Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 111:6 - ព្រះគម្ពីរខ្មែរសាកល

6 ព្រះអង្គ​បាន​ប្រកាស​ព្រះចេស្ដា​នៃ​កិច្ចការ​របស់ព្រះអង្គ ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ ដោយ​ប្រទាន​មរតក​របស់​ប្រជាជាតិ​នានា​ដល់​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ចេស្តា នៃ​កិច្ច​ការ​របស់​ព្រះ‌អង្គ ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ឃើញ ដោយ​ប្រទាន​ឲ្យ​គេ​មាន​មត៌ក នៅ​អស់​ទាំង​សាសន៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ឃើញ តាម​រយៈ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ គឺ​ប្រគល់​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​បាន​សំដែង​ព្រះ‌ចេស្តា​នៃ​ការ​ទ្រង់ ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ ដោយ​ប្រទាន​ឲ្យ​គេ​គ្រង​បាន​មរដក​នៃ​អស់​ទាំង​សាសន៍

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ទ្រង់​សំដែង​អំណាច ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ឃើញ តាម​រយៈ​ស្នា‌ដៃ​របស់​ទ្រង់ គឺ​ប្រគល់​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 111:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​សម្ដែង​មាគ៌ា​របស់ព្រះអង្គ​ដល់​ម៉ូសេ ក៏​សម្ដែង​កិច្ចការ​របស់ព្រះអង្គ​ដល់​កូនចៅ​អ៊ីស្រាអែល​។


ដើម្បីឲ្យ​មនុស្សលោក​ស្គាល់​កិច្ចការដ៏មានព្រះចេស្ដា​របស់ព្រះអង្គ និង​សិរីរុងរឿង​ដ៏ឧត្ដុង្គឧត្ដម​នៃ​រាជ្យអំណាច​របស់ព្រះអង្គ​។


ចូរ​សុំ​ពី​យើង នោះ​យើង​នឹង​ឲ្យ​ប្រជាជាតិ​នានា​ដល់​អ្នក​ជា​មរតក ហើយ​ឲ្យ​ចុងបំផុត​នៃ​ផែនដី​ដល់​អ្នក​ជា​កម្មសិទ្ធិ​។


ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ​ដោយ​ព្រះហស្ត​របស់ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​បាន​ដាំ​ដូនតារបស់យើងខ្ញុំ​វិញ​; ព្រះអង្គ​បាន​ធ្វើទុក្ខ​ជាតិសាសន៍​នានា ប៉ុន្តែ​ព្រះអង្គ​បាន​ធ្វើឲ្យ​ដូនតារបស់យើងខ្ញុំ​ចម្រើនឡើង​វិញ​។


ជាការពិត ពួកគាត់​ចាប់យក​ទឹកដី មិនមែន​ដោយ​ដាវ​របស់ខ្លួន​ទេ ហើយ​ដើមដៃ​របស់ពួកគាត់​ក៏​មិន​បាន​សង្គ្រោះ​ពួកគាត់​ដែរ គឺ​ព្រះហស្តស្ដាំ និង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​វិញ ដ្បិត​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​នឹង​ពួកគាត់​។


ឱ​ព្រះ​អើយ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​នៃទូលបង្គំ សូម​បង្គាប់​សេចក្ដីសង្គ្រោះ​ឲ្យមានដល់​យ៉ាកុប​ផង​!


ព្រះអង្គ​បាន​យក​ដើមទំពាំងបាយជូរ​ចេញ​ពី​អេហ្ស៊ីប ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ ហើយ​ដាំ​ដើមទំពាំងបាយជូរនោះ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម