ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 106:7 - ព្រះគម្ពីរខ្មែរសាកល

ដូនតា​របស់យើងខ្ញុំ​មិន​បាន​ចាប់ភ្លឹក​នឹង​កិច្ចការដ៏អស្ចារ្យ​ទាំងឡាយ​របស់ព្រះអង្គ កាលនៅ​អេហ្ស៊ីប​; ពួកគាត់​មិន​បាន​នឹកចាំ​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ឡើយ ផ្ទុយទៅវិញ ពួកគាត់​បាន​បះបោរ​នៅក្បែរ​សមុទ្រ គឺ​ត្រង់​សមុទ្រ​ក្រហម​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​នៅ​ស្រុក​អេស៊ីព្ទ បុព្វ‌បុរស​របស់​យើង​ខ្ញុំ មិន​បាន​ពិចារណាអំពី​ការ​ដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ​ទេ ក៏​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ដែរ គឺ​គេ​បាន​បះ‌បោរ​នៅ​មាត់​សមុទ្រ គឺ​នៅ​សមុទ្រ​ក្រហម ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំ ពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ​ទេ ពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើន ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ពួក​គេ ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ នៅ​ក្បែរ​សមុទ្រ​កក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ឰយុកោ​យើង​ខ្ញុំ​មិន​បាន​ពិចារណា​យល់ ពី​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ​ទេ ក៏​មិន​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ គេ​បាន​បះ‌បោរ​នៅ​ត្រង់​មាត់​សមុទ្រ​វិញ គឺ​ជា​សមុទ្រ​ក្រហម

សូមមើលជំពូក

អាល់គីតាប

កាល​នៅ​ស្រុក​អេស៊ីប បុព្វបុរស​របស់​យើង​ខ្ញុំ ពុំ​បាន​យល់​អំពី​ការ​អស្ចារ្យ​របស់​ទ្រង់​ទេ ពួក​គេ​បំភ្លេច​កិច្ចការ​ជា​ច្រើន ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​ពួក​គេ ដោយ​ចិត្ត​មេត្តា‌ករុណា ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ នៅ​ក្បែរ​សមុទ្រ​ក្រហម។​

សូមមើលជំពូក



ទំនុកតម្កើង 106:7
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​នឹកចាំ​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​ការអស្ចារ្យ​របស់ព្រះអង្គ ព្រមទាំង​ការជំនុំជម្រះ​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ


ហើយ​ដោយយល់ដល់​ពួកគាត់ ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ ក៏​ប្ដូរព្រះហឫទ័យ​ស្របតាម​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចូលទៅ​ក្នុង​ដំណាក់​របស់ព្រះអង្គ ដោយ​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ទូលបង្គំ​នឹង​ក្រាបថ្វាយបង្គំ​ឆ្ពោះទៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដោយ​ការកោតខ្លាច​ព្រះអង្គ​។


ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង​! សូម​លុប​ការបំពាន​របស់ទូលបង្គំ​ចេញ ស្របតាម​សេចក្ដីមេត្តា​ដ៏បរិបូរ​របស់ព្រះអង្គ​ផង​!


ពួកគេ​ភ្លេច​អ្វីៗដែល​ព្រះអង្គ​បានធ្វើ និង​កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​សម្ដែង​ដល់​ពួកគេ​។


ពួកគាត់​មិន​បាន​នឹកចាំ​អំពី​ព្រះហស្ត​របស់ព្រះអង្គ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​បាន​ប្រោសលោះ​ពួកគាត់​ពី​ខ្មាំងសត្រូវ​ឡើយ


“ឱ​មនុស្សខ្វះចំណេះដឹង​អើយ​! តើ​អ្នករាល់គ្នា​នឹង​ស្រឡាញ់​ភាពខ្វះចំណេះដឹង​ដល់ពេលណា​? តើ​មនុស្សចំអកឡកឡឺយ​នឹង​ពេញចិត្ត​ចំពោះ​ការចំអកឡកឡឺយ ហើយ​មនុស្សល្ងង់​ស្អប់​ចំណេះដឹង​ដល់ពេលណា​?


អ្នក​បាន​ឃើញ​ការ​ជាច្រើន ប៉ុន្តែ​មិន​យកចិត្តទុកដាក់​ទេ ត្រចៀក​នៅចំហ ប៉ុន្តែ​ស្ដាប់មិនឮសោះ”។


ពួកគេ​មិន​ដឹង​ទេ ហើយក៏​មិន​យល់​ដែរ ដ្បិត​ព្រះអង្គ​បាន​បាំង​ភ្នែក​របស់ពួកគេ​មិន​ឲ្យ​ឃើញ ព្រះអង្គ​បាន​បាំង​ចិត្ត​របស់ពួកគេ​មិន​ឲ្យ​ចាប់ភ្លឹក​។


ខ្ញុំ​នឹង​លើកឡើង​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា និង​សេចក្ដីសរសើរតម្កើង​នៃ​ព្រះយេហូវ៉ា តាម​អ្វីៗ​ទាំងអស់​ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ពួកយើង និង​តាម​សេចក្ដីល្អ​ដ៏ធំ​ចំពោះ​វង្សត្រកូល​អ៊ីស្រាអែល ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ពួកគេ​តាម​សេចក្ដីមេត្តា​របស់ព្រះអង្គ និង​តាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏បរិបូរ​របស់ព្រះអង្គ​។


នេះគឺ​ដើម្បីឲ្យ​: ‘ពួកគេ​មើលហើយមើលទៀត ប៉ុន្តែ​មិន​ចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​មិន​យល់ ក្រែងលោ​ពួកគេ​បែរមកវិញ ហើយ​ត្រូវបាន​លើកលែងទោស ’ ”។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ចាំ​ថា ពីមុន​អ្នករាល់គ្នា​ជា​សាសន៍ដទៃ​ខាង​សាច់ឈាម ដែល​ត្រូវបាន​ហៅថា “ពួកមិនបានកាត់ស្បែក” ដោយ​ពួក​ដែល​អះអាងថា​ខ្លួនឯងជា “ពួកកាត់ស្បែក” ដែលជា​ការកាត់ស្បែក​ខាង​សាច់ឈាម​ដែលធ្វើដោយដៃមនុស្ស​។