Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:6 - ព្រះគម្ពីរខ្មែរសាកល

6 ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​បង្ហាញ​យល់សប្តិ​នោះ និង​ការកាត់ស្រាយ នោះ​អ្នករាល់គ្នា​នឹង​ទទួល​អំណោយ និង​រង្វាន់ ព្រមទាំង​កិត្តិយស​ដ៏ខ្ពង់ខ្ពស់​ពី​យើង​។ ដូច្នេះ ចូរ​បង្ហាញ​យល់សប្តិ​នោះ និង​ការកាត់ស្រាយ​ដល់​យើង​ចុះ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​សុបិន​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ និង​រង្វាន់ ព្រម​ទាំង​កិត្តិ‌យស​យ៉ាង​ធំ​ពី​យើង។ ដូច្នេះ ចូរ​ប្រាប់​សុបិន​នោះ​ឲ្យ​យើង​ដឹង ហើយ​កាត់​ស្រាយ​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​ឲ្យ​រង្វាន់​ដ៏​មាន​តម្លៃ និង​យស‌ស័ក្ដិ​ដ៏​ខ្ពង់‌ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន និង​អត្ថ‌ន័យ​របស់​វា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តែ​បើ​អ្នក​រាល់​គ្នា​ប្រាប់​សប្តិ​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ​ទាន នឹង​រង្វាន់ ហើយ​កិត្តិយស​ពី​យើង​វិញ ដូច្នេះ ចូរ​ប្រាប់​ពន្យល់​សប្តិ​នោះ​ដល់​យើង ហើយ​កាត់​ស្រាយ​ទៅ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​ឲ្យ​រង្វាន់​ដ៏​មាន​តម្លៃ និង​យស‌ស័ក្ដិ​ដ៏​ខ្ពង់‌ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន និង​អត្ថ‌ន័យ​របស់​វា»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​ដំឡើងយសស័ក្ដិ​ដានីយ៉ែល ហើយ​ប្រទាន​អំណោយ​ដ៏វិសេស​យ៉ាងច្រើន​ដល់​គាត់ ក៏​ឲ្យ​គាត់​គ្រប់គ្រង​លើ​ខេត្ត​បាប៊ីឡូន​ទាំងមូល ព្រមទាំង​តាំងគាត់ជា​ប្រធាន​លើ​អស់ទាំង​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ផង​។


ពេលនោះ បេលសាសារ​ក៏​ចេញបញ្ជា នោះ​គេ​ស្លៀកពាក់ឲ្យ​ដានីយ៉ែល​ដោយសម្លៀកបំពាក់​ពណ៌ស្វាយ ព្រមទាំង​ពាក់​ខ្សែក​មាស​នៅនឹង​ក​គាត់​ផង រួច​ប្រកាស​អំពី​គាត់​ថា គាត់​ជា​អ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នោះ​។


ស្ដេច​ទ្រង់​ស្រែកឡើង​យ៉ាងខ្លាំង​ឲ្យ​នាំ​ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​មក​។ ស្ដេច​មានរាជឱង្ការ​នឹង​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ថា​៖ “អ្នកណា​ដែល​អាន​សំណេរ​នេះ ហើយ​បង្ហាញ​ការកាត់ស្រាយ​ដល់​យើង អ្នកនោះ​នឹង​ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវសម្លៀកបំពាក់​ពណ៌ស្វាយ ហើយ​មាន​ខ្សែក​មាស​នៅនឹង​ក ព្រមទាំង​បាន​ឡើងជាអ្នកគ្រប់គ្រង​ទីបី​ក្នុង​អាណាចក្រ​នេះ​ផង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម