Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:8 - ព្រះគម្ពីរខ្មែរសាកល

8 ដូច្នេះ អស់ទាំង​អ្នកប្រាជ្ញ​របស់​ស្ដេច​ក៏​ចូលមក ប៉ុន្តែ​មិនអាច​អាន​សំណេរ​នោះ ឬ​ធ្វើឲ្យ​ការបកស្រាយ​សំណេរនោះ​បាន​ជ្រាប​ដល់​ស្ដេច​បានឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្តេច​ក៏​ចូល​មក តែ​គេ​មិន​អាច​អាន​អក្សរ​នោះ​បាន​ឡើយ ក៏​មិន​អាច​កាត់​ស្រាយ​ថ្វាយ​ស្តេច​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​នាំ​គ្នា​ចូល​មក តែ​គ្មាន​នរណា​ម្នាក់​អាច​អាន​អក្សរ​នោះ និង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌រាជា​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ខណៈ​នោះ អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​របស់​ស្តេច​ក៏​ចូល​មក តែ​គេ​មើល​អក្សរ​នោះ​មិន​បាន​ឡើយ ក៏​មិន​អាច​នឹង​ស្រាយ​ន័យ​ថ្វាយ​ស្តេច​បាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​នាំ​គ្នា​ចូល​មក តែ​គ្មាន​នរណា​ម្នាក់​អាច​អាន​អក្សរ​នោះ និង​ពន្យល់​អត្ថ‌ន័យ​ជូន​ស្តេច​បាន​ឡើយ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រឹកឡើង ទ្រង់​មានអំពល់​ក្នុង​វិញ្ញាណ​របស់ទ្រង់ ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យទៅ​ហៅ​អស់ទាំង​គ្រូធ្មប់ និង​អស់ទាំង​ហោរាចារ្យ​នៃ​អេហ្ស៊ីប​មក​។ រួច​ផារ៉ោន​ក៏​រៀបរាប់​សុបិន​របស់ទ្រង់​ដល់​ពួកគេ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​ថ្វាយ​ផារ៉ោន​បាន​ឡើយ​។


សេចក្ដី​ទាំង​ពីរ​នេះ​នឹង​មក​លើ​អ្នក​ក្នុងមួយរំពេច ក្នុង​មួយ​ថ្ងៃ គឺ​ទាំង​ការបាត់បង់កូន ទាំង​ការជាមេម៉ាយ​! ការទាំងពីរនេះ​នឹង​មក​លើ​អ្នក​ពេញទំហឹង ទោះបីជា​អ្នក​មាន​មន្តអាគម​ជាច្រើន និង​មាន​អំណាច​ដ៏ខ្លាំង​ខាង​វេទមន្ត​ក៏ដោយ​!


ដានីយ៉ែល​ទូល​តប​នៅចំពោះ​ស្ដេច​ថា​៖ “អាថ៌កំបាំង​ដែល​ព្រះរាជា​បាន​សួរ​នោះ គ្មាន​ហោរាចារ្យ ហោរ គ្រូមន្តអាគម ឬ​គ្រូទាយ​ណា អាច​បង្ហាញ​ដល់​ព្រះរាជា​បាន​ឡើយ​។


“នេះ​ហើយ​ជា​យល់សប្តិ​ដែល​យើង​នេប៊ូក្នេសា​ជា​ស្ដេច បាន​ឃើញ​។ រីឯ​អ្នក​វិញ បេលថិស្សាសារ​អើយ ចូរ​ប្រាប់​ការកាត់ស្រាយ​មក ដ្បិត​អស់ទាំង​អ្នកប្រាជ្ញ​នៃ​អាណាចក្រ​របស់យើង មិនអាច​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នេះ​បានទេ មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន ដ្បិត​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​អ្នក”។


យើង នេប៊ូក្នេសា បាន​រស់នៅយ៉ាងសុខស្រួល​ក្នុង​ដំណាក់​របស់យើង ហើយ​បាន​ចម្រុងចម្រើន​នៅក្នុង​រាជវាំង​របស់យើង​។


ពេលនោះ ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​ក៏​ចូលមក ហើយ​យើង​ប្រាប់​យល់សប្តិ​នោះ​ដល់​ពួកគេ ប៉ុន្តែ​ពួកគេ​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នៃ​យល់សប្តិនោះ​មិនបានឡើយ​។


ឥឡូវនេះ ពួក​អ្នកប្រាជ្ញ និង​ពួក​ហោរ ត្រូវបាន​នាំមក​នៅចំពោះ​យើង ដើម្បី​អាន​សំណេរ​នេះ ហើយ​ឲ្យ​យើង​ដឹង​ការបកស្រាយ ប៉ុន្តែ​ពួកគេ​បង្ហាញ​ការបកស្រាយ​អំពី​សេចក្ដី​នេះ​មិនបានទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម