Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ស្តេច​ទ្រង់​ស្រែក​យ៉ាង​ខ្លាំង បង្គាប់​ឲ្យ​នាំ​ពួក​អាប‌ធ្មប់ នឹង​ពួក​ខាល់ដេ ហើយ​ពួក​គ្រូ​ទាយ​មក រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​ពួក​អ្នក​ប្រាជ្ញ ដែល​នៅ​ក្រុង​បាប៊ីឡូន​ថា អ្នក​ណា​ដែល​អាន​មើល​អក្សរ​នេះ ហើយ​ស្រាយ​ន័យ​ឲ្យ​យើង​ផង អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​នឹង​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ស្ដេច​ទ្រង់​ស្រែកឡើង​យ៉ាងខ្លាំង​ឲ្យ​នាំ​ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​មក​។ ស្ដេច​មានរាជឱង្ការ​នឹង​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ថា​៖ “អ្នកណា​ដែល​អាន​សំណេរ​នេះ ហើយ​បង្ហាញ​ការកាត់ស្រាយ​ដល់​យើង អ្នកនោះ​នឹង​ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវសម្លៀកបំពាក់​ពណ៌ស្វាយ ហើយ​មាន​ខ្សែក​មាស​នៅនឹង​ក ព្រមទាំង​បាន​ឡើងជាអ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នេះ​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ស្ដេច​ស្រែក​យ៉ាង​ខ្លាំង បញ្ជា​ឲ្យគេ​នាំ​ពួក​អាប​ធ្មប់ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ​មក រួច​ស្ដេច​មាន​រាជ​ឱង្ការ​ទៅកាន់​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​ដែល​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​ន័យ​ប្រាប់​យើង​បាន អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:7
28 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រឹក​ឡើង​ទ្រង់​មាន​ព្រះ‌ទ័យ​វិតក្ក​ណាស់ ទើប​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​ហោរ នឹង​ពួក​អ្នក​ប្រាជ្ញ នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ទ្រង់​សំដែង​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គ្មាន​អ្នក​ណា​មួយ​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​បាន​ឡើយ។


ក្រោយ​នោះ​មក ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​លើក​ដំកើង​ហាម៉ាន កូន​ហាំម្តាថា ជា​សាសន៍​អ័កាក់ ទាំង​លើក​លោក​ឡើង តាំង​ឲ្យ​មាន​ងារ​ជា​ធំ​លើស​អស់​ទាំង​អ្នក ជា​ប្រធាន​ដែល​នៅ​ចំពោះ​ទ្រង់


ប៉ុន្តែ ផារ៉ោន​ទ្រង់​មាន​បន្ទូល​ហៅ​ពួក​អ្នក​ប្រាជ្ញ នឹង​ពួក​អាប‌ធ្មប់​មក ឯ​ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​នោះ គេ​ក៏​បាន​ធ្វើ​ដូច្នោះ ដោយ​របៀន​របស់​គេ​ដែរ


ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង


ថ្ពាល់​ឯង​ស្រស់​ល្អ​សម​នឹង​គ្រឿង​តែង ហើយ​ក​ឯង​ផង ដែល​ប្រដាប់​ដោយ​ខ្សែ​ដូច្នេះ


ឯង​បាន​ណាយ​ចិត្ត​ហើយ ដោយ​សេចក្ដី​ប្រឹក្សា​ដ៏​បរិបូរ​របស់​ឯង ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី នឹង​ពួក​គ្រូ​ទាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​ជួយ​សង្គ្រោះ​ឯង​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​ឯង​ចុះ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មាន​ដាវ​មក​លើ​ពួក​ខាល់ដេ នឹង​លើ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន លើ​ពួក​ចៅហ្វាយ នឹង​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​ផង


ក៏​បាន​តាក់‌តែង​ឯង​ដោយ​គ្រឿង​លំអ បាន​បំពាក់​កង​នៅ​ដៃ​ឯង ហើយ​ខ្សែ​នៅ​ក


ហើយ​ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា នឹង​យោបល់ ដែល​ស្តេច​ទ្រង់​សួរ​ដល់​គេ នោះ​ក៏​ឃើញ​ថា គេ​វិសេស​ជាង​អស់​ទាំង​ពួក​គ្រូ​មន្ត‌អាគម ហើយ​នឹង​គ្រូ​អង្គុយ​ធម៌ ដែល​នៅ​គ្រប់​ក្នុង​អាណា​ខេត្ត​ទ្រង់​១​ជា​១០​សួន


គឺ​ជា​មនុស្ស​កំឡោះៗ​ដែល​ឥត​មាន​ខ្ចោះ​អ្វី​សោះ ជា​អ្នក​ដែល​មាន​រូប​រាង​ល្អ ហើយ​ចេះ​ស្ទាត់​ក្នុង​គ្រប់​ទាំង​ចំណេះ ឆាប់​យល់​ខាង​សេចក្ដី​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ នឹង​អស់​ទាំង​អ្នក​ដែល​មាន​ដំរិះ អាច​ធ្វើ​ការ‌ងារ​ក្នុង​ដំណាក់​ស្តេច​បាន ក៏​ប្រាប់​ឲ្យ​លោក​បង្រៀន​គេ​តាម​វិជ្ជា​នឹង​ភាសា​របស់​សាសន៍​ខាល់ដេ


រួច​ស្តេច​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ នឹង​គ្រូ​អាប‌ធ្មប់ ព្រម​ទាំង​ពួក​ខាល់ដេ​ឲ្យ​មក​កាត់​ស្រាយ​សប្តិ​នោះ​ថ្វាយ​ទ្រង់ គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​ស្តេច


នោះ​ដានី‌យ៉ែល​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ថា សេចក្ដី​អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​បាន​បង្គាប់​មក នោះ​គ្មាន​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អាប‌ធ្មប់ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា ដែល​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ


នោះ​ស្តេច​ទ្រង់​ក៏​តាំង​ដានី‌យ៉ែល​ឡើង​ជា​ធំ ទ្រង់​ប្រទាន​អំណោយ​ទាន​យ៉ាង​វិសេស​ជា​ច្រើន​ដល់​លោក ព្រម​ទាំង​តាំង​លោក ឲ្យ​ត្រួត​លើ​ខេត្ត​បាប៊ីឡូន​ទាំង​មូល ហើយ​ឲ្យ​បាន​ជា​អធិបតី លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន នៅ​ក្រុង​បាប៊ីឡូន​ផង


តែ​បើ​អ្នក​រាល់​គ្នា​ប្រាប់​សប្តិ​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ​ទាន នឹង​រង្វាន់ ហើយ​កិត្តិយស​ពី​យើង​វិញ ដូច្នេះ ចូរ​ប្រាប់​ពន្យល់​សប្តិ​នោះ​ដល់​យើង ហើយ​កាត់​ស្រាយ​ទៅ​ចុះ


ក៏​បន្លឺ​ឡើង​ជា​ខ្លាំង​ថា ចូរ​កាប់​ដើម​ឈើ​នោះ​ចុះ ត្រូវ​ឲ្យ​កាប់​ផ្តាច់​មែក​ចេញ ព្រម​ទាំង​អង្រួន​ជំរុះ​ស្លឹក ហើយ​កំចាត់‌កំចាយ​ផល​ផង ត្រូវ​ឲ្យ​សត្វ​ទាំង​ប៉ុន្មាន​ចេញ​ពី​ក្រោម ហើយ​សត្វ​ស្លាប​ពី​មែក​វា​ទៅ


ដ្បិត​នៅ​ក្នុង​នគរ​ទ្រង់ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ ហើយ​នៅ​ក្នុង​រាជ្យ​នៃ​ព្រះ‌បិតា​ទ្រង់ នោះ​ឃើញ​មាន​ពន្លឺ នឹង​យោបល់ ព្រម​ទាំង​ប្រាជ្ញា ដូច​ជា​ប្រាជ្ញា​របស់​ពួក​ព្រះ​នៅ​ក្នុង​អ្នក​នោះ រីឯ​ស្តេច​នេប៊ូ‌ក្នេសា បិតា​ទ្រង់ ក៏​បាន​តាំង​អ្នក​នោះ​ឡើង ជា​អធិបតី​លើ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ នឹង​ពួក​គ្រូ​ទាយ អើ គឺ​ជា​ស្តេច ជា​បិតា​ទ្រង់​នោះ​ឯង ដែល​តាំង​គេ


រីឯ​ពួក​អ្នក​ប្រាជ្ញ នឹង​ពួក​គ្រូ​អង្គុយ​ធម៌​បាន​ចូល​មក​ចំពោះ​យើង ដើម្បី​ឲ្យ​បាន​អាន​មើល​អក្សរ​នេះ ហើយ​នឹង​ប្រែ​ន័យ​សេចក្ដី​មក​ឲ្យ​ស្តាប់​បាន តែ​គេ​មិន​អាច​នឹង​ប្រែ​បាន​ទេ


ប៉ុន្តែចំណែក​លោក យើង​បាន​ឮ​ថា លោក​ប៉ិន‌ប្រសប់​នឹង​ប្រែ​សេចក្ដី ហើយ​កែ​ន័យ​ដ៏​ជ្រាល‌ជ្រៅ​បាន ឥឡូវ​នេះ បើ​លោក​អាច​នឹង​មើល​អក្សរ​នេះ ហើយ​ប្រែ​ន័យ​សេចក្ដី​ឲ្យ​យើង​ស្តាប់​បាន នោះ​លោក​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក​ផង ក៏​នឹង​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ។


នោះ​បេល‌សាសារ​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​បំពាក់​ដានី‌យ៉ែល​ដោយ​សំពត់​ពណ៌​ស្វាយ ព្រម​ទាំង​ខ្សែ​មាស​នៅ​ក​ផង រួច​ក៏​ប្រកាស​ប្រាប់​ពី​ដំណើរ​លោក​ថា ត្រូវ​បាន​ជា​អ្នក​គ្រប់‌គ្រង​ទី​៣​ក្នុង​នគរ


ដ្បិត​អញ​នឹង​លើក​ឯង​ជា​ធំ ហើយ​ការ​អ្វីៗ​ដែល​ឯង​ប្រាប់​ដល់​អញ នោះ​អញ​នឹង​ធ្វើ​សំរេច​តាម ដូច្នេះ ចូរ​ទៅ​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ


លំដាប់​នោះ ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ូអាប់ នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ម៉ាឌាន គេ​នាំ​យក​រង្វាន់​នៃ​ការ​ទំនាយ​ចេញ​ទៅ ក៏​មក​ដល់​បាឡាម ហើយ​រ៉ាយ‌រ៉ាប់​ប្រាប់​តាម​ពាក្យ​របស់​បាឡាក


ដូច្នេះ ចូរ​ឯង​រត់​ទៅ​កន្លែង​ឯង​ឥឡូវ​ចុះ អញ​បាន​គិត​នឹង​លើក​ឯង​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ តែ​មើល ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​ឯង​មាន​សក្តិ‌យស​ទេ


រួច​ពួក​អ៊ីស្រាអែល​និយាយ​គ្នា​ថា បាន​ឃើញ​មនុស្ស​នោះ ដែល​ឡើង​មក​ឬ​ទេ វា​បាន​ឡើង​មក ដើម្បី​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល​យើង​នេះ​ជា​ប្រាកដ បើ​អ្នក​ណា​សំឡាប់​វា​បាន នោះ​ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ដល់​អ្នក​នោះ ព្រម​ទាំង​ឲ្យ​ព្រះ‌រាជ​បុត្រី​ទ្រង់​ផង ក៏​នឹង​ប្រោស​ប្រណី ដល់​គ្រួ​ឪពុក​របស់​អ្នក​នោះ ឲ្យ​រួច​ពន្ធ​ក្នុង​សាសន៍​អ៊ីស្រាអែល​ត​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម