ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលសាងសង់ផ្ទះ នោះពួកអ្នកសាងសង់ គឺប្រឹងប្រែងធ្វើការជាឥតប្រយោជន៍; ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលការពារទីក្រុង នោះអ្នកការពារ គឺចាំយាមជាឥតប្រយោជន៍ដែរ។
ទំនុកតម្កើង 121:3 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងមិនឲ្យជើងរបស់អ្នករអិលឡើយ ព្រះអង្គដែលថែរក្សាអ្នកនឹងមិនផ្ទំរលីវឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គនឹងមិនឲ្យជើងអ្នករអិលភ្លាត់ឡើយ ព្រះអង្គដែលថែរក្សាអ្នក ព្រះអង្គនឹងមិនផ្ទំរលីវឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ព្រះអង្គនឹងថែរក្សាការពារអ្នក ដោយឥតធ្វេសប្រហែស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទ្រង់នឹងមិនឲ្យជើងអ្នករឥលភ្លាត់ឡើយ ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ អាល់គីតាប ទ្រង់មិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ទ្រង់នឹងថែរក្សាការពារអ្នក ដោយឥតធ្វេសប្រហែស |
ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលសាងសង់ផ្ទះ នោះពួកអ្នកសាងសង់ គឺប្រឹងប្រែងធ្វើការជាឥតប្រយោជន៍; ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលការពារទីក្រុង នោះអ្នកការពារ គឺចាំយាមជាឥតប្រយោជន៍ដែរ។
ព្រះយេហូវ៉ានឹងការពារគេ ហើយរក្សាជីវិតគេ ដូច្នេះគេត្រូវបានហៅថាមានព្រះពរនៅលើផែនដី។ សូមកុំប្រគល់គេតាមចំណង់ពួកសត្រូវរបស់គេឡើយ!
ឱព្រះអើយ ព្រះអង្គនឹងទម្លាក់ពួកគេចុះទៅក្នុងរណ្ដៅនៃសេចក្ដីអន្តរាយ! ពួកមនុស្សនៃការបង្ហូរឈាម និងការបោកបញ្ឆោត នឹងមិនរស់បានពាក់កណ្ដាលអាយុជីវិតរបស់ខ្លួនឡើយ រីឯទូលបង្គំវិញ ទូលបង្គំនឹងជឿទុកចិត្តលើព្រះអង្គ៕
ធ្វើដូច្នេះ កូននឹងដើរដោយសុវត្ថិភាពក្នុងផ្លូវរបស់អ្នក ហើយជើងរបស់អ្នកនឹងមិនជំពប់ឡើយ;
យើងជាយេហូវ៉ា ដែលថែរក្សានាង យើងនឹងស្រោចនាងគ្រប់ពេលវេលា ហើយថែរក្សានាងទាំងយប់ទាំងថ្ងៃ ក្រែងលោគេបង្ខូចនាង។
អ្នករាល់គ្នាត្រូវបានការពារដោយព្រះចេស្ដារបស់ព្រះ តាមរយៈជំនឿ សម្រាប់សេចក្ដីសង្គ្រោះដែលត្រូវបានរៀបចំជាស្រេចដើម្បីសម្ដែងឲ្យឃើញនៅគ្រាចុងបញ្ចប់។