Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 7:5 - ព្រះគម្ពីរខ្មែរសាកល

5 ចំពោះ​មនុស្ស ការដែល​ស្ដាប់​ពាក្យស្ដីបន្ទោស​របស់​មនុស្ស​មានប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ចម្រៀង​របស់​មនុស្សល្ងង់​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​របស់​មនុស្ស មាន​ប្រាជ្ញា​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចម្រៀង​របស់​ពួក​ល្ងី‌លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់ មនុស្ស​ល្ងី‌ល្ងើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ការ​ដែល​ស្តាប់​ពាក្យ​បន្ទោស​នៃ​មនុស្ស​មាន​ប្រាជ្ញា​នោះ​វិសេស​ដល់​មនុស្ស ជា​ជាង​ស្តាប់​បទ​ចំរៀង​របស់​ពួក​ល្ងី‌ល្ងើ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្ដាប់​ពាក្យ​ស្ដី​បន្ទោស​របស់​មនុស្ស​មាន​ប្រាជ្ញា ប្រសើរ​ជាង​ស្ដាប់​ពាក្យ​បញ្ចើច‌បញ្ចើ​របស់ មនុស្ស​ល្ងី‌ល្ងើ។

សូមមើលជំពូក ចម្លង




សាស្តា 7:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មនុស្ស​សុចរិត​វាយ​ទូលបង្គំ​ចុះ​——​ការនេះជា​សេចក្ដីសប្បុរស​; សូមឲ្យ​គេ​ស្ដីបន្ទោស​ទូលបង្គំ​ចុះ​——​ការនេះជា​ប្រេង​លើ​ក្បាល​; សូម​កុំឲ្យ​ក្បាល​របស់ទូលបង្គំ​បដិសេធ​វា​ឡើយ​! ជាការពិត សេចក្ដីអធិស្ឋាន​របស់ទូលបង្គំ​ទាស់នឹង​អំពើអាក្រក់​របស់មនុស្សអាក្រក់​ជានិច្ច​។


ពួកអ្នកដែល​អង្គុយ​តាម​ខ្លោងទ្វារក្រុង​និយាយដើម​ទូលបង្គំ ហើយ​ទូលបង្គំជា​ចម្រៀង​របស់​មនុស្សប្រមឹក​។


អ្នកដែល​មើលងាយ​ព្រះបន្ទូល នាំសេចក្ដីវិនាស​មកលើ​ខ្លួនឯង រីឯ​អ្នកដែល​កោតខ្លាច​សេចក្ដីបង្គាប់ នឹង​ទទួលបានរង្វាន់​។


ភាពក្រីក្រ និង​សេចក្ដីអាម៉ាស់​មកដល់​អ្នកដែល​ធ្វើព្រងើយ​នឹង​ការប្រៀនប្រដៅ រីឯ​អ្នកដែល​ទទួលយក​ពាក្យស្ដីប្រដៅ នឹង​ត្រូវបាន​លើកតម្កើង​។


ការស្ដីបន្ទោស​ដិតជាប់​នឹង​អ្នកដែល​មានការយល់ច្បាស់ ជាង​ការដែល​វាយ​មនុស្សល្ងង់​មួយរយ​រំពាត់​ទៅទៀត​។


ពាក្យ​ស្ដីបន្ទោស​នៃប្រាជ្ញា​ដាក់​ត្រចៀក​របស់​អ្នកដែល​ស្ដាប់តាម ប្រៀបដូចជា​ក្រវិល​មាស ឬ​គ្រឿងអលង្ការ​មាសសុទ្ធ​។


របួស​ពី​មិត្តសម្លាញ់ គឺ​ស្មោះត្រង់ រីឯ​ការថើប​ពី​អ្នកដែល​ស្អប់​ខ្លួន គឺ​ជ្រុលពេក​។


ដ្បិត​សេចក្ដីបង្គាប់​ជា​ចង្កៀង សេចក្ដីបង្រៀន​ជា​ពន្លឺ ហើយ​ពាក្យស្ដីបន្ទោស​នៃ​ការប្រៀនប្រដៅ​ជា​ផ្លូវ​នៃ​ជីវិត


កុំ​ស្ដីបន្ទោស​មនុស្សចំអកឡកឡឺយ​ឡើយ ក្រែងលោ​គេ​ស្អប់​អ្នក​; ចូរ​ស្ដីបន្ទោស​មនុស្ស​មានប្រាជ្ញា នោះ​គេ​នឹង​ស្រឡាញ់​អ្នក​។


ពាក្យសម្ដី​របស់​មនុស្ស​មានប្រាជ្ញា​ប្រៀបដូចជា​ជន្លួញ ហើយ​ពាក្យសម្ដី​របស់​ពួក​អ្នកដែលប្រមូល​ពាក្យទាំងនេះ​ទុក ក៏​ប្រៀបដូចជា​ដែកគោល​ដែល​ត្រូវបាន​បោះភ្ជាប់ ជាពាក្យដែល​ត្រូវបាន​ប្រទានមក ពី​អ្នកគង្វាល​ម្នាក់​។


ចិត្ត​របស់​មនុស្ស​មានប្រាជ្ញា នៅក្នុង​ផ្ទះ​នៃ​ការកាន់ទុក្ខ រីឯ​ចិត្ត​របស់​មនុស្សល្ងង់​វិញ នៅក្នុង​ផ្ទះ​នៃ​ការសប្បាយ​។


ការដែល​ស្ដាប់​ពាក្យ​របស់​មនុស្ស​មានប្រាជ្ញា​និយាយ​ដោយ​ស្ងប់ស្ងាត់ ប្រសើរជាង​ស្ដាប់​សម្រែក​របស់​មេគ្រប់គ្រង​ក្នុងចំណោម​មនុស្សល្ងង់​។


យើង​ស្ដីបន្ទោស ហើយ​ប្រៀនប្រដៅ​អ្នកណាដែល​យើង​ស្រឡាញ់​។ ដូច្នេះ ចូរ​មានចិត្តឆេះឆួល ហើយ​កែប្រែចិត្ត​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម