ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 5:7 - ព្រះគម្ពីរខ្មែរសាកល

ស្ដេច​ទ្រង់​ស្រែកឡើង​យ៉ាងខ្លាំង​ឲ្យ​នាំ​ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​មក​។ ស្ដេច​មានរាជឱង្ការ​នឹង​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ថា​៖ “អ្នកណា​ដែល​អាន​សំណេរ​នេះ ហើយ​បង្ហាញ​ការកាត់ស្រាយ​ដល់​យើង អ្នកនោះ​នឹង​ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវសម្លៀកបំពាក់​ពណ៌ស្វាយ ហើយ​មាន​ខ្សែក​មាស​នៅនឹង​ក ព្រមទាំង​បាន​ឡើងជាអ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នេះ​ផង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​ស្រែក​យ៉ាង​ខ្លាំង បញ្ជា​ឲ្យគេ​នាំ​ពួក​អាប​ធ្មប់ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ​មក រួច​ស្ដេច​មាន​រាជ​ឱង្ការ​ទៅកាន់​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​ដែល​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​ន័យ​ប្រាប់​យើង​បាន អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ទ្រង់​ស្រែក​យ៉ាង​ខ្លាំង បង្គាប់​ឲ្យ​នាំ​ពួក​អាប‌ធ្មប់ នឹង​ពួក​ខាល់ដេ ហើយ​ពួក​គ្រូ​ទាយ​មក រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​ពួក​អ្នក​ប្រាជ្ញ ដែល​នៅ​ក្រុង​បាប៊ីឡូន​ថា អ្នក​ណា​ដែល​អាន​មើល​អក្សរ​នេះ ហើយ​ស្រាយ​ន័យ​ឲ្យ​យើង​ផង អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​នឹង​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ

សូមមើលជំពូក

អាល់គីតាប

ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។

សូមមើលជំពូក



ដានី‌យ៉ែល 5:7
28 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រឹកឡើង ទ្រង់​មានអំពល់​ក្នុង​វិញ្ញាណ​របស់ទ្រង់ ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យទៅ​ហៅ​អស់ទាំង​គ្រូធ្មប់ និង​អស់ទាំង​ហោរាចារ្យ​នៃ​អេហ្ស៊ីប​មក​។ រួច​ផារ៉ោន​ក៏​រៀបរាប់​សុបិន​របស់ទ្រង់​ដល់​ពួកគេ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​ថ្វាយ​ផារ៉ោន​បាន​ឡើយ​។


ដ្បិត​វា​ជា​ភួងផ្កា​ដ៏សមសួន​លើ​ក្បាល​អ្នក និង​ជា​ខ្សែក​នៅ​ក​អ្នក​។


អ្នក​បាន​នឿយណាយ​នឹង​សេចក្ដីប្រឹក្សា​ជាច្រើន​របស់អ្នក​; ឥឡូវនេះ ចូរឲ្យ​ពួក​គ្រូតារាសាស្ត្រ និង​ពួក​គ្រូមើលផ្កាយ ដែល​ទាយ​នៅ​ថ្ងៃចូលខែ​អំពី​អ្វីដែល​នឹង​មក​លើ​អ្នក ឈរឡើង ហើយ​សង្គ្រោះ​អ្នក​ចុះ​!


គ្រប់ទាំង​រឿង​ខាង​ប្រាជ្ញា និង​ការយល់ដឹង ដែល​ស្ដេច​បាន​សួរ​ពួកគេ នោះក៏​ឃើញថា​ពួកគេ​លើសជាង​អស់ទាំង​ពួក​គ្រូធ្មប់ និង​ពួក​ហោរ ដែល​នៅក្នុង​អាណាចក្រ​របស់ទ្រង់​ទាំងមូល ដប់​ដង​ទៅទៀត​។


ជា​យុវជន​ដែល​ឥតមាន​ភាពខ្ចោះ​ណាមួយ​នៅលើ​ពួកគេ មាន​រូបឆោម​ល្អ ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​ប្រាជ្ញា ចេះ​ចំណេះដឹង មានការយល់ច្បាស់​ក្នុង​ចំណេះវិជ្ជា ហើយ​មាន​សមត្ថភាព​ឈរចាំបម្រើ​ក្នុង​រាជវាំង​របស់​ស្ដេច ដើម្បី​បង្រៀន​ពួកគេ​នូវ​អក្សរសាស្ដ្រ និង​ភាសា​របស់​ជនជាតិខាល់ដេ​។


ដូច្នេះ ស្ដេច​ទ្រង់​បញ្ជា​ឲ្យ​កោះហៅ​ពួក​គ្រូធ្មប់ ពួក​ហោរ ពួក​គ្រូមន្តអាគម និង​ពួកខាល់ដេ ដើម្បីឲ្យ​ទូល​ដល់​ស្ដេច​អំពី​យល់សប្តិ​របស់ទ្រង់​។ ពួកគេ​ក៏​ចូលមក​ឈរ​នៅចំពោះ​ស្ដេច​។


ដានីយ៉ែល​ទូល​តប​នៅចំពោះ​ស្ដេច​ថា​៖ “អាថ៌កំបាំង​ដែល​ព្រះរាជា​បាន​សួរ​នោះ គ្មាន​ហោរាចារ្យ ហោរ គ្រូមន្តអាគម ឬ​គ្រូទាយ​ណា អាច​បង្ហាញ​ដល់​ព្រះរាជា​បាន​ឡើយ​។


ស្ដេច​ក៏​ដំឡើងយសស័ក្ដិ​ដានីយ៉ែល ហើយ​ប្រទាន​អំណោយ​ដ៏វិសេស​យ៉ាងច្រើន​ដល់​គាត់ ក៏​ឲ្យ​គាត់​គ្រប់គ្រង​លើ​ខេត្ត​បាប៊ីឡូន​ទាំងមូល ព្រមទាំង​តាំងគាត់ជា​ប្រធាន​លើ​អស់ទាំង​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ផង​។


ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​បង្ហាញ​យល់សប្តិ​នោះ និង​ការកាត់ស្រាយ នោះ​អ្នករាល់គ្នា​នឹង​ទទួល​អំណោយ និង​រង្វាន់ ព្រមទាំង​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​ពី​យើង​។ ដូច្នេះ ចូរ​បង្ហាញ​យល់សប្តិ​នោះ និង​ការកាត់ស្រាយ​ដល់​យើង​ចុះ​!”។


ក៏​ស្រែកឡើង​យ៉ាងខ្លាំង ហើយ​និយាយ​ដូច្នេះ​ថា​: ‘ចូរ​កាប់រំលំ​ដើមឈើ​នេះ ហើយ​កាត់​មែក​របស់វា​ចោល​! ចូរ​អង្រួនជម្រុះ​ស្លឹក​របស់វា ហើយ​កម្ចាត់កម្ចាយ​ផ្លែ​របស់វា​! ចូរឲ្យ​សត្វព្រៃ​រត់ចេញ​ពី​ក្រោម​វា ចូរឲ្យ​បក្សាបក្សី​រត់ចេញ​ពី​មែក​វា​!


មាន​មនុស្ស​ម្នាក់​នៅក្នុង​អាណាចក្រ​របស់ព្រះករុណា ដែល​មាន​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​គាត់​។ នៅ​ជំនាន់​ព្រះបិតា​របស់ព្រះករុណា នោះ​ឃើញមាន​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដូច​ប្រាជ្ញា​របស់​បណ្ដា​ព្រះ នៅក្នុង​គាត់ ហើយ​ព្រះបាទ​នេប៊ូក្នេសា​ព្រះបិតា​របស់ព្រះករុណា បាន​តាំង​គាត់​ឡើង ជា​មេ​លើ​ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​។ ព្រះបិតា​របស់ព្រះករុណា​ដែលជា​ស្ដេច​បានធ្វើដូច្នេះ


ឥឡូវនេះ ពួក​អ្នកប្រាជ្ញ និង​ពួក​ហោរ ត្រូវបាន​នាំមក​នៅចំពោះ​យើង ដើម្បី​អាន​សំណេរ​នេះ ហើយ​ឲ្យ​យើង​ដឹង​ការបកស្រាយ ប៉ុន្តែ​ពួកគេ​បង្ហាញ​ការបកស្រាយ​អំពី​សេចក្ដី​នេះ​មិនបានទេ​។


យ៉ាងណាមិញ យើង​បាន​ឮ​អំពី​អ្នក​ថា អ្នក​អាច​ផ្ដល់ការកាត់ស្រាយ ហើយ​ដោះស្រាយ​បញ្ហាដ៏លំបាក​បាន​។ ឥឡូវនេះ ប្រសិនបើ​អ្នក​អាច​អាន​សំណេរ​នេះ ហើយ​ឲ្យ​យើង​ដឹង​ការបកស្រាយ​បាន នោះ​អ្នក​នឹង​ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវសម្លៀកបំពាក់​ពណ៌ស្វាយ ហើយ​មាន​ខ្សែក​មាស​នៅនឹង​ក​អ្នក ព្រមទាំង​បាន​ឡើងជាអ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នេះ​ផង”។


ពេលនោះ បេលសាសារ​ក៏​ចេញបញ្ជា នោះ​គេ​ស្លៀកពាក់ឲ្យ​ដានីយ៉ែល​ដោយសម្លៀកបំពាក់​ពណ៌ស្វាយ ព្រមទាំង​ពាក់​ខ្សែក​មាស​នៅនឹង​ក​គាត់​ផង រួច​ប្រកាស​អំពី​គាត់​ថា គាត់​ជា​អ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នោះ​។