Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 118:19 - ព្រះគម្ពីរខ្មែរសាកល

19 សូម​បើក​ទ្វារ​នៃ​សេចក្ដីសុចរិត​ដល់​ខ្ញុំ​ផង ខ្ញុំ​នឹង​ចូល​តាម​ទ្វារទាំងនោះ ហើយ​អរព្រះគុណ​ព្រះយេហូវ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ៙ សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ចូល​ទៅ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចូល​ទៅ ហើយ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 118:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​បើក​ទ្វារក្រុង ដើម្បីឲ្យ​ប្រជាជាតិ​សុចរិត​ដែល​រក្សា​សេចក្ដីស្មោះត្រង់ បាន​ចូលមក​!


“មានពរ​ហើយ អ្នក​ដែល​លាងសម្អាត​អាវវែង​របស់​ខ្លួន ​ដើម្បីឲ្យ​ខ្លួនឯង​មាន​សិទ្ធិ​ដល់​ដើមឈើ​នៃ​ជីវិត ហើយ​អាច​ចូលទៅ​ក្នុង​ទីក្រុង​តាម​ទ្វារ​!


ចូរ​ចូល​តាម​ទ្វារ​របស់ព្រះអង្គ​ដោយ​ការអរព្រះគុណ ហើយ​ចូល​ក្នុង​ទីធ្លា​របស់ព្រះអង្គ​ដោយ​ការសរសើរតម្កើង​; ចូរ​អរព្រះគុណ​ដល់​ព្រះអង្គ ចូរ​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​។


ហេសេគា​ទ្រង់​សួរថា​៖ “តើ​មាន​ទីសម្គាល់​អ្វី ដែល​យើង​នឹង​ឡើងទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​បាន​?”៕


ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​ខ្ញុំ ដូច្នេះ​ពួកយើង​នឹង​លេងភ្លេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ នៅ​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ពួកយើង”។


យើង​នាំគ្នា​ចូលមកនៅចំពោះ​ព្រះអង្គ​ដោយ​ការអរព្រះគុណ យើង​នាំគ្នា​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះអង្គ​ដោយ​បទសរសើរ​;


ព្រះ​ដែលគង់នៅ​ក្នុង​ដំណាក់​ដ៏វិសុទ្ធ​របស់ព្រះអង្គ ជា​ឪពុក​ដល់​កូនកំព្រា និង​ជា​ចៅក្រម​ដល់​ស្ត្រីមេម៉ាយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម