ព្រះយេហូវ៉ាអើយ សូមប្រព្រឹត្តល្អដល់មនុស្សល្អ និងដល់មនុស្សទៀងត្រង់ក្នុងចិត្តផង!
ទំនុកតម្កើង 141:5 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ——ការនេះជាសេចក្ដីសប្បុរស; សូមឲ្យគេស្ដីបន្ទោសទូលបង្គំចុះ——ការនេះជាប្រេងលើក្បាល; សូមកុំឲ្យក្បាលរបស់ទូលបង្គំបដិសេធវាឡើយ! ជាការពិត សេចក្ដីអធិស្ឋានរបស់ទូលបង្គំទាស់នឹងអំពើអាក្រក់របស់មនុស្សអាក្រក់ជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ សូមឲ្យគេប្រដៅទូលបង្គំ នោះនឹងបានដូចជា ប្រេងលាបលើក្បាលទូលបង្គំ សូមកុំឲ្យក្បាលទូលបង្គំប្រកែកឡើយ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្ដអធិស្ឋាន ទាស់នឹងអំពើអាក្រក់របស់មនុស្សទុច្ចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមនុស្សសុចរិតវាយប្រដៅ និងស្ដីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់ ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិស្ឋាន តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ ហើយឲ្យគេប្រដៅទូលបង្គំផង នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល ឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេ ដ្បិតទូលបង្គំនឹងនៅតែអធិស្ឋាន ក្នុងកាលដែលកើតមានសេចក្ដីអាក្រក់ផង អាល់គីតាប បើមនុស្សសុចរិតវាយប្រដៅ និងស្តីបន្ទោសខ្ញុំដោយចិត្តស្មោះត្រង់ ខ្ញុំមិនប្រកែកទេ ព្រោះជាការល្អចំពោះខ្ញុំ ប្រៀបដូចជាទឹកអប់ហូរលើក្បាលខ្ញុំ។ ក៏ប៉ុន្តែ ខ្ញុំនៅតែបន្តទូរអា តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។ |
ព្រះយេហូវ៉ាអើយ សូមប្រព្រឹត្តល្អដល់មនុស្សល្អ និងដល់មនុស្សទៀងត្រង់ក្នុងចិត្តផង!
ព្រះអង្គរៀបតុអាហារនៅមុខទូលបង្គំ នៅចំពោះពួកសត្រូវរបស់ទូលបង្គំ ព្រះអង្គលាបប្រេងលើក្បាលទូលបង្គំ; ពែងទូលបង្គំក៏ពេញហូរហៀរ។
សូមប្រព្រឹត្តល្អដល់ស៊ីយ៉ូនតាមសេចក្ដីសន្ដោសរបស់ព្រះអង្គ សូមសាងសង់កំពែងយេរូសាឡិមផង។
អ្នកដែលស្រឡាញ់សេចក្ដីប្រៀនប្រដៅ គឺស្រឡាញ់ចំណេះដឹង រីឯអ្នកដែលស្អប់ការស្ដីប្រដៅ ជាមនុស្សល្ងង់ខ្លៅ។
មនុស្សល្ងីល្ងើមើលងាយសេចក្ដីប្រៀនប្រដៅរបស់ឪពុកខ្លួន រីឯអ្នកដែលទទួលយកពាក្យស្ដីប្រដៅ តែងតែប្រុងប្រយ័ត្ន។
ចូរវាយមនុស្សចំអកឡកឡឺយ នោះមនុស្សខ្វះចំណេះដឹងនឹងចេះប្រុងប្រយ័ត្ន ចូរស្ដីបន្ទោសអ្នកដែលមានការយល់ច្បាស់ នោះគេនឹងយល់ច្បាស់នូវចំណេះដឹង។
ពាក្យស្ដីបន្ទោសនៃប្រាជ្ញាដាក់ត្រចៀករបស់អ្នកដែលស្ដាប់តាម ប្រៀបដូចជាក្រវិលមាស ឬគ្រឿងអលង្ការមាសសុទ្ធ។
ដ្បិតសេចក្ដីបង្គាប់ជាចង្កៀង សេចក្ដីបង្រៀនជាពន្លឺ ហើយពាក្យស្ដីបន្ទោសនៃការប្រៀនប្រដៅជាផ្លូវនៃជីវិត
ចំពោះមនុស្ស ការដែលស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ចម្រៀងរបស់មនុស្សល្ងង់;
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀនអ្នករាល់គ្នា
បងប្អូនអើយ ប្រសិនបើមានអ្នកណាធ្លាក់ទៅក្នុងការបំពានអ្វីមួយ អ្នករាល់គ្នាដែលជាមនុស្សខាងវិញ្ញាណ ត្រូវស្ដារមនុស្សបែបនោះឡើងវិញដោយចិត្តសុភាពរាបសា ទាំងប្រុងប្រយ័ត្នខ្លួន ក្រែងលោអ្នកក៏ត្រូវបានល្បួងដែរ។
យើងស្ដីបន្ទោស ហើយប្រៀនប្រដៅអ្នកណាដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តឆេះឆួល ហើយកែប្រែចិត្តចុះ។