ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:144 - ព្រះគម្ពីរខ្មែរសាកល

សេចក្ដីបន្ទាល់​របស់ព្រះអង្គ​សុចរិត​ជារៀងរហូត​; សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​មានជីវិតរស់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ សុចរិត​អស់​កល្ប​ជានិច្ច សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំ​នឹង​បាន​រស់​នៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដំបូន្មាន​របស់​ព្រះអង្គ​សុចរិត​ជានិច្ច សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេចក្ដី​បន្ទាល់​របស់​ទ្រង់ សុទ្ធ​តែ​សុចរិត​នៅ​ជា​ដរាប សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ​នឹង​បាន​រស់​នៅ។

សូមមើលជំពូក

អាល់គីតាប

ដំបូន្មាន​របស់​ទ្រង់​សុចរិត​ជា‌និច្ច សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត!

សូមមើលជំពូក



ទំនុកតម្កើង 119:144
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​បង្គាប់ឲ្យមាន​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ និង​ដោយ​សេចក្ដីស្មោះត្រង់​ទាំងស្រុង​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​នៅជិតបង្កើយ ហើយ​អស់ទាំង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ជា​សេចក្ដីពិត​។


តាំងពីយូរមកហើយ ទូលបង្គំ​បាន​ដឹង​ពី​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ថា ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីទាំងនោះ​ឲ្យ​នៅអស់កល្បជានិច្ច​!


ព្រះយេហូវ៉ា​អើយ សូមឲ្យ​សម្រែក​របស់ទូលបង្គំ​ចូលទៅជិត​នៅចំពោះ​ព្រះអង្គ​ផង​! សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!


សូម​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​បាវបម្រើ​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​ទូលបង្គំ​មានជីវិតរស់ ហើយ​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។


សូមឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​រក្សា​ក្រឹត្យវិន័យ​របស់ព្រះអង្គ ហើយ​កាន់តាម​អស់ពី​ចិត្ត​។


សូម​បង្រៀន​សុភនិច្ឆ័យ​ដ៏ល្អ និង​ចំណេះដឹង​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ជឿ​លើ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


ព្រះហស្ត​របស់ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ ហើយ​ធ្វើឲ្យ​ទូលបង្គំ​មានរូបរាងឡើង​; សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​រៀនចេះ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​សេចក្ដី​បរិសុទ្ធ ទាំង​នៅស្ថិតស្ថេរ​ជារៀងរហូត ច្បាប់​របស់​ព្រះយេហូវ៉ា​ជា​សេចក្ដីពិត ទាំង​សុចរិតយុត្តិធម៌​គ្រប់ជំពូក​។


បបូរមាត់​របស់​មនុស្ស​សុចរិត ចិញ្ចឹម​មនុស្ស​ជាច្រើន រីឯ​មនុស្សល្ងីល្ងើ​ស្លាប់​ដោយព្រោះ​ខ្វះ​វិចារណញ្ញាណ​។


ពេលនោះ ឪពុក​បាន​ណែនាំ ហើយ​ប្រាប់​ខ្ញុំ​ថា​៖ “ចូរឲ្យ​ចិត្ត​របស់កូន​កាន់ខ្ជាប់​នូវ​ពាក្យ​របស់ឪពុក ចូរ​កាន់តាម​សេចក្ដីបង្គាប់​របស់ឪពុក ហើយ​មានជីវិតរស់​ចុះ​។


ចូរ​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ ហើយ​មានជីវិតរស់​ចុះ​; ចូរ​កាន់តាម​សេចក្ដីបង្រៀន​របស់ខ្ញុំ​ដូចជា​ប្រស្រី​ភ្នែក​របស់អ្នក​។


កាលណា​មែក​របស់វា​ក្រៀមស្វិត គេ​បំបាក់​វា នោះ​ពួក​ស្រី​ៗ​នឹង​មក​យក​វា​បង្កាត់ភ្លើង​។ ដោយព្រោះ​ប្រជាជន​នេះ​គ្មាន​ការយល់ដឹង ដូច្នេះ​ព្រះសូនបង្កើត​របស់គេ​នឹង​មិន​អាណិតអាសូរ​ដល់​គេ​ឡើយ ព្រះអង្គដែល​សូន​គេ​ឡើង​នឹង​មិន​មេត្តា​ដល់​គេ​ឡើយ​។


មនុស្ស​ជាច្រើន​នឹង​ជម្រះ​ខ្លួន ហើយ​ធ្វើឲ្យ​ខ្លួន​ស ព្រមទាំង​បន្សុទ្ធ​ខ្លួន​ផង រីឯ​ពួកមនុស្ស​អាក្រក់​នឹង​ប្រព្រឹត្តអាក្រក់​។ អស់ទាំង​មនុស្ស​អាក្រក់​នឹង​មិន​យល់ច្បាស់​ឡើយ ចំណែកឯ​មនុស្ស​មានប្រាជ្ញា​នឹង​យល់ច្បាស់​វិញ​។


អស់អ្នក​ដែល​ឮ​ព្រះបន្ទូល​នៃ​អាណាចក្រ​របស់ព្រះ ហើយ​មិន​យល់ មេអាក្រក់​ក៏​មក​កញ្ឆក់​យក​អ្វី​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​ចិត្ត​របស់​អ្នកនោះ​។ នេះ​ជា​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​នៅក្បែរ​ផ្លូវ។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទោះបីជា​ផ្ទៃមេឃ និងផែនដី​ផុតទៅ​ក៏ដោយ ក៏​គ្មាន​ក្បៀស​មួយ ឬ​បន្តក់​មួយ​ត្រូវ​ផុត​ពី​ក្រឹត្យវិន័យ​សោះឡើយ រហូតទាល់តែ​អ្វីៗ​ទាំងអស់​បាន​សម្រេច​។


នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។