ដ្បិតខ្ញុំបានកាន់តាមមាគ៌ារបស់ព្រះយេហូវ៉ា ហើយមិនបានចាកចោលព្រះរបស់ខ្ញុំដោយធ្វើអាក្រក់ឡើយ។
ដានីយ៉ែល 6:23 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ស្ដេចទ្រង់រីករាយយ៉ាងក្រៃលែង ហើយបញ្ជាឲ្យលើកដានីយ៉ែលឡើងពីរូងនោះ គេក៏លើកដានីយ៉ែលឡើងពីរូង នោះគ្មានរបួសណាមួយឃើញមានលើខ្លួនគាត់ឡើយ ពីព្រោះគាត់បានជឿទុកចិត្តលើព្រះរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្ដេចមានព្រះហឫទ័យរីករាយក្រៃលែង ហើយក៏បញ្ជាឲ្យគេយោងដានីយ៉ែលចេញពីរូង។ ដូច្នេះ គេក៏យោងដានីយ៉ែលចេញពីរូង ហើយមិនឃើញមានរបួសណានៅខ្លួនលោកឡើយ ព្រោះលោកបានទុកចិត្តដល់ព្រះរបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះមហាក្សត្រមានព្រះហឫទ័យរីករាយក្រៃលែង ទ្រង់បញ្ជាឲ្យគេយកលោកដានីយ៉ែលចេញពីរូងមកវិញ គេក៏យកលោកចេញមកឃើញថា លោកគ្មានរបួសអ្វីសោះ ដ្បិតលោកមានជំនឿលើព្រះរបស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចទ្រង់មានព្រះទ័យរីករាយក្រៃលែង ក៏ចេញបង្គាប់ឲ្យយោងយកដានីយ៉ែលចេញពីរូងមក គេក៏យោងយកដានីយ៉ែលចេញមក ហើយឥតឃើញមានរបួសណានៅខ្លួនលោកឡើយ ពីព្រោះលោកបានទុកចិត្តនឹងព្រះនៃលោក។ អាល់គីតាប ពេលនោះ ស្តេចមានចិត្តរីករាយក្រៃលែង ស្តេចបញ្ជាឲ្យគេយកដានីយ៉ែលចេញពីរូងមកវិញ គេក៏យកគាត់ចេញមកឃើញថា គាត់គ្មានរបួសអ្វីសោះ ដ្បិតគាត់មានជំនឿលើអុលឡោះជាម្ចាស់របស់គាត់។ |
ដ្បិតខ្ញុំបានកាន់តាមមាគ៌ារបស់ព្រះយេហូវ៉ា ហើយមិនបានចាកចោលព្រះរបស់ខ្ញុំដោយធ្វើអាក្រក់ឡើយ។
ព្រះយេហូវ៉ាទ្រង់ជួយពួកគេ ហើយរំដោះពួកគេ គឺព្រះអង្គរំដោះពួកគេពីមនុស្សអាក្រក់ ហើយសង្គ្រោះពួកគេ ពីព្រោះពួកគេបានជ្រកកោនក្នុងព្រះអង្គ៕
ព្រះនាមរបស់ព្រះយេហូវ៉ាជាប៉មដ៏រឹងមាំ មនុស្សសុចរិតនឹងរត់ទៅរកប៉មនោះ ក៏ត្រូវបានលើកឡើងឲ្យរួចផុត។
ព្រះអង្គទ្រង់រក្សាអ្នកដែលមានបំណងខ្ជាប់ខ្ជួន ឲ្យមានសេចក្ដីសុខសាន្តពេញលេញ ពីព្រោះគេជឿទុកចិត្តព្រះអង្គ។
បើសិនជាយ៉ាងនោះ ព្រះរបស់យើងខ្ញុំដែលយើងខ្ញុំគោរពបម្រើ អាចរំដោះយើងខ្ញុំពីឡភ្លើងដែលកំពុងឆេះនោះបាន។ ព្រះរាជាអើយ ព្រះនឹងរំដោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន!
ទ្រង់មានរាជឱង្ការថា៖ “មើល៍! យើងឃើញមនុស្សបួននាក់ដែលឥតជាប់ចំណង កំពុងដើរនៅកណ្ដាលភ្លើងដោយឥតត្រូវបានធ្វើទុក្ខ ហើយអ្នកទីបួនមានភិនភាគដូចជាកូនរបស់បណ្ដាព្រះ!”។
នៅពេលស្ដេចឮពាក្យទាំងនេះ ទ្រង់ក៏កើតទុក្ខក្រៃលែង ហើយទ្រង់តាំងព្រះទ័យនឹងរំដោះដានីយ៉ែល។ ទ្រង់បានខំប្រឹងប្រែងដើម្បីសង្គ្រោះគាត់រហូតដល់ថ្ងៃលិច។
បន្ទាប់មក ស្ដេចយាងត្រឡប់ទៅឯរាជវាំងរបស់ទ្រង់វិញ ហើយទ្រង់ចំណាយពេលពេញមួយយប់ដោយអត់ព្រះស្ងោយ ក៏មិនឲ្យនាំការកម្សាន្តមកនៅចំពោះទ្រង់ដែរ រីឯការផ្ទំលក់ក៏ចាកចេញពីទ្រង់។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“‘ប្រសិនបើអាច’ ឬ?អ្វីៗទាំងអស់អាចសម្រេចបានសម្រាប់អ្នកដែលជឿ”។
ដោយសារតែជំនឿ អ្នកទាំងនេះបានច្បាំងដណ្ដើមយកអាណាចក្រនានា ធ្វើឲ្យគេអនុវត្តតាមសេចក្ដីសុចរិតយុត្តិធម៌ ទទួលបានសេចក្ដីសន្យា បិទមាត់សិង្ហ