ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត ក៏នឹកចាំព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ រហូតដល់មួយពាន់តំណ
ទំនុកតម្កើង 111:5 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានប្រទានអាហារដល់ពួកអ្នកដែលកោតខ្លាចព្រះអង្គ; ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គនឹកចាំពីសេចក្ដីសញ្ញា របស់ព្រះអង្គជាប់ជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានអាហារឲ្យអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គតែងនឹកដល់សម្ពន្ធមេត្រី របស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រទានអាហារដល់អស់អ្នកដែលកោតខ្លាចទ្រង់ ក៏នឹងនឹកចាំពីសេចក្ដីសញ្ញាទ្រង់ជានិច្ចដែរ អាល់គីតាប ទ្រង់ប្រទានអាហារឲ្យអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ ទ្រង់តែងនឹកដល់សម្ពន្ធមេត្រី របស់ទ្រង់ជានិច្ច។ |
ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គជារៀងរហូត ក៏នឹកចាំព្រះបន្ទូលដែលព្រះអង្គបានបង្គាប់ រហូតដល់មួយពាន់តំណ
ហើយដោយយល់ដល់ពួកគាត់ ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គ ក៏ប្ដូរព្រះហឫទ័យស្របតាមភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
មើល៍! ព្រះនេត្ររបស់ព្រះយេហូវ៉ានៅលើអ្នកដែលកោតខ្លាចព្រះអង្គ គឺនៅលើអ្នកដែលរំពឹងលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
ដើម្បីរំដោះព្រលឹងរបស់ពួកគេពីសេចក្ដីស្លាប់ និងដើម្បីរក្សាជីវិតរបស់ពួកគេនៅពេលមានទុរ្ភិក្ស។
ចូរជឿទុកចិត្តលើព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ ចូររស់នៅក្នុងស្រុក ហើយហូបសេចក្ដីស្មោះត្រង់ជាអាហារចុះ។
យើងនឹងមិនក្បត់សម្ពន្ធមេត្រីរបស់យើង ឬផ្លាស់ប្ដូរអ្វីដែលចេញពីបបូរមាត់របស់យើងឡើយ។
គឺអ្នកនោះហើយ បានស្នាក់នៅកន្លែងខ្ពស់។ ទីពឹងជ្រករបស់អ្នកនោះជាបន្ទាយនៃថ្មដា អាហាររបស់អ្នកនោះនឹងត្រូវបានប្រទានមក ទឹករបស់អ្នកនោះនឹងមាននៅជានិច្ច។
ខ្ញុំអធិស្ឋានទៅព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំ ហើយសារភាពថា៖ “ឱព្រះអម្ចាស់ដ៏ជាព្រះធំឧត្ដម និងគួរឲ្យកោតខ្លាច ជាព្រះដែលរក្សាសម្ពន្ធមេត្រី និងសេចក្ដីស្រឡាញ់ឥតប្រែប្រួលចំពោះអ្នកដែលស្រឡាញ់ព្រះអង្គ និងចំពោះអ្នកដែលកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គអើយ!
ដើម្បីសម្ដែងសេចក្ដីមេត្តាដល់ដូនតារបស់យើង និងដើម្បីនឹកចាំអំពីសម្ពន្ធមេត្រីដ៏វិសុទ្ធរបស់ព្រះអង្គ
ដ្បិតសាសន៍ដទៃក្នុងពិភពលោកនេះតែងតែខំស្វែងរករបស់ទាំងអស់នេះ ប៉ុន្តែព្រះបិតារបស់អ្នករាល់គ្នាបានជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់ទាំងនេះ។