Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 145:6 - ព្រះគម្ពីរខ្មែរសាកល

6 គេ​នឹង​និយាយ​អំពី​ឫទ្ធានុភាព​គួរឲ្យស្ញែងខ្លាច​របស់ព្រះអង្គ ហើយ​ទូលបង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាពធំឧត្ដម​របស់ព្រះអង្គ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គេ​នឹង​ថ្លែង​ប្រាប់​ពី​ឫទ្ធានុភាព​នៃ​ស្នា​ព្រះ‌ហស្ដ ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​នឹង​ប្រកាស ពី​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គេ​នឹង​រៀប​រាប់​អំពី​ឫទ្ធា‌នុភាព ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះអង្គ ហើយ​ទូលបង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្តុង្គ‌ឧត្ដម របស់​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មនុស្ស​ទាំង‌ឡាយ​នឹង​ថ្លែង​ពី​ឫទ្ធិ​នៃ​ការ​ដ៏​គួរ​ស្ញែង​ខ្លាច របស់​ទ្រង់ ឯ​ទូលបង្គំ​នឹង​ប្រកាស​ពី​សណ្ឋាន​ដ៏​ធំ​វិសេស​នៃ​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គេ​នឹង​រៀប​រាប់​អំពី​អំណាច ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ទ្រង់ ហើយ​ខ្ញុំ​ក៏​នឹង​ថ្លែង​អំពី​ភាព​ឧត្តុង្គ‌ឧត្ដម របស់​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 145:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ចាប់ពី​តំបន់ថ្ងៃរះ រហូតដល់​តំបន់ថ្ងៃលិច ព្រះនាម​របស់​ព្រះយេហូវ៉ា​ត្រូវបាន​សរសើរតម្កើង​។


អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​នឹកចាំ​អំពី​ព្រះយេហូវ៉ា ហើយ​ត្រឡប់មក​រក​ព្រះអង្គ​វិញ អស់ទាំង​ពូជសាសន៍​នៃ​ប្រជាជាតិ​នានា​នឹង​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ​។


ពួកគេ​នឹង​មក​ប្រកាស​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ដល់​ប្រជាជន​ដែល​មិនទាន់​កើតមក​ថា ព្រះអង្គ​បាន​ធ្វើ​ការនេះ​៕


ចូរ​ទូល​ដល់​ព្រះ​ថា​៖ “កិច្ចការ​របស់ព្រះអង្គ​គួរឲ្យស្ញែងខ្លាច​យ៉ាងណាហ្ន៎​! ដោយសារតែ​ឫទ្ធានុភាព​ដ៏លើសលប់​របស់ព្រះអង្គ ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ក៏​ខ្លាចរួញខ្លួន​នៅចំពោះ​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម