សូមបើកទ្វារនៃសេចក្ដីសុចរិតដល់ខ្ញុំផង ខ្ញុំនឹងចូលតាមទ្វារទាំងនោះ ហើយអរព្រះគុណព្រះយេហូវ៉ា។
ទំនុកតម្កើង 132:7 - ព្រះគម្ពីរខ្មែរសាកល យើងនាំគ្នាមកដំណាក់របស់ព្រះអង្គ! យើងនាំគ្នាថ្វាយបង្គំនៅទៀបកំណល់ព្រះបាទារបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យយើងខ្ញុំចូលទៅក្នុងព្រះពន្លារបស់ព្រះអង្គ សូមឲ្យយើងខ្ញុំក្រាបថ្វាយបង្គំ នៅទៀបកំណល់ព្រះបាទរបស់ព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយើងនាំគ្នាចូលទៅក្នុង ព្រះដំណាក់របស់ព្រះអម្ចាស់ ចូរយើងក្រាបនៅទៀបព្រះបាទារបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំនឹងចូលទៅក្នុងពន្លារបស់ទ្រង់ យើងខ្ញុំនឹងក្រាបថ្វាយបង្គំ នៅមុខទីកំណល់កល់ព្រះបាទទ្រង់ អាល់គីតាប ចូរយើងនាំគ្នាចូលទៅក្នុង ដំណាក់របស់អុលឡោះតាអាឡា ចូរយើងក្រាបនៅចំពោះទ្រង់! |
សូមបើកទ្វារនៃសេចក្ដីសុចរិតដល់ខ្ញុំផង ខ្ញុំនឹងចូលតាមទ្វារទាំងនោះ ហើយអរព្រះគុណព្រះយេហូវ៉ា។
ខ្ញុំបានអរសប្បាយដែលគេនិយាយនឹងខ្ញុំថា៖ “យើងនាំគ្នាទៅដំណាក់របស់ព្រះយេហូវ៉ា!”។
រីឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់របស់ព្រះអង្គ ដោយភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ដោយការកោតខ្លាចព្រះអង្គ។
មក៍! យើងនាំគ្នាឱនថ្វាយបង្គំ យើងនាំគ្នាលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់យើង!
ចូរលើកតម្កើងព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ហើយថ្វាយបង្គំនៅទៀបកំណល់ព្រះបាទារបស់ព្រះអង្គ! ព្រះអង្គទ្រង់វិសុទ្ធ!
ចូរលើកតម្កើងព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ចូរថ្វាយបង្គំនៅភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង ជាអង្គដ៏វិសុទ្ធ!៕
ជាតិសាសន៍ជាច្រើននឹងមក ទាំងពោលថា៖ “មក៍! យើងនាំគ្នាឡើងទៅភ្នំរបស់ព្រះយេហូវ៉ា ទៅដំណាក់របស់ព្រះនៃយ៉ាកុប ដើម្បីឲ្យព្រះអង្គបង្រៀនយើងនូវមាគ៌ារបស់ព្រះអង្គ នោះយើងនឹងបានដើរតាមគន្លងរបស់ព្រះអង្គ”។ ដ្បិតក្រឹត្យវិន័យនឹងចេញពីស៊ីយ៉ូន ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងចេញពីយេរូសាឡិម។