Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 111:3 - ព្រះគម្ពីរខ្មែរសាកល

3 ការប្រព្រឹត្ត​របស់ព្រះអង្គ​ប្រកបដោយ​សិរីរុងរឿង និង​អានុភាព​; សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​ជារៀងរហូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ស្នាព្រះហស្ត​របស់​ព្រះ‌អង្គ ពេញ​ដោយ​ភាពរុងរឿង ហើយ​ថ្លៃ​វិសេស សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ​ប្រកប​ទៅ​ដោយ រស្មី​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច សេចក្ដី​សុចរិត​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ស្នាដៃ​នៃ​ទ្រង់ នោះ​ល្អ​ប្រពៃ ហើយ​រុងរឿង​ឧត្តម សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្នា‌ដៃ​របស់​ទ្រង់​ប្រកប​ទៅ​ដោយ រស្មី​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច សេចក្ដី​សុចរិត​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 111:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ចំពោះ​អ្នកដែល​កោតខ្លាច​ព្រះអង្គ មាន​តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​មាន​ដល់​កូនចៅនៃកូនចៅ​របស់ពួកគេ


ទ្រព្យសម្បត្តិ និង​ភាពស្ដុកស្ដម្ភ​នៅក្នុង​ផ្ទះ​របស់គេ ហើយ​សេចក្ដីសុចរិត​របស់គេ​នៅស្ថិតស្ថេរ​ជារៀងរហូត​។


គេ​បាន​ចែករំលែក ហើយ​ឲ្យ​ដល់​អ្នក​ក្រីក្រ​; សេចក្ដីសុចរិត​របស់គេ​នៅស្ថិតស្ថេរ​ជារៀងរហូត ស្នែង​របស់គេ​នឹង​ត្រូវបាន​លើកតម្កើង​ក្នុង​សិរីរុងរឿង​។


សេចក្ដីសុចរិត​របស់ព្រះអង្គ ជា​សេចក្ដីសុចរិត​ដ៏អស់កល្បជានិច្ច ហើយ​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជា​សេចក្ដីពិត​។


សេចក្ដីបន្ទាល់​របស់ព្រះអង្គ​សុចរិត​ជារៀងរហូត​; សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​មានជីវិតរស់​។


ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌​ក្នុង​អស់ទាំង​ផ្លូវ​របស់ព្រះអង្គ ហើយ​ពិតត្រង់​ក្នុង​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​។


ផ្ទៃមេឃ​ថ្លែង​អំពី​សិរីរុងរឿង​របស់​ព្រះ លំហអាកាស​ប្រកាស​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


ដ្បិត​សត្វល្អិត​នឹង​ស៊ី​គេ​ដូចជា​សម្លៀកបំពាក់ ហើយ​ដង្កូវ​នឹង​ស៊ី​គេ​ដូចជា​រោមចៀម ប៉ុន្តែ​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​មាននៅ​ជារៀងរហូត ហើយ​សេចក្ដីសង្គ្រោះ​របស់យើង​ក៏​មាននៅ​រហូតដល់​គ្រប់ជំនាន់”។


“មាន ‘ប្រាំពីរ​គ្រា’ គុណនឹង​ចិតសិប ត្រូវបាន​កំណត់​សម្រាប់​ប្រជាជន​របស់អ្នក និង​សម្រាប់​ក្រុង​ដ៏វិសុទ្ធ​របស់អ្នក ដើម្បី​បញ្ចប់​ការបំពាន និង​បញ្ឈប់​បាប ដើម្បី​លុបលាង​អំពើទុច្ចរិត ដើម្បី​នាំ​សេចក្ដីសុចរិត​ដ៏អស់កល្ប​មក ដើម្បី​បិទត្រា​និមិត្ត និង​ពាក្យព្យាករ ព្រមទាំង​ដើម្បី​ចាក់ប្រេងអភិសេក​លើ​ទីវិសុទ្ធបំផុត​។


ដើម្បីឲ្យ​ព្រះប្រាជ្ញាញាណ​គ្រប់វិស័យ​របស់​ព្រះ​ត្រូវបាន​បើកឲ្យស្គាល់​ដល់​មេគ្រប់គ្រង និង​អំណាច​នៅ​លើមេឃ តាមរយៈ​ក្រុមជំនុំ នៅឥឡូវនេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម