ខ្លួន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យពួកអ្នកបរិសុទ្ធរីករាយឡើងនឹងសិរីល្អ ចូរឲ្យគេច្រៀងដោយអំណរ ក្នុងដំណេករបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរឲ្យអស់អ្នកដែលជឿលើព្រះអង្គ នាំគ្នាអរសប្បាយដ៏លើសលុប ដោយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ សូម្បីតែនៅពេលយប់ ក៏គេស្រែកតម្កើងព្រះអង្គដោយអំណរដែរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គួរឲ្យពួកអ្នកបរិសុទ្ធរីករាយឡើងក្នុងសិរីល្អ គួរឲ្យគេច្រៀងដោយអំណរ កំពុងដែលដេកនៅដំណេកខ្លួន អាល់គីតាប ចូរឲ្យអស់អ្នកដែលជឿលើទ្រង់ នាំគ្នាអរសប្បាយដ៏លើសលប់ ដោយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ សូម្បីតែនៅពេលយប់ ក៏គេស្រែកតម្កើងទ្រង់ដោយអំណរដែរ! |
ន៏ សំឡេងនៃការហ៊ោសប្បាយ និងជ័យជម្នះ នៅក្នុងរោងរបស់មនុស្សសុចរិត: “ព្រះហស្តស្ដាំរបស់ព្រះយេហូវ៉ាធ្វើកិច្ចការដ៏ខ្លាំងពូកែ!
យើងនឹងស្លៀកពាក់ឲ្យពួកបូជាចារ្យរបស់នាងដោយសេចក្ដីសង្គ្រោះ ហើយវិសុទ្ធជនរបស់នាងនឹងស្រែកហ៊ោសប្បាយយ៉ាងខ្លាំង។
ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គនឹងអរព្រះគុណព្រះអង្គ ហើយពួកវិសុទ្ធជនរបស់ព្រះអង្គនឹងថ្វាយពរព្រះអង្គ!
នៅពេលថ្ងៃ ព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យមានសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ; នៅពេលយប់ ចម្រៀងរបស់ព្រះអង្គនៅជាមួយទូលបង្គំ ជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
ដើម្បីប្រកាសសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅពេលព្រឹក ហើយប្រកាសសេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅពេលយប់
រហូតដល់ព្រះដែលគង់នៅតាំងពីគ្រាបុរាណបានយាងមកដល់ ហើយសេចក្ដីយុត្តិធម៌ត្រូវបានប្រទានដល់ពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត រួចពេលវេលាដែលពួកវិសុទ្ធជនបានកាន់កាប់រាជ្យនោះក៏មកដល់។
តាមរយៈព្រះអង្គ និងដោយសារតែជំនឿ យើងក៏បានចូលក្នុងព្រះគុណនេះដែលយើងកំពុងឈរ ហើយអួតអំពីសេចក្ដីសង្ឃឹមដែលនឹងទទួលសិរីរុងរឿងរបស់ព្រះ។
ទោះបីជាអ្នករាល់គ្នាមិនបានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់ព្រះអង្គ; ទោះបីជាអ្នករាល់គ្នាមើលមិនឃើញព្រះអង្គនៅឥឡូវនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែជឿលើព្រះអង្គ ហើយត្រេកអរយ៉ាងខ្លាំងដោយអំណរដ៏រុងរឿងដែលរកពាក្យថ្លែងពុំបាន