Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:18 - ព្រះគម្ពីរខ្មែរសាកល

18 បន្ទាប់មក ស្ដេច​យាង​ត្រឡប់ទៅ​ឯ​រាជវាំង​របស់ទ្រង់​វិញ ហើយ​ទ្រង់​ចំណាយពេលពេញមួយយប់​ដោយ​អត់ព្រះស្ងោយ ក៏​មិន​ឲ្យ​នាំ​ការកម្សាន្ត​មក​នៅចំពោះ​ទ្រង់​ដែរ រីឯ​ការផ្ទំលក់​ក៏​ចាកចេញ​ពី​ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 បន្ទាប់​មក ស្ដេច​យាង​ទៅ​ឯ​‌រាជ​វាំង​វិញ ឥត​សោយ​អ្វី​នៅ​យប់​នោះឡើយ ក៏​មិន​មាន​តន្ត្រី​ប្រគំ​ថ្វាយ​ដែរ ស្ដេច​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​យាង​ចូល​រាជ​វាំង​វិញ ទ្រង់​យាង​ចូល​ក្រឡា‌បន្ទំ ដោយ​មិន​ព្រម​សោយ​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ ទ្រង់​ផ្ទំ​មិន​លក់​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​ទ្រង់​វិល​ទៅ​ឯ​ព្រះ‌រាជ​វាំង​វិញ ក៏​អត់​ព្រះ‌ស្ងោយ​អស់​១​យប់​នោះ ពួក​មហោរី​មិន​បាន​ប្រគំ​ថ្វាយ​ទ្រង់​ទេ ឯ​ទ្រង់​ក៏​ផ្ទំ​មិន​លក់​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បន្ទាប់​មក ស្តេច​ចូល​រាជ​វាំង​វិញ គាត់​ចូល​បន្ទប់‌សម្រាន្ត ដោយ​មិន​ព្រម​ពិសា​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ គាត់​សម្រាន្ត​មិន​លក់​ទាល់​តែ​សោះ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ព្យួរ​ពិណហាប​របស់យើង​លើ​ដើមសូល​ដែល​នៅកណ្ដាល​ទីនោះ


ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​បិទភ្នែកមិនបាន​; ទូលបង្គំ​មានអំពល់ រហូតដល់​និយាយមិនចេញ​។


ខ្ញុំ​បាន​ប្រមូល​ប្រាក់ មាស និង​ទ្រព្យសម្បត្តិ​របស់​បណ្ដា​ស្ដេច​និង​របស់​ខេត្ត​នានា សម្រាប់​ខ្លួនខ្ញុំ​; ខ្ញុំ​រកបាន​អ្នកចម្រៀងប្រុសស្រី និង​ស្រីស្នំជាច្រើន​ដែលជា​ទីគាប់ចិត្ត​របស់​មនុស្សលោក សម្រាប់​ខ្លួនខ្ញុំ​។


ខ្ញុំ​មិន​បាន​ហូប​អាហារ​ដ៏ល្អប្រណិត រីឯ​សាច់ និង​ស្រា មិន​បាន​ចូល​ក្នុង​មាត់​ខ្ញុំ​ឡើយ ហើយ​ខ្ញុំ​មិន​បាន​លាបប្រេង រហូតដល់​រយៈពេល​បី​សប្ដាហ៍​បាន​ផុតទៅ​។


នៅ​ឆ្នាំ​ទីពីរ​នៃ​រជ្ជកាល​របស់​នេប៊ូក្នេសា នេប៊ូក្នេសា​ទ្រង់​យល់សប្តិឃើញ​យល់សប្តិ ហើយ​វិញ្ញាណ​របស់ទ្រង់​មានអំពល់ បានជា​ការផ្ទំលក់​ចាកចេញ​ពី​ទ្រង់​។


លុះ​ព្រលឹមស្រាងៗ ស្ដេច​ទ្រង់​ក្រោកឡើង​យាង​ចេញ​ទៅ​រូង​តោ​យ៉ាងប្រញាប់ប្រញាល់​។


សំឡេង​អ្នកលេងពិណ អ្នកលេងភ្លេង អ្នកផ្លុំខ្លុយ និង​អ្នកផ្លុំត្រែ លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​! អស់ទាំង​ជាង​តាម​ជំនាញ​គ្រប់មុខ ក៏​រក​មិន​ឃើញ​ក្នុង​អ្នក​ទៀត​ឡើយ​! សំឡេង​ត្បាល់កិន ក៏​លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម