Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:14 - ព្រះគម្ពីរខ្មែរសាកល

14 នៅពេល​ស្ដេច​ឮ​ពាក្យ​ទាំងនេះ ទ្រង់​ក៏​កើតទុក្ខ​ក្រៃលែង ហើយ​ទ្រង់​តាំងព្រះទ័យ​នឹង​រំដោះ​ដានីយ៉ែល​។ ទ្រង់​បាន​ខំប្រឹងប្រែង​ដើម្បី​សង្គ្រោះ​គាត់​រហូតដល់​ថ្ងៃលិច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ព្រួយ​ព្រះ​ហឫ​ទ័យ​ជា​ខ្លាំង ហើយ​ទ្រង់​គិត​រិះ​រកវិធី​ដើម្បី​រំ​ដោះ​ដានី‌យ៉ែល។ ស្ដេច​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​លោក រហូត​ដល់​ថ្ងៃ​លិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 កាល​ស្ដេច​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ទ្រង់​ព្រួយ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង។ ព្រះ‌រាជា​ចង់​ដោះ​លែង​លោក​ដានី‌យ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ទ្រង់​រិះ​រក​មធ្យោ‌បាយ​ដោះ​លែង​លោក​ដានី‌យ៉ែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ទោមនស្ស​ជា​ខ្លាំង ហើយ​តាំង​ព្រះ‌ទ័យ​នឹង​រក​ដោះ​ដានី‌យ៉ែល​ឲ្យ​រួច ទ្រង់​ខំ​រក​ផ្លូវ​ជួយ​ឲ្យ​លោក​រួច ដរាប​ដល់​ថ្ងៃ​លិច

សូមមើលជំពូក ចម្លង

អាល់គីតាប

14 កាល​ស្ដេច​ស្តាប់​ដូច្នេះ​ហើយ គាត់​ព្រួយ​ចិត្ត​ជា​ខ្លាំង។ ស្តេច​ចង់​ដោះ​លែង​ដានី‌យ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ស្តេច​រិះ​រក​មធ្យោ‌បាយ​ដោះ​លែង​ដានី‌យ៉ែល។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ក្នុង​អ្នកទាំងនោះ មាន​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា ពី​កូនចៅ​យូដា​។


មាន​ជនជាតិយូដា​ខ្លះ​ដែល​ព្រះករុណា​បាន​តាំង​លើ​ការងារ​ក្នុង​ខេត្ត​បាប៊ីឡូន គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​; ព្រះរាជា​អើយ មនុស្ស​ទាំងនេះ​មិន​បាន​អើពើ​នឹង​សេចក្ដីបង្គាប់​របស់ព្រះករុណា ហើយ​មិន​បាន​គោរពបម្រើ​ព្រះ​របស់ព្រះករុណា​ទេ ក៏​មិន​បាន​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​ព្រះករុណា​បាន​ដំឡើង​នោះ​ដែរ”។


ពេលនោះ នេប៊ូក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅក្រហាយ ក៏​បញ្ជា​ឲ្យ​នាំ​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​មក ដូច្នេះ​មនុស្ស​ទាំងនោះ​ត្រូវបាន​នាំមក​នៅចំពោះ​ស្ដេច​។


ស្ដេច​ក៏​ពិបាកព្រះទ័យក្រៃលែង ប៉ុន្តែ​ដោយសារតែ​ពាក្យសម្បថ និង​ដោយសារតែ​ភ្ញៀវរួមតុអាហារ ទ្រង់​មិន​ចង់​បដិសេធ​នាង​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម