Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 92:2 - ព្រះគម្ពីរខ្មែរសាកល

2 ដើម្បី​ប្រកាស​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក ហើយ​ប្រកាស​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​នៅ​ពេលយប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដើម្បី​ប្រកាស​អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​នៅ​ពេល​ព្រឹក និង​អំពីព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ របស់​ព្រះ‌អង្គ​នៅពេល​យប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ទូលបង្គំ​ប្រកាស​អំពី​ព្រះ‌ហឫទ័យ មេត្តា​ករុណា​របស់​ព្រះអង្គ តាំង​ពី​ព្រលឹម​មក ហើយ​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ របស់​ព្រះអង្គ​នៅ​ពេល​យប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រម​ទាំង​សំដែង​ពី​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​ពេល​ព្រឹក ហើយ​ពី​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​រាល់​តែ​យប់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​ប្រកាស​អំពី​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់ តាំង​ពី​ព្រលឹម​មក ហើយ​ប្រកាស​អំពី​ចិត្ត​ស្មោះ‌ស្ម័គ្រ របស់​ទ្រង់​នៅ​ពេល​យប់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 92:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​ច្រៀង​អំពី​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីយុត្តិធម៌​។ ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​!


ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច​!


ហាលេលូយ៉ា​! ដ្បិត​ការដែល​ច្រៀងសរសើរតម្កើង​ព្រះ​របស់យើង​ជាការ​ល្អ ដ្បិត​ចម្រៀងសរសើរតម្កើង នោះ​ប្រពៃ ហើយ​សមគួរ​ទៀតផង​!


នៅ​ពេលថ្ងៃ ព្រះយេហូវ៉ា​ទ្រង់​បង្គាប់ឲ្យមាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​; នៅ​ពេលយប់ ចម្រៀង​របស់ព្រះអង្គ​នៅជាមួយ​ទូលបង្គំ ជា​សេចក្ដីអធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូលបង្គំ​។


មាត់​របស់ទូលបង្គំ​នឹង​ថ្លែង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ និង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ទោះបីជា​ទូលបង្គំ​មិន​ដឹង​ចំនួន​ក៏ដោយ​។


នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​របស់ខ្ញុំ ខ្ញុំ​បាន​ស្វែងរក​ព្រះអម្ចាស់​របស់ខ្ញុំ ដៃ​របស់ខ្ញុំ​លាតចេញ​នៅ​ពេលយប់ ហើយ​មិន​ល្វើយ​ឡើយ ព្រលឹង​របស់ខ្ញុំ​បដិសេធ​ការ​សម្រាលទុក្ខ​។


នៅពេល​ពួក​សត្រូវ​របស់ទូលបង្គំ​ថយទៅ​ក្រោយ​វិញ ពួកគេ​នឹង​ជំពប់ ហើយ​វិនាស​នៅចំពោះ​ព្រះអង្គ​។


ខ្ញុំ​នឹង​លើកឡើង​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា និង​សេចក្ដីសរសើរតម្កើង​នៃ​ព្រះយេហូវ៉ា តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ពួកយើង និង​តាម​សេចក្ដីល្អ​ដ៏ធំ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ពួកគេ​តាម​សេចក្ដីមេត្តា​របស់ព្រះអង្គ និង​តាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏បរិបូរ​របស់ព្រះអង្គ​។


ពោលគឺ ក្រឹត្យវិន័យ​បាន​ប្រទានមក​តាមរយៈ​ម៉ូសេ រីឯ​ព្រះគុណ និង​សេចក្ដីពិត​វិញ បាន​មក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។


លុះ​ប្រហែលជា​កណ្ដាលអធ្រាត្រ ប៉ូល និង​ស៊ីឡាស​កំពុង​អធិស្ឋាន ទាំង​ច្រៀងសរសើរតម្កើង​ព្រះ ហើយ​ពួក​អ្នកទោស​ក៏​កំពុង​ស្ដាប់​ពួកគេ​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម