Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:15 - ព្រះគម្ពីរខ្មែរសាកល

15 ឥឡូវនេះ ពួក​អ្នកប្រាជ្ញ និង​ពួក​ហោរ ត្រូវបាន​នាំមក​នៅចំពោះ​យើង ដើម្បី​អាន​សំណេរ​នេះ ហើយ​ឲ្យ​យើង​ដឹង​ការបកស្រាយ ប៉ុន្តែ​ពួកគេ​បង្ហាញ​ការបកស្រាយ​អំពី​សេចក្ដី​នេះ​មិនបានទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 គេ​បាននាំ​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អង្គុយ​ធម៌​ចូល​មក​ចំពោះ​យើង ដើម្បី​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​អត្ថ​ន័យ​ប្រាប់​យើង តែ​គេ​មិន​អាច​កាត់​ស្រាយ​អត្ថន័យ​បានឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រីឯ​ពួក​អ្នក​ប្រាជ្ញ នឹង​ពួក​គ្រូ​អង្គុយ​ធម៌​បាន​ចូល​មក​ចំពោះ​យើង ដើម្បី​ឲ្យ​បាន​អាន​មើល​អក្សរ​នេះ ហើយ​នឹង​ប្រែ​ន័យ​សេចក្ដី​មក​ឲ្យ​ស្តាប់​បាន តែ​គេ​មិន​អាច​នឹង​ប្រែ​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវនេះ ចូរ​ឈរឡើង​ដោយ​វេទមន្ត និង​មន្តអាគម​ជាច្រើន​របស់អ្នក ដែល​អ្នក​បាន​ប្រព្រឹត្តយ៉ាងនឿយហត់​តាំងពី​យុវវ័យ​របស់អ្នក​ចុះ​! ប្រហែលជា​អ្នក​អាច​ទទួលប្រយោជន៍ ប្រហែលជា​អ្នក​អាច​ធ្វើឲ្យតក់ស្លុត​ទេដឹង​!


“នេះ​ហើយ​ជា​យល់សប្តិ​ដែល​យើង​នេប៊ូក្នេសា​ជា​ស្ដេច បាន​ឃើញ​។ រីឯ​អ្នក​វិញ បេលថិស្សាសារ​អើយ ចូរ​ប្រាប់​ការកាត់ស្រាយ​មក ដ្បិត​អស់ទាំង​អ្នកប្រាជ្ញ​នៃ​អាណាចក្រ​របស់យើង មិនអាច​ឲ្យ​យើង​ដឹង​ការកាត់ស្រាយ​នេះ​បានទេ មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន ដ្បិត​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​អ្នក”។


យើង​បាន​ឮ​អំពី​អ្នក​ថា វិញ្ញាណ​របស់​បណ្ដា​ព្រះ​នៅក្នុង​អ្នក ហើយ​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដ៏វិសេស​ឃើញមាន​នៅក្នុង​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម