ព្រះមានបន្ទូលថា៖ “ចូរឲ្យមានលំហនៅចន្លោះទឹក ហើយឲ្យលំហនោះញែកទឹកនិងទឹក ចេញពីគ្នា”។
ទំនុកតម្កើង 148:4 - ព្រះគម្ពីរខ្មែរសាកល ផ្ទៃមេឃលើអស់ទាំងផ្ទៃមេឃ និងទឹកដែលនៅលើមេឃអើយ ចូរសរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ ហើយឯងដែរ អស់ទាំងទឹក ដែលនៅពីលើមេឃអើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ! ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ ចូរសរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្ទៃមេឃនៃអស់ទាំងជាន់ផ្ទៃមេឃអើយ ចូរសរសើរដល់ទ្រង់ចុះ ហើយឯងដែរ អស់ទាំងទឹកដែលនៅពីលើមេឃ ទៅទៀតនោះ អាល់គីតាប ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងទ្រង់! ទឹកទាំងឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ ចូរសរសើរតម្កើងទ្រង់! |
ព្រះមានបន្ទូលថា៖ “ចូរឲ្យមានលំហនៅចន្លោះទឹក ហើយឲ្យលំហនោះញែកទឹកនិងទឹក ចេញពីគ្នា”។
ព្រះក៏បង្កើតលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ នោះក៏កើតមានដូច្នោះ។
នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់ណូអេ ក្នុងខែទីពីរ ថ្ងៃទី១៧ ក្នុងខែនោះ គឺនៅថ្ងៃនោះឯង ប្រភពទឹកទាំងអស់នៃទីជម្រៅដ៏ធំបានធ្លាយចេញមក ហើយបង្អួចនៃមេឃត្រូវបានបើក
ព្រះអង្គដាក់ធ្នឹមបន្ទប់ខាងលើរបស់ព្រះអង្គលើផ្ទៃទឹក ហើយយកពពកធ្វើជារទេះចម្បាំងរបស់ព្រះអង្គ ក៏យាងនៅលើស្លាបនៃខ្យល់។
ចូរច្រៀងសរសើរតម្កើងព្រះអង្គដែលជិះលើបណ្ដាមេឃ គឺបណ្ដាមេឃតាំងពីបុរាណ! មើល៍! ព្រះអង្គបញ្ចេញព្រះសូរសៀង ជាព្រះសូរសៀងដ៏ខ្លាំងក្រៃលែង!
ដ្បិតព្រះនឹងសង្គ្រោះស៊ីយ៉ូន ហើយសង់ទីក្រុងទាំងឡាយនៃយូដាឡើងវិញ; ពួកគេនឹងរស់នៅទីនោះ ហើយកាន់កាប់វា។
ខ្ញុំស្គាល់បុរសម្នាក់ដែលនៅក្នុងព្រះគ្រីស្ទ គាត់ត្រូវបានឆក់យកទៅស្ថានសួគ៌ទីបីកាលពីដប់បួនឆ្នាំមុន។ គាត់នៅក្នុងរូបកាយ ឬនៅក្រៅរូបកាយ ខ្ញុំមិនដឹងទេ ប៉ុន្តែព្រះទ្រង់ជ្រាប។