ទំនុកតម្កើង 110 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកនៃស្តេចដាវីឌ។ 1 ព្រះយេហូវ៉ាទ្រង់មានបន្ទូល ដល់ព្រះអម្ចាស់នៃទូលបង្គំថា ចូរឲ្យឯងអង្គុយនៅខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង 2 ព្រះយេហូវ៉ាទ្រង់នឹងសន្ធឹងដំបងនៃព្រះចេស្តាឯង ចេញពីក្រុងស៊ីយ៉ូន ឲ្យឯងគ្រប់គ្រងនៅកណ្តាលពួកខ្មាំងសត្រូវផង 3 រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលឯងដំរៀបក្បួនទ័ពដ៏ប្រដាប់ ដោយគ្រឿងបរិសុទ្ធ ពួកកំឡោះរបស់ឯង នឹងបានដូចជាទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាលមក 4 ព្រះយេហូវ៉ាទ្រង់បានស្បថហើយ ថាឯងជាសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក ទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ 5 ព្រះអម្ចាស់ដែលគង់នៅខាងស្តាំឯង ទ្រង់នឹងវាយលំអិតស្តេចទាំងប៉ុន្មាន នៅថ្ងៃនៃសេចក្ដីក្រោធរបស់ទ្រង់ 6 ទ្រង់នឹងជំនុំជំរះនៅកណ្តាលអស់ទាំងសាសន៍ ឲ្យមានពេញដោយសាកសព ទ្រង់នឹងវាយបំបែកក្បាលនៃនគរជាច្រើន 7 ទ្រង់នឹងសោយទឹកពីជ្រោះតាមផ្លូវ ដូច្នេះ ទ្រង់នឹងបានងើបព្រះសិរឡើង។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia