Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 92:11 - ព្រះគម្ពីរខ្មែរសាកល

11 ភ្នែក​របស់ទូលបង្គំ​នឹង​មើល​ចុះមក​ពួក​សត្រូវ​របស់ទូលបង្គំ ត្រចៀក​របស់ទូលបង្គំ​នឹង​ឮ​អំពី​មនុស្ស​ធ្វើអាក្រក់​ដែល​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ ត្រូវបានកម្ចាត់កម្ចាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ​ធ្លាក់​ចុះ ហើយ​ត្រចៀក​ទូល‌បង្គំ​ក៏​បាន​ឮ​ពី​មហន្តរាយ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ មក​លើ​ទូល‌បង្គំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ទូលបង្គំ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ ព្រម​ទាំង​ឮ​សម្រែក​របស់​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ភ្នែក​ទូលបង្គំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​ខ្មាំង ហើយ​ត្រចៀក​ទូលបង្គំ​នឹង​ឮ​និយាយ​ពី​ការ ដែល​កើត​ដល់​ពួក​មនុស្ស​អាក្រក់ ជា​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ខ្ញុំ​ឃើញ​ខ្មាំង​សត្រូវ​បរា‌ជ័យ ព្រម​ទាំង​ឮ​សំរែក​របស់​អស់​អ្នក ដែល​ស្អប់​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 92:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​របស់គេ​នឹងធឹង ក៏មិន​ចេះ​ខ្លាច​ឡើយ រហូតដល់​បាន​មើល​ចុះមក​ពួក​បច្ចាមិត្ត​របស់គេ​។


គេ​បាន​ចែករំលែក ហើយ​ឲ្យ​ដល់​អ្នក​ក្រីក្រ​; សេចក្ដីសុចរិត​របស់គេ​នៅស្ថិតស្ថេរ​ជារៀងរហូត ស្នែង​របស់គេ​នឹង​ត្រូវបាន​លើកតម្កើង​ក្នុង​សិរីរុងរឿង​។


ព្រះអង្គ​រៀប​តុអាហារ​នៅមុខ​ទូលបង្គំ នៅចំពោះ​ពួក​សត្រូវ​របស់ទូលបង្គំ ព្រះអង្គ​លាប​ប្រេង​លើ​ក្បាល​ទូលបង្គំ​; ពែង​ទូលបង្គំ​ក៏​ពេញហូរហៀរ​។


ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា ហើយ​កាន់តាម​មាគ៌ា​របស់ព្រះអង្គ នោះ​ព្រះអង្គ​នឹង​លើក​អ្នក​ឡើង​ដើម្បីឲ្យ​ទទួល​ផែនដី​ជាមរតក​។ នៅពេល​ពួកមនុស្ស​អាក្រក់​ត្រូវបាន​កាត់ចេញ អ្នក​នឹង​ឃើញ​ការនោះ​។


ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា ហើយ​ភ្នែក​របស់ខ្ញុំ​បាន​មើល​ចុះមក​ពួក​សត្រូវ​របស់ខ្ញុំ​៕


ព្រះ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ខ្ញុំ នឹង​យាង​មកទទួល​ខ្ញុំ ព្រះ​នឹង​ឲ្យ​ខ្ញុំ​មើល​ចុះមក​ពួក​សត្រូវ​របស់ខ្ញុំ​។


អ្នក​នឹង​គ្រាន់តែ​មើល​ដោយ​ភ្នែក​របស់អ្នក​ប៉ុណ្ណោះ នោះ​នឹង​ឃើញ​ការតបសង​ដល់​មនុស្ស​អាក្រក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម