Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:169 - ព្រះគម្ពីរខ្មែរសាកល

169 ព្រះយេហូវ៉ា​អើយ សូមឲ្យ​សម្រែក​របស់ទូលបង្គំ​ចូលទៅជិត​នៅចំពោះ​ព្រះអង្គ​ផង​! សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

169 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សម្រែក​របស់​ទូល‌បង្គំ បាន​ចូល​ទៅ​ដល់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

169 សូម​ឲ្យ​សម្រែក​របស់​ទូលបង្គំ​បាន​ឮ ទៅ​ដល់​ព្រះអង្គ សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

169 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សំរែក​របស់​ទូលបង្គំ បាន​ចូល​មក​ជិត​នៅ​ចំពោះ​ទ្រង់ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់​តាម​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

169 សូម​ឲ្យ​សំរែក​របស់​ខ្ញុំ​បាន​ឮ ទៅ​ដល់​ទ្រង់ សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ តាម​បន្ទូល​សន្យា​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:169
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​រក្សា​ក្រឹត្យវិន័យ​របស់ព្រះអង្គ ហើយ​កាន់តាម​អស់ពី​ចិត្ត​។


ក្នុង​ទុក្ខវេទនា​របស់​ខ្ញុំ ខ្ញុំ​បាន​ស្រែកហៅ​ព្រះយេហូវ៉ា ខ្ញុំ​បាន​ស្រែករកជំនួយ​ពី​ព្រះ​របស់ខ្ញុំ នោះ​ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​របស់ខ្ញុំ​ពី​ព្រះវិហារ​របស់ព្រះអង្គ ហើយ​សម្រែក​របស់ខ្ញុំ​ក៏​ចូលទៅ​ក្នុង​ព្រះកាណ៌​របស់ព្រះអង្គ​។


គឺ​ព្រះអង្គ​ហើយ ដែល​ផ្លាស់ប្ដូរ​ពេលវេលា និង​រដូវកាល​; ព្រះអង្គ​ទ្រង់​ដក​ស្ដេច​ចេញ ហើយក៏​តាំង​ស្ដេច​ឡើង​; ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នកប្រាជ្ញ ក៏​ប្រទាន​ចំណេះដឹង​ដល់​អ្នក​ចេះដឹង​ផង​។


ប្រសិនបើ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​ខ្វះ​ប្រាជ្ញា ចូរឲ្យ​អ្នកនោះ​ទូល​សុំ​ពី​ព្រះ​ដែល​តែងតែ​ប្រទាន​ឲ្យ​មនុស្ស​ទាំងអស់​ដោយសទ្ធា និង​ដោយ​ឥត​បន្ទោស នោះ​នឹង​ប្រទាន​ឲ្យ​អ្នកនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម