នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។
ទំនុកតម្កើង 145:5 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងសញ្ជឹងគិតអំពីភាពឧត្ដុង្គឧត្ដមនៃអានុភាពដ៏រុងរឿងរបស់ព្រះអង្គ និងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងសញ្ជឹងគិតអំពីឫទ្ធានុភាព ដ៏រុងរឿងឧត្តម និងអំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿង របស់ព្រះអង្គផង។ ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តម ហើយពីការអស្ចារ្យរបស់ទ្រង់ដែរ អាល់គីតាប ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿង របស់ទ្រង់ផង។ ខ្ញុំនឹងសញ្ជឹងគិតពីស្នាដៃដ៏អស្ចារ្យ របស់ទ្រង់។ |
នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។
ចូរច្រៀងទៅកាន់ព្រះអង្គ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូរសញ្ជឹងគិតអំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ
ការប្រព្រឹត្តរបស់ព្រះអង្គប្រកបដោយសិរីរុងរឿង និងអានុភាព; សេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត។
សូមឲ្យទូលបង្គំយល់ច្បាស់នូវផ្លូវនៃច្បាប់តម្រារបស់ព្រះអង្គផង នោះទូលបង្គំនឹងសញ្ជឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
អណ្ដាតរបស់ទូលបង្គំក៏នឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ដ្បិតអ្នកដែលរកធ្វើទុក្ខទូលបង្គំ នឹងអាម៉ាស់មុខ ហើយទទួលការអាប់យស៕
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺព្រះនៃអ៊ីស្រាអែល; ព្រះអង្គតែមួយប៉ុណ្ណោះ ធ្វើកិច្ចការដ៏អស្ចារ្យ!
ចូរថ្លែងអំពីសិរីរុងរឿងរបស់ព្រះអង្គនៅកណ្ដាលចំណោមប្រជាជាតិនានា ចូរថ្លែងអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គនៅកណ្ដាលចំណោមបណ្ដាជនទាំងអស់;
នៅថ្ងៃនោះ អ្នករាល់គ្នានឹងនិយាយថា៖ “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរស្រែកហៅព្រះនាមរបស់ព្រះអង្គ ចូរប្រកាសអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចំណោមបណ្ដាជន ចូររំលឹកគេថាព្រះនាមរបស់ព្រះអង្គត្រូវបានលើកតម្កើង។
ឥឡូវនេះ យើង នេប៊ូក្នេសា សូមសរសើរ លើកតម្កើង និងថ្វាយសិរីរុងរឿងដល់ព្រះមហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងកិច្ចការរបស់ព្រះអង្គពិតត្រង់ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយព្រះអង្គអាចបន្ទាបអ្នកដែលដើរក្នុងអំនួតផង៕