Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 110:1 - អាល់គីតាប

1 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល មក​កាន់​អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​អ្នក!»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​ដល់​ព្រះអម្ចាស់​របស់ខ្ញុំ​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់ជើង​របស់អ្នក”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល មក​កាន់​ព្រះ‌អម្ចាស់​របស់​ទូល‌បង្គំ​ថា «ចូរ​អង្គុយ​នៅ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់អ្នក ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល មក​កាន់​ព្រះ‌រាជា ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដូច​ត​ទៅ​នេះ៖ «សូម​គង់​នៅ​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល ដល់​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ថា ចូរ​ឲ្យ​ឯង​អង្គុយ​នៅ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ពួក​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 110:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ក្រោក​ឈរ​ឡើង រួច​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «បង​ប្អូន និង​ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​អើយ​ចូរ​ស្តាប់! ខ្ញុំ​មាន​បំណង​សង់​ដំណាក់​សម្រាប់​តម្កល់​ហិប​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​ជា​កំណល់​ជើង​របស់​ម្ចាស់​នៃ​យើង។ ខ្ញុំ​បាន​ត្រៀម​សម្ភារៈ​សង់​ដំណាក់​នេះ


អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ និង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំ សូម​ឲ្យ​គេ​ទទួល​ទោស​ពី​អុលឡោះ‌តាអាឡា បែប​នេះ​ឯង!


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ! នាម​របស់​ទ្រង់​ថ្កុំ‌ថ្កើង​រុង‌រឿង ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល! ទ្រង់​ថ្កុំ‌ថ្កើង​រុង‌រឿង​លើស​ផ្ទៃ​មេឃ​ទៅ​ទៀត។


ទ្រង់​ប្រទាន​ឲ្យ​គាត់​គ្រប់‌គ្រង​លើ​អ្វីៗ ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត​មក ទ្រង់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​គាត់​


គឺ​គាត់​នោះ​ហើយ​ដែល​នឹង​សង់​ម៉ាស្ជិទ របស់អុលឡោះ‌តាអាឡា។ គាត់​នឹង​ពាក់​គ្រឿង​ឥស្សរិយ‌យស ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង គាត់​អង្គុយ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​គាត់។ អ៊ីមុាំ​មួយ​នាក់​អង្គុយ​លើ​បល្ល័ង្ក​មួយ​ទៀត ហើយ​អ្នក​ទាំង​ពីរ​មាន​ទំនាក់‌ទំនង យ៉ាង​ជិត‌ស្និទ្ធ​ជា​មួយ​គ្នា។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្ដែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រា​មនុស្ស​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច ហើយ​នឹង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ»។


កាល​អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​ទាំង​នេះ​រួច​ហើយ អុលឡោះ​លើក​អ៊ីសា​ឡើង​ទៅ​សូរ៉កា ឲ្យ​នៅ​ខាង​ស្ដាំ​ទ្រង់។


បន្ទាប់​មក អ៊ីសា​ទៅ​ឆ្ងាយ​ពី​ពួក​សិស្ស ចម្ងាយ​ប្រហែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ។ អ៊ីសា​លុត​ជង្គង់​ចុះ​ទូរអា​ថា៖


អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​គ្រង​រាជ្យ ទំរាំ​ដល់​អុលឡោះ​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ជើង​របស់​គាត់។


ដូច្នេះ ប្រសិន​បើ​បង​ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​សូរ៉កា ជា​កន្លែង​ដែល​អាល់ម៉ា‌ហ្សៀស​នៅ​ខាង​ស្ដាំ​អុលឡោះ​នោះ​វិញ។


មួយ​វិញ​ទៀត អុលឡោះ​ក៏​មិន​ដែល​មាន​បន្ទូល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ណា​ថា៖ «សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​អ្នក មក​ដាក់​ក្រោម​ជើង​របស់​អ្នក»។


បុត្រា​នេះ ជា​រស្មី​នៃ​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​មាន​លក្ខណៈ​ដូច​ទ្រង់​បេះ​បិទ។ បុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយ‌សារ​បន្ទូល​ប្រកប​ដោយ​អំណាច។ លុះ​គាត់​ប្រោស​មនុស្ស​ឲ្យ​បាន​បរិសុទ្ធ ផុត​ពី​បាប​រួច​ហើយ គាត់​ក៏​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​ឧត្តុង្គ​ឧត្ដម​នៅ​សូរ៉កា។


ត្រូវ​សម្លឹង​មើល​ទៅ​អ៊ីសា ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ គាត់​សុខ​ចិត្ដ​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​គាត់ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង​ឥត​ខ្លាច​ខ្មាសសោះ​ឡើយ។ ឥឡូវ​នេះ គាត់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ។


គោល​ដ៏​សំខាន់​បំផុត ក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា​យើង​មាន​មូស្ទី​មួយ នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ​ដ៏​ឧត្ដុង​ឧត្ដម​នៅ​សូរ៉កា។


គាត់​បាន​ឡើង​ទៅ​សូរ៉កា នៅ​ខាង​ស្ដាំ​អុលឡោះ ហើយ​ពួក​ម៉ាឡា‌អ៊ីកាត់ ព្រម​ទាំង​ពួក​មាន​អំណាច​នានា និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​គាត់​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម