សូមឲ្យការនេះបានជាថ្លៃឈ្នួលពីព្រះយេហូវ៉ាដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ និងពួកអ្នកដែលនិយាយអាក្រក់ទាស់នឹងព្រលឹងរបស់ទូលបង្គំ។
ទំនុកតម្កើង 110:1 - ព្រះគម្ពីរខ្មែរសាកល នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដល់ព្រះអម្ចាស់របស់ខ្ញុំ: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូល មកកាន់ព្រះអម្ចាស់របស់ទូលបង្គំថា «ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក ឲ្យធ្វើជាកំណល់កល់ជើងអ្នក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូល មកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមគង់នៅខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូល ដល់ព្រះអម្ចាស់នៃទូលបង្គំថា ចូរឲ្យឯងអង្គុយនៅខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូល មកកាន់អម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖ «សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងអ្នក!»។ |
សូមឲ្យការនេះបានជាថ្លៃឈ្នួលពីព្រះយេហូវ៉ាដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ និងពួកអ្នកដែលនិយាយអាក្រក់ទាស់នឹងព្រលឹងរបស់ទូលបង្គំ។
ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎នៅលើផែនដីទាំងមូល! ព្រះអង្គបានតម្កល់សិរីរុងរឿងរបស់ព្រះអង្គឲ្យខ្ពស់ជាងបណ្ដាមេឃ។
ព្រះអង្គបានធ្វើឲ្យគេមានអំណាចលើស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គបានដាក់របស់សព្វសារពើនៅក្រោមជើងគេ
អ្នកនោះនឹងសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ហើយស្លៀកពាក់សិរីរុងរឿង ក៏អង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន។ នឹងមានបូជាចារ្យម្នាក់នៅលើបល្ល័ង្ករបស់អ្នកនោះ ហើយមានការប្រឹក្សានៃសន្តិភាពរវាងពួកគេទាំងពីរ។
ព្រះយេស៊ូវមានបន្ទូលនឹងលោកថា៖“គឺលោកនិយាយទេ។ លើសពីនេះទៅទៀត ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះដ៏មានព្រះចេស្ដាព្រមទាំងមកក្នុងពពកលើមេឃ”។
បន្ទាប់ពីព្រះអម្ចាស់យេស៊ូវមានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។
ដ្បិតព្រះអង្គត្រូវតែសោយរាជ្យ រហូតដល់បានដាក់ពួកខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទារបស់ព្រះអង្គ។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាត្រូវបានលើកឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទហើយ នោះចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ចុះនៅខាងស្ដាំព្រះ។
កាលពីដើម តើព្រះមានបន្ទូលនឹងទូតសួគ៌មួយណាថា: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក” ?
ព្រះបុត្រាជារស្មីនៃសិរីរុងរឿង និងជារូបតំណាងនៃសណ្ឋានរបស់ព្រះ ហើយទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះអង្គ។ នៅពេលបំពេញឲ្យសម្រេចនូវការជម្រះបាប ព្រះអង្គបានគង់ចុះនៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
ទាំងរំពឹងមើលទៅព្រះយេស៊ូវដែលជាស្ថាបនិក និងជាអ្នកបង្ហើយនៃជំនឿ។ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមើលងាយការអៀនខ្មាស ព្រោះតែអំណរដែលមានដាក់នៅមុខព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គបានគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះ។
ចំណុចសំខាន់នៃសេចក្ដីដែលយើងបានរៀបរាប់នេះគឺ យើងមានមហាបូជាចារ្យបែបនេះដែលគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានសួគ៌
ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅលើមេឃ ហើយគង់នៅខាងស្ដាំព្រះ ដែលបណ្ដាទូតសួគ៌ សិទ្ធិអំណាច និងឫទ្ធិអំណាចចុះចូលនឹងព្រះអង្គ៕