Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 66:9 - ព្រះគម្ពីរខ្មែរសាកល

9 ព្រះអង្គ​ទុក​ព្រលឹង​របស់យើង​ក្នុងចំណោម​មនុស្សរស់ ហើយ​មិន​ឲ្យ​ជើង​របស់យើង​រអិល​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អង្គ​ហើយ​ដែល​រក្សា​ព្រលឹង​យើង ក្នុង​ចំណោម​មនុស្ស​រស់ ក៏​មិន​ឲ្យ​ជើង​យើង​រអិល​ភ្លាត់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ជីវិត ហើយ​ព្រះអង្គ​មិន​បណ្ដោយ ឲ្យ​យើង​ភ្លាត់​ដួល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គឺ​ព្រះ​ដែល​រក្សា​ជីវិត​យើង​ឲ្យ​រស់​នៅ ក៏​មិន​ឲ្យ​ជើង​យើង​ត្រូវ​រឥល​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជីវិត ហើយ​ទ្រង់​មិន​បណ្ដោយ ឲ្យ​យើង​ភ្លាត់​ដួល​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 66:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាកដមែន គេ​នឹង​មិន​រង្គើ​ជារៀងរហូត​; មនុស្ស​សុចរិត​នឹង​ស្ថិតនៅ​ក្នុង​ការនឹកចាំ​ជារៀងរហូត​។


ព្រះអង្គ​នឹង​មិន​ឲ្យ​ជើង​របស់អ្នក​រអិល​ឡើយ ព្រះអង្គដែល​ថែរក្សា​អ្នក​នឹង​មិន​ផ្ទំរលីវ​ឡើយ​។


ដំបងរាជ្យ​នៃ​សេចក្ដីអាក្រក់​នឹង​មិន​ស្ថិតនៅ​លើ​ទឹកដីដែលជា​ចំណែក​របស់​មនុស្ស​សុចរិត​ឡើយ ក្រែងលោ​មនុស្ស​សុចរិត​លូក​ដៃ​ទៅ​រក​អំពើទុច្ចរិត​។


អស់អ្នក​ដែល​ចម្រុងចម្រើន​នៅលើ​ផែនដី​នឹង​បាន​ហូប ព្រមទាំង​ថ្វាយបង្គំ​ផង អស់អ្នក​ដែល​ចុះទៅ​ក្នុង​ធូលីដី គឺ​អស់អ្នក​ដែល​មិន​អាច​រក្សា​ព្រលឹង​របស់ខ្លួន នឹង​លុតជង្គង់​នៅចំពោះ​ព្រះអង្គ​។


ឱ​ព្រះ​អើយ ព្រះអង្គ​នឹង​ទម្លាក់​ពួកគេ​ចុះ​ទៅក្នុង​រណ្ដៅ​នៃ​សេចក្ដីអន្តរាយ​! ពួក​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត នឹង​មិន​រស់បានពាក់កណ្ដាល​អាយុជីវិត​របស់ខ្លួន​ឡើយ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ​៕


មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ជាខ្លាំង​ឡើយ​។


មានតែ​ព្រះអង្គ​ប៉ុណ្ណោះ​ជា​ថ្មដា ជា​សេចក្ដីសង្គ្រោះ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ ខ្ញុំ​នឹង​មិន​រង្គើ​ឡើយ​។


ប្រសិនបើ​ទូលបង្គំ​ពោលថា​៖ “ជើង​របស់ខ្ញុំ​រអិល​ហើយ” នោះ​ព្រះយេហូវ៉ា​អើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នឹង​ទ្រទ្រង់​ទូលបង្គំ​!


ដ្បិត​នៅក្នុង​ព្រះអង្គ យើង​រស់ មានចលនា និង​មាននៅ​ផង ដូចដែល​កវី​ខ្លះ​ក្នុងចំណោម​អស់លោក​ធ្លាប់​និយាយ​ដែរ​ថា​: ‘ជាការពិត យើង​ក៏​ជា​ពូជពង្ស​របស់ព្រះអង្គ​ដែរ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម