Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 1:9 - ព្រះគម្ពីរខ្មែរសាកល

9 ដ្បិត​វា​ជា​ភួងផ្កា​ដ៏សមសួន​លើ​ក្បាល​អ្នក និង​ជា​ខ្សែក​នៅ​ក​អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លម្អ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។

សូមមើលជំពូក ចម្លង




សុភា‌សិត 1:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ផារ៉ោន​ដោះ​ព្រះទម្រង់​ចេញ​ពី​ព្រះហស្ត​របស់ទ្រង់ មក​បំពាក់​ដៃ​យ៉ូសែប ហើយ​ស្លៀកពាក់​សម្លៀកបំពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​ឲ្យ​គាត់ ព្រមទាំង​បំពាក់​ខ្សែក​មាស​នៅនឹង​ក​របស់គាត់​ផង


ដោយហេតុនេះ អំនួត​ជាខ្សែក​របស់ពួកគេ អំពើហិង្សា​គ្រប​លើ​ពួកគេ​ដូច​សម្លៀកបំពាក់​។


សេចក្ដីទាំងនេះ​ជា​ជីវិត​សម្រាប់​ព្រលឹង​របស់អ្នក ហើយ​ជា​គ្រឿងតុបតែង​សម្រាប់​ក​របស់អ្នក​។


កុំឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ចាកចេញ​ពី​អ្នក​ឡើយ ចូរ​ចង​សេចក្ដីទាំងនេះ​ក្រវាត់​នឹង​ក​អ្នក ចូរ​ចារឹក​វា​លើ​បន្ទះ​ដួងចិត្ត​អ្នក


នាង​នឹង​បំពាក់​ភួងផ្កា​ដ៏សមសួន​លើ​ក្បាល​កូន​; នាង​នឹង​ប្រគល់​មកុដ​ដ៏រុងរឿង​ដល់​កូន”។


ក្រវិល កងដៃ កន្សែងបង់ក


យ៉ាងណាមិញ យើង​បាន​ឮ​អំពី​អ្នក​ថា អ្នក​អាច​ផ្ដល់ការកាត់ស្រាយ ហើយ​ដោះស្រាយ​បញ្ហាដ៏លំបាក​បាន​។ ឥឡូវនេះ ប្រសិនបើ​អ្នក​អាច​អាន​សំណេរ​នេះ ហើយ​ឲ្យ​យើង​ដឹង​ការបកស្រាយ​បាន នោះ​អ្នក​នឹង​ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវសម្លៀកបំពាក់​ពណ៌ស្វាយ ហើយ​មាន​ខ្សែក​មាស​នៅនឹង​ក​អ្នក ព្រមទាំង​បាន​ឡើងជាអ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នេះ​ផង”។


ពេលនោះ បេលសាសារ​ក៏​ចេញបញ្ជា នោះ​គេ​ស្លៀកពាក់ឲ្យ​ដានីយ៉ែល​ដោយសម្លៀកបំពាក់​ពណ៌ស្វាយ ព្រមទាំង​ពាក់​ខ្សែក​មាស​នៅនឹង​ក​គាត់​ផង រួច​ប្រកាស​អំពី​គាត់​ថា គាត់​ជា​អ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នោះ​។


ស្ដេច​ទ្រង់​ស្រែកឡើង​យ៉ាងខ្លាំង​ឲ្យ​នាំ​ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​មក​។ ស្ដេច​មានរាជឱង្ការ​នឹង​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ថា​៖ “អ្នកណា​ដែល​អាន​សំណេរ​នេះ ហើយ​បង្ហាញ​ការកាត់ស្រាយ​ដល់​យើង អ្នកនោះ​នឹង​ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវសម្លៀកបំពាក់​ពណ៌ស្វាយ ហើយ​មាន​ខ្សែក​មាស​នៅនឹង​ក ព្រមទាំង​បាន​ឡើងជាអ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នេះ​ផង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម