Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 1:6 - ព្រះគម្ពីរខ្មែរសាកល

6 ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​លំហ​នៅចន្លោះ​ទឹក ហើយ​ឲ្យ​លំហនោះ​ញែក​ទឹក​និង​ទឹក ចេញពីគ្នា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មាន​លំហ​មួយ​នៅ​កណ្ដាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹង‌មាំ​នៅ​កណ្ដាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 បន្ទាប់​មក ព្រះ‌ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​មាន​ប្រឡោះ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អុលឡោះ​មាន​បន្ទូលថា៖ «ចូរ​មាន​លំហ​មួយ​ដ៏​រឹង​មាំ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 1:6
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ដួងពន្លឺ​នៅក្នុង​លំហ​មេឃ ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ ទុកជា​សញ្ញា​សម្រាប់​រដូវ ថ្ងៃ និង​ឆ្នាំ​;


ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ទឹក​មាន​ពពាក់ពពូន​ដោយ​ហ្វូង​សត្វមានជីវិត ហើយ​ឲ្យ​មាន​បក្សាបក្សី​ហើរ​ពីលើ​ផែនដី​ឆ្លងកាត់​លំហ​មេឃ”។


ព្រះអង្គ​គ្របដណ្ដប់​អង្គទ្រង់​ដោយ​ពន្លឺ ដូច​សម្លៀកបំពាក់ ហើយ​លាត​ផ្ទៃមេឃ​ដូច​វាំងនន​។


ផ្ទៃមេឃ​លើ​អស់ទាំង​ផ្ទៃមេឃ និង​ទឹក​ដែល​នៅលើ​មេឃ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!


ហាលេលូយ៉ា​! ចូរ​សរសើរតម្កើង​ព្រះ​នៅក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ ចូរ​សរសើរតម្កើង​ព្រះអង្គ​នៅ​លំហអាកាស​នៃ​ឫទ្ធានុភាព​របស់ព្រះអង្គ​!


ផ្ទៃមេឃ​ថ្លែង​អំពី​សិរីរុងរឿង​របស់​ព្រះ លំហអាកាស​ប្រកាស​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វា​បញ្ចេញ​វាចា មួយ​យប់​ទៅ​មួយ​យប់ វា​សម្ដែង​ចំណេះដឹង​។


បណ្ដាមេឃ​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ហើយ​អស់ទាំង​ពលបរិវារ​នៃមេឃ​ត្រូវបាន​បង្កើតឡើង​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។


ដ្បិត​ព្រះអង្គ​បាន​មានបន្ទូល នោះក៏​កើតមាន ព្រះអង្គ​បាន​បង្គាប់ នោះក៏​នៅស្ថិតស្ថេរ​។


ប្រសិនបើ​ពពក​ពេញ​ដោយ​ទឹកភ្លៀង វា​នឹង​ចាក់​ទឹកភ្លៀង​មកលើ​ផែនដី​; ប្រសិនបើ​ដើមឈើ​រលំ​ទៅ​ទិសខាងត្បូង ឬ​ទៅ​ទិសខាងជើង ដើមឈើ​នោះ​នឹង​ដេក​នៅ​កន្លែង​ដែល​វា​រលំ​។


គឺ​ព្រះអង្គ​ហើយ ដែល​គង់​លើ​ដំបូលក្រឡូម​នៃ​ផែនដី ហើយ​មនុស្សដែល​រស់នៅ​លើ​ផែនដី​ក៏​ប្រៀបដូចជា​កណ្ដូប​វិញ​។ គឺ​ព្រះអង្គ​ហើយ ដែល​លាត​ផ្ទៃមេឃ​ដូចជា​វាំងនន ហើយ​សន្ធឹង​វា​ដូចជា​រោង​សម្រាប់​រស់នៅ​។


នេះជា​ទំនាយ ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ស្ដីអំពី​អ៊ីស្រាអែល​: នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​លាត​ផ្ទៃមេឃ ហើយ​ចាក់គ្រឹះ​ផែនដី ព្រមទាំង​សូន​វិញ្ញាណ​របស់​មនុស្ស​ឡើង​នៅក្នុង​ខ្លួនគេ​ផង​៖


ពួកគេ​ធ្វើព្រងើយ​នឹង​ការនេះ​ដោយចេតនា គឺថា ផ្ទៃមេឃ​មាននៅ​តាំងពីយូរមកហើយ ហើយ​ផែនដី​ក៏​បង្កើតឡើង​ចេញពី​ទឹក និង​តាមរយៈ​ទឹក ដោយ​ព្រះបន្ទូល​របស់​ព្រះ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម