Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:66 - ព្រះគម្ពីរខ្មែរសាកល

66 សូម​បង្រៀន​សុភនិច្ឆ័យ​ដ៏ល្អ និង​ចំណេះដឹង​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ជឿ​លើ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

66 សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ​ចេះ​វិនិច្ឆ័យ​ដឹង​ខុស​ត្រូវ ដ្បិត​ទូល‌បង្គំ​ជឿ​ដល់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

66 សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ‌បញ្ជា​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

66 សូម​បង្រៀន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា​ឆ្លុះ​យល់ ហើយ​ចេះ​ដឹង​យ៉ាង​ល្អ ដ្បិត​ទូលបង្គំ​បាន​ជឿ​ចំពោះ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

66 សូម​បង្រៀន​ខ្ញុំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ខ្ញុំ​ទុក​ចិត្ត​លើ​បទ​បញ្ជា​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:66
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ ទូលបង្គំ​រាប់​អស់ទាំង​ច្បាប់តម្រា​ថាត្រឹមត្រូវ​គ្រប់ជំពូក​; ទូលបង្គំ​ស្អប់​អស់ទាំង​គន្លង​នៃ​សេចក្ដីកុហក​។


អស់ទាំង​ព្រះបន្ទូល​របស់ព្រះអង្គ​ជា​សេចក្ដីពិត អស់ទាំង​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​។


អណ្ដាត​របស់ទូលបង្គំ​នឹង​ច្រៀង​អំពី​ព្រះបន្ទូល​របស់ព្រះអង្គ ដ្បិត​អស់ទាំង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​សុចរិត​។


សូមឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​រក្សា​ក្រឹត្យវិន័យ​របស់ព្រះអង្គ ហើយ​កាន់តាម​អស់ពី​ចិត្ត​។


ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត គឺ​នៅក្នុងចំណោម​គន្លង​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌


ព្រះអង្គ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា​៖“ពីព្រោះ​អាថ៌កំបាំង​នៃ​អាណាចក្រស្ថានសួគ៌​បាន​ប្រទានឲ្យ​អ្នករាល់គ្នា​យល់​ហើយ រីឯ​អ្នកទាំងនោះ​វិញ មិន​បាន​ប្រទានឲ្យ​យល់​ទេ​។


ខ្ញុំ​អធិស្ឋាន​ការនេះ គឺឲ្យ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​កាន់តែ​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ និង​សមត្ថភាពដឹងខុសដឹងត្រូវ​គ្រប់ជំពូក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម