ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ; តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ទំនុកតម្កើង 112:8 - ព្រះគម្ពីរខ្មែរសាកល ចិត្តរបស់គេនឹងធឹង ក៏មិនចេះខ្លាចឡើយ រហូតដល់បានមើលចុះមកពួកបច្ចាមិត្តរបស់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចិត្តគេនឹងន គេនឹងមិនភ័យខ្លាចអ្វីឡើយ រហូតទាល់តែបានជ័យជម្នះ លើខ្មាំងសត្រូវរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់មានចិត្តនឹងន ឥតភ័យខ្លាចអ្វីទាំងអស់ រហូតទាល់តែបានឃើញខ្មាំងសត្រូវបរាជ័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចិត្តគេបានតាំងខ្ជាប់ខ្ជួន គេនឹងមិនភ័យខ្លាចឡើយ ដរាបដល់បានឃើញបំណងចិត្តកើតដល់ពួកសត្រូវខ្លួន អាល់គីតាប គាត់មានចិត្តនឹងន ឥតភ័យខ្លាចអ្វីទាំងអស់ រហូតទាល់តែបានឃើញខ្មាំងសត្រូវបរាជ័យ។ |
ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ; តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ព្រះយេហូវ៉ានៅខាងខ្ញុំ ធ្វើជាអ្នកជួយដល់ខ្ញុំ ដូច្នេះខ្ញុំនឹងមើលចុះមកពួកអ្នកដែលស្អប់ខ្ញុំ។
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា! ចូរមានកម្លាំង ហើយឲ្យចិត្តរបស់អ្នកក្លាហានឡើង! ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា!៕
អស់អ្នកដែលរំពឹងលើព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នាក្លាហានឡើង!៕
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា ហើយកាន់តាមមាគ៌ារបស់ព្រះអង្គ នោះព្រះអង្គនឹងលើកអ្នកឡើងដើម្បីឲ្យទទួលផែនដីជាមរតក។ នៅពេលពួកមនុស្សអាក្រក់ត្រូវបានកាត់ចេញ អ្នកនឹងឃើញការនោះ។
ពួកគេទុកចិត្តលើភាពស្ដុកស្ដម្ភរបស់ខ្លួន ហើយអួតអំពីភាពបរិបូរនៃទ្រព្យសម្បត្តិរបស់ខ្លួន។
ព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ខ្ញុំ នឹងយាងមកទទួលខ្ញុំ ព្រះនឹងឲ្យខ្ញុំមើលចុះមកពួកសត្រូវរបស់ខ្ញុំ។
អ្នកនឹងគ្រាន់តែមើលដោយភ្នែករបស់អ្នកប៉ុណ្ណោះ នោះនឹងឃើញការតបសងដល់មនុស្សអាក្រក់។
ភ្នែករបស់ទូលបង្គំនឹងមើលចុះមកពួកសត្រូវរបស់ទូលបង្គំ ត្រចៀករបស់ទូលបង្គំនឹងឮអំពីមនុស្សធ្វើអាក្រក់ដែលក្រោកឡើងប្រឆាំងនឹងទូលបង្គំ ត្រូវបានកម្ចាត់កម្ចាយ។
បណ្ដាសារបស់ព្រះយេហូវ៉ាស្ថិតនៅលើផ្ទះរបស់មនុស្សអាក្រក់ ប៉ុន្តែព្រះអង្គប្រទានពរលំនៅរបស់មនុស្សសុចរិតវិញ;
កុំឲ្យសេចក្ដីបង្រៀនចម្លែកផ្សេងៗបង្វែរអ្នករាល់គ្នាចេញឡើយ ដ្បិតជាការល្អដែលតាំងចិត្តឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយវិន័យអំពីអាហារទេ; វិន័យអំពីអាហារទាំងនោះ មិនផ្ដល់ប្រយោជន៍ដល់អ្នកដែលដើរតាមនោះឡើយ។